ម្ចាស់​យានយន្ត​ដែល​មិន​បាន​មក​បង់​ពន្ធ​ផ្លូវ​នឹង​ត្រូវ​មាន​ការផាកពិន័យ​

tax1 051218អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​ប្រកាស​បើកទ្វារ​ឲ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​មក​បង់​ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ​២០១៨​ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​នេះ​រហូតដល់​ថ្ងៃ​៣០ ខែ​វិច្ឆិកា​ខាង​មុខ​។ តាមរយៈ​សេចក្ដីជូនដំណឹង​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៨ ដែល​ទើប​ចេញ​នៅ​ថ្ងៃ​សុក្រ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រាប់​ទៅ​ម្ចាស់​យន្ត​ជំនិះ​ទាំងឡាយ​ថា សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំ​២០១៨​នេះ ពួកគេ​ត្រូវ​ដាក់​លិខិត​ប្រកាស និង បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ ធនាគារ​ការ​ណា​ឌី​យ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុជា​សាធារណៈ អេអិ​ន​ហ្សិ​ត ឬ ធនាគារ​វឌ្ឍនៈ​ដោយ​ត្រូវបំពេញ​លិខិត​ប្រកាស​ពន្ធ​ចំនួន​២ សន្លឹក​ចំពោះ​យានយន្ត​ដែល​បង់​លើកដំបូង និង យានយន្ត​ដែល​ពុំទាន់​ទទួលបាន​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​យានយន្ត​។​

​កញ្ញា ច​ន្ធី ជា​ប្រជាពលរដ្ឋ​មួយរូប​បាន​និយាយ​ផងដែរ​ថា សម្រាប់​ពត៌មាន​បង់ពន្ធ រយៈពេល​មុន​ពីរ​ខែ​គឺ​ខាង​ពន្ធដា​តែងតែ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ប៊ុក វិទ្យុ​ជា​ដើម​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យាន្ត​យន្ត​បានដឹង​។ កញ្ញា​បាន​បន្តទៀតថា ក្នុង​ករណី​បើ​យើង​ទៅ​បង់ពន្ធ​យឺតយ៉ាវ​នោះ​នឹង​មាន​ការផាកពិន័យ​គុណ​នឹង​ពីរ បើទោះជា​យឺត​តែ​មួយ​ថ្ងៃ​ក៏​ដោយ​។ សម្រាប់​កញ្ញា​ផ្ទាល់​កញ្ញា​គិត​ថា​តម្លៃ​នៃ​ការបង់ពន្ធ​សព្វថ្ងៃនេះ​គឺ​ថ្លៃ​ដែរ​។ បើសិនជា​មាន​ការ​ចុះថ្លៃ​បន្តិច​នោះ​នឹង​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យាន្ត​យន្ត​។​

​លោក ទូច សុ​ទ្ធី អនុប្រធាន​សាខា​ពន្ធដា​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា សម្រាប់​ការប្រមូល​ពន្ធ​ផ្លូវ​លើ​យានយន្ត​គឺ​កំណត់​ទៅតាម​តម្លៃ​នៃ​ប្រភេទ​យានយន្ត​នី​មួយៗ​។ បើសិន​ជា​ម្ចាស់​យានយន្ត​ណា​ម្នាក់​ដែល​គេចវេស​មិន​មក​បង់ពន្ធ​នឹង​ត្រូវ​មាន​ការផាកពិន័យ​គុណ​នឹង​ពីរ​ក្នុង​មួយ​ឆ្នាំ​។ ដូចនេះ​សូម​ម្ចាស់​យានយន្ត​គ្រប់​រូប ឆាប់​មក​បង់ពន្ធ​កុំ​អោយ​ត្រូវ​ផាកពិន័យ និង ខាតបង់​ថវិការ​។

​លោក​បាន​បន្តទៀតថា ចំពោះ​តម្លៃ​ដែល​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​រលោក​មិនទាន់​អាច​ធ្វើ​អ្វី​បាន​នោះទេ ព្រោះ​ថា​រាល់​តម្លៃ​ដែល​កំណត់​អោយ​ម្ចាស់​យានយន្ត​បង់ពន្ធ​គឺ​មាន​ការកំណត់ និង ប្រជុំ​ពិភាក្សា​ច្រើន​មុន​នឹង​សម្រេច ហើយក៏​មាន​ការប្រែប្រួល​ផងដែរ​។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៩ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ និង ផាកពិន័យ​ចំពោះ​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក នឹង​ត្រូវ​បង់​ប្រាក់​ពន្ធ​, បង់​ប្រាក់​ពិន័យ​១០០%​នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise