សង្ខេបកម្ម​វិធី​សន្ទនាមតិ​ប្រចាំសប្ដាហ៍

Weekend 260119
​ស្ត្រី​ទៅពិនិត្យ​ផ្ទៃពោះ និង​សម្រាល​បុត្រ ពេញចិត្ត​និង​សរសើរ​ចំពោះ​សេវាកម្ម​របស់​មណ្ឌល​សុខភាព​ស្វាយប៉ោ​ 


​ស្ត្រី​ដែល​បាន​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន​នៅ​មណ្ឌល់​សុខភាព​ស្វាយប៉ោ​បាន​សរសើរ ហើយ​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់ និង​ការ​មើលថែទាំ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កំឡុង​ពេល​ពរ​ពោះ និង​សម្រាល​ផងដែរ​។
sokpheap 210119
​អ្នកនាង ធា បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់ និង​ការថែទាំ​របស់​អ្នក​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​ចំពោះ​អ្នកនាង កំឡុង​ពេល​ពរ​ពោះ និង​សម្រាល​ជាដើម​។

​ចំណែកឯ អ្នកនាង ដា ក៏​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​មណ្ឌល​សុខភាព​មួយ​នេះដែរ​។ បើទោះបី​អ្នកនាង​មិន​បាន​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​នេះ​ក្តី ក៏​អ្នកនាង​បាន​ពេញចិត្ត​ជាខ្លាំង ចំពោះ​សេវាកម្ម ក៏ដូចជា​សុ​ជីវភាព​របស់​គ្រូពេទ្យ​ចំពោះ​អ្នកនាង​កំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​។

​ទាំងនេះ​គឺជា​ការពេញចិត្ត និង​ការសរសើរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទទួល​សេវា​ថែទាំ​ផ្ទៃពោះ និង​សម្រាលកូន ចំពោះ​ការយកចិត្តទុកដាក់ ការផ្តល់សេវា និង​មាន​សុជីវធម៌​ល្អ​របស់​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ស្វាយប៉ោ​។​

 

​មន្ត្រី​ជំនាញ គ្រោង​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី ដ៏​រាំ​រ៉ៃ ឃុំ​បឹង​ប្រាំ


​មន្ត្រី​ជំនាញ​គ្រោង​ចុះ​ដោះស្រាយ បញ្ហា​វិវាទ​ដីធ្លី ជាច្រើន​ឆ្នាំ ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេល នាពេលខាងមុខ ។ ខណៈ​បញ្ហា​ជំលោះ​ដីធ្លី ជា​រឿង​ស្មុកស្មាញ កើតឡើង​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ឆ្នាំ ២០១៨ មន្ត្រី​ជំនាញ ដោះស្រាយ​វិវាទ​ដីធ្លី បាន ៣០ ករណី ហើយ​នឹង​បាន​ដោះស្រាយ​ក្រៅ​យន្តការ ។ នេះ​បើ​តាម​ការលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក​បាត់ដំបង ថ្ងៃទី ២២ មករា ឆ្នាំ ២០១៨ ។​
TBP 012219 01
លោក ភោគ អាត់ ប្រធានការិយាល័យ សុរិយោដី បង្ហាញថា ក្នុង​ពេលខាងមុខ​នេះ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី នឹង​ចុះ​ដោះស្រាយ បញ្ហាដីធ្លី ក្នុង​ឃុំ​បឹង​ប្រាំ ។ លោក​ថា​ក្នុង​នោះ គណៈកម្មការ ចុះ​ស្រាវ ជ្រាវ ហើយ​ធ្វើ​ការសម្របសម្រួល ដើម្បី​រក​វិធី​ដោះស្រាយ​វិវាទ ដីធ្លី​នេះ ។

​សូមបញ្ជាក់​ថា វិវាទ​ដីធ្លី ក្នុង​ឃុំ​បឹង​ប្រាំ ដោយ​អ្នក​កាន់​ប្លង់​កម្ម​សិទ្ធ មិនអាច អាស្រ័យ​ផល លើ​ដី​របស់​ខ្លួន​បាន ដោយ​អ្នក​រស់នៅ​លើ​ដី​អះអាងថា បាន​រស់នៅ​ទីនោះ យូរហើយ ។ ដោយសារ​ដី​តំបន់ ត្រូវបាន​រាជរដ្ឋាភិបាល បែងចែក ទៅអោយ អតីត​យោធិន

​ប៉ុន្តែ លោក ឈឺ​ន យឿ​ប អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី ខេត្ត​មាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ មន្ត្រី​ដោះស្រាយ​វិវាទ​ដីធ្លី មាន តុលាការ ដែល​ធ្វើ​ការដោះស្រាយ ទំនាស់​ដីធ្លី មាន​ប្លង់​កម្ម​សិទ្ធ​កាន់កាប់ ។ លោក​បន្តថា​ក្រៅពី​នេះ មាន​គណៈកម្មការ​សុរិយោដី និង​គណៈកម្មការ​ថ្នាក់ ខេត្ត ដែល​បាន​ធ្វើ​ការដោះស្រាយ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រា​ល ,​បឹង​សង្កែ ទួល​ស្នួល ឃុំ​ឃ្លាំង​មាស ស្រុក​បបវេល ។ លោក​បន្តថា មន្ត្រី​ជំនាញ នឹង​ធ្វើ​ការដោះស្រាយ បន្តបន្ទាប់​ទៀត ក្នុង​តំបន់​ផ្សេងៗ​ទៀត ។​អ្នក​ត្រូវបាន បែងចែក បែរជា​មិន​អាច​កាន់ កាប់​លើ​ដី​នោះ ។ ដូច្នោះ​បញ្ហា​នេះ បាន​អូសបន្លាយ​រហូត​មកដល់​បច្ចុប្បន្ន​នេះ ។​

 

​ប្រជាពលរដ្ឋ​ឃុំ​តាពូង​ថា​ការទប់ស្កាត់​ការរាន​តំបន់​ព្រៃ​លិច​ទឹក​មិនទាន់​មាន​ប្រសិទ្ធិភាព​ 


​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ឃុំ​តាពូង នៃ​ស្រុក​ថ្មគោល បាន​លើកឡើង​ថា ការទប់ស្កាត់ ការ​រុករាន​តំបន់​ព្រៃ​លិច​ទឹក ហាក់ដូចជា​មិន​ទាន់​ប្រសិទ្ធិភាព​នៅឡើយ​។ កន្លង​មក​ពលរដ្ឋ​ខ្លះទៀត ចោទ​មន្ត្រី​ជលផល​ថា បាន​បើកដៃ​ឲ្យមាន​ការរាន​ព្រៃកាយ​ភ្លឺស្រែ​ដោយ​គ្រឿងចក្រ នៅ​តំបន់​២ និង តំបន់​៣​ប៉ះពាល់​ព្រៃ​លិច​ទឹក​សេសសល់​។​
foresttapoung 230119
​លោក ពេជ្រ សុខា អាយុ ៥២​ឆ្នាំ រស់នៅ ឃុំ តាពូង បាន​ប្រាប់ថា បច្ចុប្បន្ន​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ រង​ផលប៉ះពាល់​ច្រើន ដោយ​មូលហេតុ​មួយ ក្នុង​មូលហេតុ​ជាច្រើន គឺ​ការកាប់​រាន​ព្រៃ យក​ដី​អាស្រ័យ​ផល​ស្រែ​។​

​ចំណែក លោក ម៉ាប់ រស់នៅ ភូមិ​ទំពូង ឃុំ តាពូង បាន​រៀបរាប់​ថា​៖ ការទប់ស្កាត់​ការ រាន​ព្រៃ​លិច​ទឹក​ហាក់​មិន​មាន​ប្រសិទ្ធិភាព និង​ពិបាក​នឹង​ទប់ស្កាត់ ជាពិសេស​បង្ក្រាប​ប៉ះ​ចំ​អ្នកមាន អំណាច​។​លោក ម៉ាប់ បន្តទៀតថា កន្លង​មក​បញ្ហា​ដែល​រង​ផលប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង តំបន់​៣​ក្នុង​មូលដ្ឋាន​ឃុំ​តាពូង ភាគច្រើន​គឺ​ការរាន​ព្រៃ​កាយ​ភ្លឺស្រែ និង​យក​ដី​អាស្រ័យ​ផល​។​

​ទាក់ទង​បញ្ហា​នេះ​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ពាន​លើកឡើងថា គឺ​អោយ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការកាប់​ទន្ទ្រាន យក​ដី​លិច​ទឹក​ក្នុង​តំបន់​៣ ។ ម្យ៉ាងវិញទៀត ប្រសិនបើ​រក​ឃើញ​ដូច្នោះ​មែន ត្រូវ​ដកហូត​យក​ដី​មក​វិញ ។​

 

​ដំណោះស្រាយ ការប្រើប្រាស់​ចំណីផ្លូវ ក្នុង​ក្រុង​បាត់ដំបង


​ការរំលោភ​ចំណីផ្លូវ​នៅតែ​ជា​បញ្ហា​ក្នុង​ក្រុង​បាត់ដំបង បើទោះបីជា​អាជ្ញាធរ​ក្រុង និង អ្នកជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ដោះស្រាយ​យ៉ាងណាក៏ដោយ ព្រោះ​ពលរដ្ឋ ឬ អាជីវករ​ដែល​នោះ​ទីនោះ មានការ​ខ្លាចរអែង​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។​
snackplov5 240119
លោក សុង សឿង ប្រធានាការិយាល័យ​សាធា​រ​ណៈ ក្រុង​បាត់ដំបង ប្រាប់ថា ការិយាល័យ សាធារណៈ​ក្រុង គឺ​តែង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្សេងៗ ដូច​ជា​ការិយាល័យ​រៀបចំ​សោភ័ណ្ឌភាព​ក្រុង ការិយាល័យ​អភិវឌ្ឍន៍​សមត្ថកិច្ច និង អាជ្ញាធរ​សង្កាត់​ផ្ទាល់ ដើម្បី​ចុះ​ទៅ​ធ្វើ​ការអប់រំ​អោយ​គាត់​បាន​យល់ តែ​បើ​គាត់​មិន​យល់​ហើយ​នៅ​តែ​បំពាន​ម្តង​ហើយ​ម្តងទៀត យើង នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ហើយ​រដ្ឋបាល​ក្រុង ក៏​នៅតែ​បន្ត​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ។​

​ចំណែកឯ​លោកស្រី សុខ​គីន​ណា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​សូរិយោដី និង​សំណង់ និង ភូមិបាល​ក្រុង​បាត់ដំបង​អោយដឹង​ដែរ​ថា សំរាប់​ការិយាល័យ​ភូមិបាល​ក្រុង​ក៏​មាន​តួនាទី​ចុះ​វ៉ា​ស់វែង បាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជា​ច្រើន​ផងដែរ ក្នុង​ការចុះ​ផ្ទាល់​ទៅដល់​ទីតាំង​នានា​ដែល​មាន​រំលោភ ដី​ចំណី​ផ្លូវ​នេះ តែ​វា​ជា​បញ្ហា​មែនទែន ដោយសារ​អ្វី​ដែល​យើង​ធ្វើ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ព្រោះ​ពលរដ្ឋ គាត់​មិន​យល់​និង​មិនបាន​ចូលរួម​ជាមួយ​យើង​នោះ​ទេ​ខ្លះ​ទៅ​គាត់​រស់នៅ​លើ​ដី​រដ្ឋ​ជា​យូ​ឆ្នាំ​មកហើយ ដល់​ពេល​យើង​ចុះ អនុវត្តន៍​គាត់​មិន​អោយ​យើង​រៀបចំ​នោះទេ​។​

​ដូច្នេះ​អាជ្ញាធរ​សូម​អោយ​ពលរដ្ឋ​ដែល​រស់នៅ​រំលោភ​លើ​ចំណី​ទាំងអស់​សូម​មាន​ការចូលរួម និង ទទួលយក​រាល់​ការណែនាំ​របស់​អាជ្ញាធរ​ផង ។​

 

​ការត្រួតពិនិត្យ​គុណភាព​និង​រង្វាស់ រង្វាល់​ប្រេង នៅតាម​ស្ថាន​នី​យ​ក្នុង​ខេត្ត​បាត់ដំបង

​បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​បាត់ដំបង មាន​ស្ថានីយ​ប្រេង​ឥន្ទៈ​ជាច្រើន ត្រូវបាន​អាជីវករ បង្កើតឡើង​ដើម្បី​លក់​ប្រេង​សាំង​ជូន បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ចាក់​លើ​យានយន្ដ​របស់​គាត់​។ ហើយ​មាន​ស្ថានីយ​ប្រេងសាំង​ខ្លះ មាន​ការចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​អាជ្ញា​បណ្ណ័​អនុញាតិ​និង ស្ថានីយ​ខ្លះទៀត មិន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ​។
TBP 260119 01
ជា​ពលរដ្ឋ​មួយរូប រស់នៅ​ក្រុង​បាត់ដំបង កញ្ញា សេង អេង​បាន​ប្រាប់ថា​៖ ពេល​ដែល​ធ្វើដំណើរ អស់​សាំង គឺ​កញ្ញា​តែងតែ​ចាក់​ប្រេងសាំង​តាម​ស្ថានីយ តែ​មិនដឹងថា​គ្រប់​ឬ​មិន​គ្រប់​លី​ត​នោះទេ​។

​ចំនែកឯ​លោក ប៊ុនលី ជា​និស្សិត​មួយ​រូប​នៅ​ក្រុង​បាត់ដំបង បាន​លើកឡើង​ថា បើសិនជា ពលរដ្ឋ​ដែល​ចាក់​ប្រេងសាំង តាម​ស្ថានីយ ដែល​មិន​គ្រប់​តាម​រង្វាស់រង្វាល់​លី​ត​នោះទេ វា​អាច​មាន​ផលប៉ៈពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ចំណាយ​លុយ​ទិញ ។​លោក​បាន​សំណួ​ម​ព​រ​ឲ្យ​អាជ្ងាធរ​ពាក់ពន្ធ័​ឲ្យមាន​ការចុះ ត្រួតពិនិត្យ ឲ្យ បាន​ត្រឹមត្រូវ នៅ​តាម​ស្ថានីយ​ប្រេងសាំង ក្នុង​ខេត្ត​ផងដែរ ។​

​បញ្ហា​នេះ​លោក អូន ធី ប្រធាន​សាខា​កាំកុងត្រូល អូរ​រំដួល​បាន​ប្រាបថា​៖ យើង​បាន​អនុវត្ត បាន​ប្រហែលជា ៣០​ស្ថានីយ និង​រក​ឃើញ​ខ្វះ​លី​ត រង្វាស់រង្វាល់​មិន​ត្រឺមត្រូវ និង​អុក​តាន​មិន​គ្រប់ បន្លំ​សាំង​ធម្មតា​ថា​ជា​សាំង​ស៊ុប​ពែរ​ជាដើម​។ លោក​ថា ដំបូង​យើង​គ្រាន់តែ​ធ្វើ​កិច្ចសន្យា អប់រំ​សិន តែ​ប្រសិន​មាន​ករណី​មិន​កែប្រែ​មន្ត្រី​ជំនាញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចំណែក ឯ​លោក គង់ សុភក្ដ្រ័ ប្រធានការិយាល័យ​ស្ដង់ដា និង​មាត្រា​សាស្ដ្រ​នៃ​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ខេត្ត​បាត់ដំបង បាន​ចូលរួម​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ ថ្ងៃ សុក្រ​ទី ២៥ ឆ្នាំ ២០១៩ ថា​៖​បច្ចុប្បន្ន​នេះ​យើង​បាន​ចុះ​ត្រួតពិនិត្យ នៅ​ស្ថានីយ៏​ប្រមាណ​ជិត ២៥០​ស្ថានីយ៏ ទូទាំង​ខេត្ត​។ យើង​រកឃើញ​ស្ថានីយ៏​មួយចំនួន មាន​បញ្ហា​ម៉ាស៊ីន ប្រេង និង​កំរិត​លំអៀង​មិន​ត្រឹមត្រូវ ជាដើម ។ មន្ដ្រី​ជំនាញ់​នៃ​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម ក៏​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​នែ​នាំ​ផង ដែរ ។ មួយវិញទៀត បើ​ក្នុង​ករណី​ដែល​គាត់ នៅ​តែ​បំពាន់​និង​មិន​អនុវត្ត​តាម​មន្ដ្រី​បាន​ប្រាប់​នោះទេ យើង និង ចាត់វិធានការ​តាម​ច្បាប់​ទៅ​តុលាការ​តែម្ដង ។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise