បាត់ដំបង​៖​មន្ត្រី​ជំនាញ​បង្ហាញ​ពី​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង អ្នកស្លាប់​មាន​ការថយចុះ​

TBP 010219 01​មន្ត្រី​ជំនាញ អនុវត្តន៍​ច្បាប់​ចរាច​រណ៍​ខេត្ត​បាត់ដំបង បង្ហាញថា ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ ករណី​គ្រោះថ្នាក់​ចរាចរ អ្នកស្លាប់​មាន​ការថយចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរ កើនឡើង ។ នេះ​បើ​តាម​ការលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក បាត់ដំបង នា​ថ្ងៃ​ទី ០១ កុម្ភៈ ឆ្នាំ ២០១៩ ។

​លោក អ៊ឹម អង្សា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​លើកឡើង​ថា ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើនឡើង​បើ​ធៀប​ឆ្នាំ​២០១៧​មាន​ការកើនឡើង​៣៣​លើក មាន​ការកើនឡើង​មែន ប៉ុន្តែ​អ្នកស្លាប់​មាន​ការថយចុះ ឆ្នាំ​២០១៧​មាន​២២១​លើក ឆ្នាំ​២០១៨ មាន​២៥៤​លើក កើនឡើង​៣៣​លើក ចំណែក​មនុស្ស​ស្លាប់​ឆ្នាំ​២០១៨​មាន​103​នាក់ ឆ្នាំ​២០១៧​មាន​124​នាក់ មាន​ការថយចុះ​ចំពោះ​អ្នកស្លាប់​។ លោក​ក៏​មាន​ការយកចិត្តទុកដាក់​ដែរ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាច​រណ៏​កើតឡើង​១១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​១០​នាក់​។​
TBP 010219 02
​លោក ហេង ប៊ុនលី ជា​ប្រធាន​ការិយាល័យ​ដឹង​ជញ្ជូន​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​លើកឡើង​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​មាន​ការចូលរួម​អនុវត្តន៍​ចរាចរណ៍​ផ្លូវគោក​ក្នុង ខេត្ត​បាត់ដំបង​មាន​២​ចំណុច​សំខាន់ៗ ទី​១ គឺ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពង្រឹង​ការ​ពាក់មួក និង​ចែក​មួកសុវត្ថិភាព ដល់​ប្រជាពលរដ្ឋ កាលពី​ឆ្នាំ​២០១៧​អនុវត្តបាន​៩​លើក​បាន​សួរ​សំណួរចម្លើយ​ទៅកាន់​អ្នកជិះ​ម៉ូតូ ឆ្លើយ​ត្រូវ​ទទួលបាន​មួកសុវត្ថិភាព និង​ផ្ដល់​៣១០​មួក​ដល់​ប្រជាពលរដ្ឋ​។

​លោក​បន្ត​ថា​ការ សហការ​ត្រួតពិនិត្យ អនុវត្តន៍​ដោយ​អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ហើយនឹង​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុសច្បាប់ ត្រួតពិនិត្យ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​ខេត្ត​បាត់ដំបង ស្នងការ​ខេត្ត​បាត់ដំបង និង​កងរាជអាវុធហត្ថ​ខេត្ត​ទាំង​បី​ស្ថាប័ន​រួមគ្នា​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ​។​

​លោក ហេង ប៊ុនលី ក៏​បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ពាក់មួក ពាក់​ខ្សែក្រវ៉ាត់ កុំ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​ត្រួតពិនិត្យ​យាន្ត​ជំនិះ​មុន​និង​ធ្វើដំណើរ កុំ​បើកបរ​ក្រោម​ជាតិ​ស្រវឹង មិន​ត្រូវ​កែ​ច្នៃ​យានយន្ត​ខុសច្បាប់ មិន​ត្រូវ​ដឹក​លើស​ទម្ងន់​កំណត់ និង​ត្រូវមាន​ប័ណ្ណបើកបរ​ផងដែរ​។​

TBP 010219 03

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise