សង្ខេបកម្ម​វិធី​សន្ទនាមតិ​ប្រចាំសប្ដាហ៍

weekend 011218

មន្ត្រី​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​ខេត្ត​បាត់ដំបង កំពុង​ពន្លឿន​នៃ​ការផ្តល់​អត្តសញ្ញាប័​ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ដល់​ពលរដ្ឋ

 


​មន្ត្រី​ការិយាល័យ​អត្ត​សញ្ញាប័ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បង្ហាញ​ពី​ការអនុវត្តន៍ ការងារ ក្នុងកា​រ​ពន្លឿន ដល់​ពលរដ្ឋ ចំពោះ​អ្នក​គ្រប់​អាយុ និង​អត្តសញ្ញាណប័ណ្ណ ចាស់ ហួស​សុពលភាព អោយបាន​ទាន់​ពេល និង​កាត់បន្ថយ​ការ​កាត់​យឿ​ត​យ៉ាវ ។ ការលើកឡើង​បែប​នេះ ធ្វើ​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក នា​ថ្ងៃ​ទី ២៨ វិច្ចិកា ឆ្នាំ ២០១៨ ។​
card old
​លោក វីរៈ​សេនី​ឯក រឿ​ម ធុច នាយ​ការិល័​យ​អត្តសញ្ញាណប័​ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​មាន ប្រសាសន៍ថា ចាប់តាំងពី​ថ្ងៃ​បំពេញបែបបទ ស្នើសុំ ធ្វើ​អត្តសញ្ញាណប័ណ្ណ នឹង​ថ្ងៃ​ទទួល​វិញ រយៈពេល ៣០ ថ្ងៃ ដោយ​ដក​ថ្ងៃបុណ្យ និង​សៅរិ៍​អាទិត្យ​ចេញ ។ លោក​បន្ត​ទៀត​ថា ការិយាល័យ បានធ្វើការ​ជម្រុញ ដល់​ជំនាញ​តាម​ស្រុក អោយ​ប្រមូល​ទិ​ន្និ​ន័យ បញ្ជូន​មក​ការិយាល័យ ១០​ថ្ងៃ​ម្តង ទោះ​បាន​តិច​ឬ​ច្រើន​ក៏​ដោយ ។

​ចំណែក​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​យូរហើយ មិនទាន់បាន គឺ​អាច​ដាក់​ពាក្យបណ្តឹង នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​បញ្ជូន​មកកាន់​ការិយាល័យ ហើយ​លោក​នឹងធ្វើ ស្រាវជ្រាវ ករណីនេះ ។ ចំពោះ​ការអនុវត្តន៍​កិច្ចការងារ​នេះ លោក​ថា​មិន​មាន​ការ​យក​ថវិការ​នោះឡើយ ពីរ​មន្ត្រី​ជំនាញ ។

​បើ​តាម​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានចេញ​សេចក្តីអំពាវនាវ ដល់​ពលរដ្ឋ​ទាំង​ពីរ​ភេទ អោយដឹងថា អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ចាស់ ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់ នា​ថ្ងៃ ៣១ ធ្នូ​ខាងមុខនេះ ។ តាម​សេចក្តីអំពាវនាវ​នេះ បញ្ជាក់ថា ដើម្បី​ធាន​នា​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​ស្រប​ច្បាប់​ផ្ទាល់​ខ្លួន ពលរដ្ឋ​ទាំង​ពីរ​ភេទ កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ ហួស​សុពលភាព និង​អ្នក​គ្រប់​អាយុ​១៥ ឡើងទៅ ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី នៅតាម ប៉ុស្តិ៍​នរគ​បាល , អធិការ​ក្រុង​ស្រុក​, និង​ស្នងការ​នរគ​បាល ជាដើម ។

​ទាក់ទង​ការអនុវត្តន៍​ការងារ​នេះ នៅ​រដ្ឋបាល​ប៉ុស្តិ៍ លោក រ៉ា​ន់ សារឿ​ត នាយ​ប៉ុស្តិ៍​អូ​ដំបង​២ បាន​ប្រាប់ថា ក្នុង​នាម​រដ្ឋបាល​ប៉ុស្ត៍ បាន​ប្រជុំ​ផ្សព្វផ្សាយ កងឯកភាព​ឃុំ តាម​ភូមិ​នី​មួយៗ ដើម្បី​បញ្ជ្រាប​អោយ​ពលរដ្ឋ​បាន ដឹង ។ ក្នុងនោះ​លោក​ថា ក្នុង​មួយ​ថ្ងៃ​មាន​ពលរដ្ឋ មក ដាក់​ពាក្យ​ស្នើសុំ ៤ ទៅ ៥​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​រហូត​មកដល់ ពេលនេះ សរុប​បាន ២០០​នាក់​ហើយ ។ លើសពីនេះ លោក​ថា ចំពោះ​ពលរដ្ឋ​មក​សួរ​ព័ត៌មាន​ទាក់ទង ការទទួលបាន អត្ត​សញ្ញាប័ណ្ណ​យឺតយ៉ាវ រយៈពេល​កន្លង​ទៅ បច្ចុប្បន្ននេះ គឺ​ទទួល​បាន​ល្អប្រសើរ ។ ចំណែក​ការបម្រើ​សេវា ផ្តល់​អត្ត​សញ្ញាប័ណ្ណ​វិញ លោក​ថា​មិន​អោយ​មន្ត្រី​ណា​ម្នាក់​យកលុយ ពី​ប្រជាពលរដ្ឋ​នោះឡើយ ។

សូមបញ្ជាក់​ថា បើតាម ទិ​ន្និ​ន័យ ពី​ការិយាល័យ អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បង្ហាញ​ផែនការ​ផ្តល់​ជូន​ពលរដ្ឋ ប្រមាណ ជាង ៨៦៤ ពាន់​នាក់ ក្នុងនោះ​បំពេញបែបបទ​រួច ជាង ៨១ ម៉ឺន ស្មើ ៩៤,១៥% ។ លើសពីនេះ អ្នក​ស្ទួន​ខ្ចៅដៃ​ជាង ១៧ ពាន់​នាក់ ហើយ​ខូច​ទិ​ន្និ​ន័យ​ជាង ៧ ពាន់​នាក់ ។​ចំណែក​ចំនួន​នៅសល់ ត្រូវ​បន្ត​ផ្តល់ មាន​ប្រមាណ ជិត ៥១ ពាន់​នាក់ ។

​ការអន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ទឹក នៅក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល​​ 


​ស្រូវ​មួយចំនួន​ក្នុង​ឃុំ ឃ្លាំង​មាស​ស្រុក​ប​វេល​ត្រូវ​បាន​ស្រោចស្រង់​បាន​ខ្លះ ចំណែក​មួយ​ចំនួន​ទៀត​មិន​អាច​ជួយ​ស្រោចស្រង់​បាន ព្រោះតែ​ស្រែ​ទាំងនោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ពេក​។

​បើ​តាម​អោយដឹងពី​លោក​ឈឺ​ន សុខុម ប្រធានការិយាល័យ​ធា​រាស្ត្រ​កសិកម្ម​នៃ​មន្ទីរ​ធនធានទឹក​ខេត្ត​បាត់ដំបង អោយដឹងថា ៖ រហូតមកដល់​ពេលនេះ ការជួយ​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​នៅ​ស្រុក​បរវេល​ចំន​នួន​បី​លើក​ហើយ ថ្មីៗ​នេះ​ក៏​បាន​ជួយសង្គ្រោះ​ម្តងទៀត ដោយ​បាន​ដាក់​ម៉ាស៊ីនបូមទឹក និង​ស្តារ​ប្រឡាយ​ដើម្បី​បង្ហូរទឹក​ទៅ​ស្រែ​ពលរដ្ឋ យើង​បាន​ជួយ​ចំនួន​៤ ភូមិ សរុប​ផ្ទៃដី​ប្រមាណ​៣០០ ហិច​តា ស្មើរ​នឹង​៧០% នៃ​ផ្ទៃដី​ខូចខាត ។ លោក​ថា​៖ អ្វី​ជា​ឧបសគ្គ​គឺ​តំបន់​ខ្លះ​នៅ​ខ្ពង់រាប​ពិបាក​ក្នុង​ការ​បង្ហូរទឹក​និង​ម៉ាស៊ីនបូមទឹក​ទៅ​មិន​ដល់​។​
TBP 11 29 2018 04​លោក សុខ លី ជំទប់​ទី​ពីរ​នៃ​ឃុំ ឃ្លាំង​មាស​មានប្រសាសន៍ថា ស្រូវ​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​ឃុំ​ឃ្លាំង​មាស​នេះ​គឺ​រង​ប៉ះពាល់​ដោយ​ការខ្វះ​ទឹក​ស្ទើតែ​ទាំងអស់​។ ក្នុង​នោះ​ដែល​ក៏​មាន​ការជួយ​សង្គ្រោះ​ពី​មន្ទីរ​ធនធានទឹក និង​មន្ទីរ​សាធារណៈការ ដោយមាន​ម៉ាស៊ីន​សម្រាប់​បូមទឹក​បញ្ជូល​ស្រែ​។ ការប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម​នេះ គឺ​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រឈម​បំផុត​គឺ បញ្ហា​ជីវភាព​។​

​លោក​បាន​បន្តថា សូម​សំណូមពរ​ដល់​គ្រប់​ស្ថាប័ន​មាន​តួនាទី​ពាក់ព័ន្ធ​ទាំងអស់​សូម​មាន​ការ​ឧបត្ថម​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ផង​ព្រោះ​ពួកគាត់​កំពុង​តែ​ស្រែក​រក​ជំនួយ ហើយ​មាន​ការខ្វះខាត​ខ្លាំង​មែនទែន​។​

​លោក វិន ហ៊ួត អភិបាលស្រុក​ប​វេ​លបាន​មានប្រសាសន៍ថា ស្រូវ​ស្រែ​មួយចំនួន​ប៉ុណ្ណោះ​ដែល​អាច​បង្ហូរទឹក​ទៅដល់ តែ​ស្រែ​មួយចំនួនទៀត​មិន​អាច​បើកទឹក​ទៅ​ដល់​ឡើយ ព្រោះ​ស្រែ​ទាំងនោះ​នៅ​ឆ្ងាយៗ​ពេក​។ តែ​យ៉ាងណា ស្រុក​ក៏​បាន​សហការ​ជាមួយ​ខេត្ត ក្នុងនោះ​ក៏​មាន​អញ្ចើញ​ចុះ​ពិនិត្យ​ផ្ទាល់​ពី​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ផងដែរ ដើម្បី​ជួយ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​នេះ​។

​លោក​បាន​បន្ថែមថា ចំពោះ​តួរ​លេខ​ថា​ខូចខាត​ប៉ុន្មាន​ហិច​តា​នោះ គឺ​លោក​មិនទាន់​ដឹង​ច្បាស់​ឡើយ​ទេ​។​

​បើ​យោង​តាម​ពត៌មាន​សាលាខេត្ត​បាត់ដំបង​បានអោយដឹង ស្រូវ​ចំនួន ៥២០ ហិកតា នៅ​ចំណុច​ភូមិ​ព្រៃ​ព្រា​ល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង បាន​រង​ផលប៉ះពាល់​ដោយសារ​ខ្វះខាត​ទឹក ។ បន្ទាប់ពី​បាន​សិក្សា​ឋានលេខា​រួចមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុម​ការងារធ្វើការ​កែសម្រួល​ស្នាមភ្លោះ​អម​សងខាង​ផ្លូវលំ​ជនបទ ឲ្យទៅ​ជា​ប្រឡាយ​នាំ​ទឹក​ប្រវែង​ប្រមាណ ១៥ គ​.​ម ដើម្បី​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ចំណុច​ខាងលើ ។​

​ឯកឧត្តម ចាន់ យុ​ត្ថា បានឲ្យដឹងថា មកដល់ពេលនេះ ការងារ​សម្រេច​បាន​ប្រមាណ ៧០% ហើយ ហើយ​ចំណុច​ដែល​ជា​ឧបសគ្គ​ត្រង់​កន្លែង​ក្រិត​កម្ពស់​ដី​ខ្ពស់ៗ​នោះ ក៏​យើង​សម្រេច​បាន​មួយចំនួនធំ​ផងដែរ ដូចនេះ​ជារួម​អាច​នឹង​រួចរាល់​នៅ​ថ្ងៃស្អែក ។​

 

​ស្ថានភាព​តម្លៃ​ស្រូវវស្សា​នៅក្នុង​ខេត្ត​បាត់ដំបង


​ការប្រមូល​ផល​ស្រូវ​វស្សា​បាន​ឈាន​ចូល​មក​ដល់ អ្វីដែល​ប្រជាកសិករ​ទន្ទឹង​រងចាំ​គឺ​ពេល​ប្រមូល​ផល​មានតម្លៃ​ខ្ពស់​ឬ​តម្លៃ​មួយ​ដែល​អាច​ទទួលយកបាន ។ មាន​ការលើកឡើង​ខុសៗ​គ្នា របស់​កសិករ​រស់នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ដោយ​មាន​កសិករ​ខ្លះ​ថា តម្លៃ​ស្រូវវស្សា​ឆ្នាំនេះ មាន​ការចុះ​ថោក​ជាង​ឆ្នាំមុន​បន្តិច តែ​ក៏​មាន​កសិករ​ខ្លះ​សប្បាយចិត្ត​និង​តម្លៃ​ស្រូវ​ឆ្នាំនេះ​ផងដែរ ។​

srov1 301118
​ជា​កសិករ​មួយ​រូប លោក ពូ លុច រស់នៅ​ភូមិ​ក្បាល​ខ្មោច នៃ​ឃុំ​ជ្រៃ​លើកឡើងថា​៖ ចំពោះ​ទីផ្សា​រលក់​មិន​ពិបាក​រក​នោះទេ ព្រោះ​មាន​ឈ្មួញ​ចុះមក​ទិញ​ផ្ទាល់ តែ​ក៏​ពិបាក​លក់​ដែរ​ប្រសិនបើ​ស្រូវ​យើង​មិន​ល្អ រីឯ​តម្លៃ​ស្រូវវស្សា​វិញ​បើ​ប្រៀបធៀប​និង​ស្រូវប្រាំង​គឺ​មាន​ភាពខុស​គ្នា​តិចតួច ហើយ​តម្លៃ​ស្រូវវស្សា​ឆ្នាំនេះ​មាន​ការធ្លាក់ចុះ​ជា​ង​ឆ្នាំមុន ។ លោក​បាន​បន្ថែមទៀតថា​៖ លោក​ទទួលស្គាល់​ថា​ស្រូវ​ចុះ​ថោក មក​ពី​ស្រូវ​យើង​លិច​ទឹក ឬ​មាន​គេ​ធ្វើ​ច្រើន ហើយ​វា​ក៏​មាន​ផលប៉ះពាល់​មួយចំនួន​ដែរ​នៅពេល​ស្រូវ​ធ្លាក់​ថ្លៃ ដូចជា​ទូទាត់​ការចំណាយ​ដើមទុន​ទៅ​វិញ​មិន​គ្រប់គ្រាន់ លោក​សុំអោយ​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ជួយ​រក្សា​តម្លៃ​ស្រូវ អោយបាន​ហ្នឹង​នរ​ផង ។​

​ចំពោះ​បញ្ហា​នេះ​លោក សួស ឃឿ​ត មេឃុំ​ជ្រៃ នៃ​ស្រុក​ថ្មគោល មាន​ប្រសា​ន៍​ថា​៖ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មិន​ន​ខុស ពី​ឆ្នាំ​មុន នោះទេ ហើយ​ភាពខុសគ្នា​តិចតួច​នោះ​មក​ពី ទិន្នផល​ស្រូវ​ដែល​ពួកគាត់​ទទួលបាន​មាន​ភាពខុសគ្នា ដូចជា​ការថែទាំ​ស្រូវ​របស់​ពួកគាត់​ជាដើម ហើយ​ឃុំ​ក៏​បាន​ចូលរួម​ជម្រុញ​តាមរយៈ​ការស្វែករក​ទីផ្សារ​ជូន​កសិករផ​ង​ដែរ ។​

​លោក ហ៊ិ​ន វុ​ឌ្ឍី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម លើកឡើងថា​៖ រហូតមកដល់​ពេលនេះ​ការប្រមូល​ផល​ស្រូវវស្សា​របស់​កសិករ បាន​ប្រមាណ​៥០% នៃ​ផ្ទៃដី​សរុប បើ​និយាយ​ពី​តម្លៃ​វិញ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះទេ ការ​ដែល​ធ្លាក់​ថ្លៃ​នោះ​គឺ​ដូច​កសិករ​លើកឡើង​ចឹង​គឺ អាច​មក​ពី​គុណភាព​ស្រូវ ការជ្រើសរើស​ពូជ​របស់​ពួកគាត់ ការទម្លាក់​ថ្លៃ​របស់​ឈ្មួញ​កណ្តាល ។

​លោក​បន្តថា ៖ មន្ទីរ​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ខាង​រោង​ម៉ាស៊ីន​កិនស្រូវ ពិសេស​គឺ​នៅ​តាម​សហគមន៍​យើង​មាន​សមា​គន៍​ទិញស្រូវ​ពី​កសិករ ដើម្បី​អោយ​កសិករ​ងាយ​ស្រួល​លក់​និង​បាន​តម្លៃ​ខ្ពស់ លោក​សុំ​អោយ​កសិក​របើ​អាច​ចងក្រង​ជា​សមាគមន៍​ដើម្បី​ងាយស្រួល ។​

​បើ​តាម​ស្ថិតិ​ផ្ទៃដី ដំណាំ​ស្រូវ​វស្សា ឆ្នាំ ២០១៨ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ បាត់ដំបង គិត​ត្រឹម​ថ្ងៃទី ២៦ វិច្ឆិកា ដែល​មាន​ប្រភេទ​ស្រូវ ស្រាល ស្រូវ​កណ្តាល ស្រូវ​ធ្ងន់ ស្រូវ​ចំកា ស្រូវ​ឡើង​ទឹក ។ ដែល​ក្នុងនោះ ផ្ទៃ​ដី​អនុវត្ត​បាន​សរុប ប្រមាណ​ជិត ៤​សែន​ហិតា​(៣៦៥,៨៥៩) និង​ផ្ទៃ​ដី​ប្រមូល​ផល​សរុប ជាង ៣៥ ម៉ឺន​ហិតា (៣៥៣,៦៤៧)​។

​ចំណែក​តម្លៃ​លើ​ទីផ្សារ​វិញ គិត​ត្រឹម​ថ្ងៃ ២៨ វិច្ឆិកា ស្រូវ​ចាប់ឆាយ​សើម​តម្លៃ ៧២៤ ក្នុង​មួយ​គី​ឡូត​ក្រាម​, ស្រូវ​សែន​ក្រអូប​សើ​ម​១ តម្លៃ ១,០៧៣.៦/​គម​, ស្រូវ​សែន​ក្រអូប​សើ​ម​២ ៩៨៧.២/ គ​ក , ស្រូវ​ផ្ការំដួល ១,២៧១/ គ​ក​។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise