ការលើកស្ទួយ​សេដ្ឋកិច្ច និង ដល់​ជនពិការ

pika1 031218ជនពិការ ត្រូវបាន​ផ្តល់​ជំនាញ​បច្ចេកទេស ផ្សេងៗ ដោយ​អង្គការ និង មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់ ជីវភាព​គ្រួសារ​។ ប៉ុន្តែ​ជន​ពិការ​ខ្លះទៀត កំពុង​រស់នៅ ជួប​ការលំបាក​ផ្នែក​ជីវភាព រហូត​ធ្លាក់​ខ្លួន​ដើរ​សុំទាន​ក៏មាន​។

​លោកស្រី ឆ​ម ឈឿប ប្រធានការិយាល័យ អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​មន្ទីរ​កិច្ចការងារ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ ក្នុង​កម្មវិធី «​សន្ទនា​មតិ​» វិទ្យុជាតិ​ចំការចេក នៅ​ថ្ងៃ​ទី ០៣ ធ្នូ ឆ្នាំ ២០១៨ ថា​មន្ទីរ​បាន ធ្វើការ ផ្តល់​ជំនាញ​វិជ្ជាជីវៈ ដល់​ស្ត្រី​ពិសេស​ជន​ពិការ​ជា​ស្ត្រី តាម​លទ្ធិភាព ដែល​ពួកគាត់​ធ្វើបាន ដូចជា កាត់ដេរ សំលៀក​បំពាក់ និង មាន​ជំនាញ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​ចំណែក​លោក ពេ​ជ សារឿ​ន នាយក​ប្រត្តិបត្ត អង្គការ​ជនពិការ ក្នុង​ខេត្ត​បាត់​បាត់ដំបង បង្ហាញថា ជនពិការ​បច្ចុប្បន្ននេះ ក៏​នៅតែ​មាន​បញ្ហា​ប្រឈម ច្រើន​ដូចជា ជីវភាព​រស់នៅ ការរើសអើង​របស់​ក្រុមហ៊ុន ទទួល​ធ្វើការ​ជាដើម​។ ទោះយ៉ាងណា លោក​ថា​ជនពិការ ត្រូវ​ខិតខំ​តស៊ូ ដោយ​ខ្លួន​ស្រប​ពេល​មាន​ការជួយ​ពី​អ្នកពាក់ព័ន្ធ​ផ្សេង​ក៏​ដោយ ។

​អត្ថបទ​៖ ញ៉ែម ចាន់

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise