ការត្រួតពិនិត្យ​គុណភាព​និង​រង្វាស់ រង្វាល់​ប្រេង នៅតាម​ស្ថាន​នី​យ​ក្នុង​ខេត្ត​បាត់ដំបង​

TBP 260119 01បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​បាត់ដំបង មាន​ស្ថានីយ​ប្រេង​ឥន្ទៈ​ជាច្រើន ត្រូវបាន​អាជីវករ បង្កើតឡើង​ដើម្បី​លក់​ប្រេង​សាំង​ជូន បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ចាក់​លើ​យានយន្ដ​របស់​គាត់​។ ហើយ​មាន​ស្ថានីយ​ប្រេងសាំង​ខ្លះ មាន​ការចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​អាជ្ញា​បណ្ណ័​អនុញាតិ​និង ស្ថានីយ​ខ្លះទៀត មិន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះ​ទេ​។
TBP 260119 03
​ជា​ពលរដ្ឋ​មួយរូប រស់នៅ​ក្រុង​បាត់ដំបង កញ្ញា សេង អេង​បាន​ប្រាប់ថា​៖ ពេល​ដែល​ធ្វើដំណើរ អស់​សាំង គឺ​កញ្ញា​តែងតែ​ចាក់​ប្រេងសាំង​តាម​ស្ថានីយ តែ​មិនដឹងថា​គ្រប់​ឬ​មិន​គ្រប់​លី​ត​នោះទេ​។

​ចំនែកឯ​លោក ប៊ុនលី ជា​និស្សិត​មួយ​រូប​នៅ​ក្រុង​បាត់ដំបង បាន​លើកឡើង​ថា បើសិនជា ពលរដ្ឋ​ដែល​ចាក់​ប្រេងសាំង តាម​ស្ថានីយ ដែល​មិន​គ្រប់​តាម​រង្វាស់រង្វាល់​លី​ត​នោះទេ វា​អាច​មាន​ផលប៉ៈពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ចំណាយ​លុយ​ទិញ ។​​លោក​បាន​សំណួ​ម​ព​រ​ឲ្យ​អាជ្ងាធរ​ពាក់ពន្ធ័​ឲ្យមាន​ការចុះ ត្រួតពិនិត្យ ឲ្យ បាន​ត្រឹមត្រូវ នៅ​តាម​ស្ថានីយ​ប្រេងសាំង ក្នុង​ខេត្ត​ផងដែរ ។​
 
​បញ្ហា​នេះ​លោក អូន ធី ប្រធាន​សាខា​កាំកុងត្រូល អូរ​រំដួល​បាន​ប្រាបថា​៖ យើង​បាន​អនុវត្ត បាន​ប្រហែលជា ៣០​ស្ថានីយ និង​រក​ឃើញ​ខ្វះ​លី​ត រង្វាស់រង្វាល់​មិន​ត្រឺមត្រូវ និង​អុក​តាន​មិន​គ្រប់ បន្លំ​សាំង​ធម្មតា​ថា​ជា​សាំង​ស៊ុប​ពែរ​ជាដើម​។ លោក​ថា ដំបូង​យើង​គ្រាន់តែ​ធ្វើ​កិច្ចសន្យា អប់រំ​សិន តែ​ប្រសិន​មាន​ករណី​មិន​កែប្រែ​មន្ត្រី​ជំនាញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

​ចំណែក ឯ​លោក គង់ សុភក្ដ្រ័ ប្រធានការិយាល័យ​ស្ដង់ដា និង​មាត្រា​សាស្ដ្រ​នៃ​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ខេត្ត​បាត់ដំបង បាន​ចូលរួម​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ ថ្ងៃ សុក្រ​ទី ២៥ ឆ្នាំ ២០១៩ ថា​៖​បច្ចុប្បន្ន​
TBP 260119 02
​នេះ​យើង​បាន​ចុះ​ត្រួតពិនិត្យ នៅ​ស្ថានីយ៏​ប្រមាណ​ជិត ២៥០​ស្ថានីយ៏ ទូទាំង​ខេត្ត​។ យើង​រកឃើញ​ស្ថានីយ៏​មួយចំនួន មាន​បញ្ហា​ម៉ាស៊ីន ប្រេង និង​កំរិត​លំអៀង​មិន​ត្រឹមត្រូវ ជាដើម ។ មន្ដ្រី​ជំនាញ់​នៃ​មន្ទីរ​ឧស្សាហ៍កម្ម​និង​សិប្បកម្ម ក៏​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​នែ​នាំ​ផង ដែរ ។ មួយវិញទៀត បើ​ក្នុង​ករណី​ដែល​គាត់ នៅ​តែ​បំពាន់​និង​មិន​អនុវត្ត​តាម​មន្ដ្រី​បាន​ប្រាប់​នោះទេ យើង និង ចាត់វិធានការ​តាម​ច្បាប់​ទៅ​តុលាការ​តែម្ដង ។
TBP 260119 04
​អត្ថបទ​៖ ឈឿន ថៃ​កឿ​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise