ស្ថានភាពតម្លៃស្រូវវស្សានៅក្នុងខេត្តបាត់ដំបង
ការប្រមូលផលស្រូវវស្សាបានឈានចូលមកដល់ អ្វីដែលប្រជាកសិករទន្ទឹងរងចាំគឺពេល ប្រមូលផលមានតម្លៃខ្ពស់ឬតម្លៃមួយដែលអាចទទួលយកបាន ។ មានការលើកឡើងខុសៗគ្នា របស់កសិកររស់នៅក្នុងឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយមានកសិករខ្លះថា តម្លៃស្រូវវស្សា ឆ្នាំនេះ មានការចុះថោកជាងឆ្នាំមុនបន្តិច តែក៏មានកសិករខ្លះសប្បាយចិត្តនិងតម្លៃស្រូវឆ្នាំនេះផងដែរ ។
ជាកសិករមួយរូប លោក ពូ លុច រស់នៅភូមិក្បាលខ្មោច នៃឃុំជ្រៃលើកឡើងថា៖ ចំពោះទីផ្សារ លក់មិនពិបាករកនោះទេ ព្រោះមានឈ្មួញចុះមកទិញផ្ទាល់ តែក៏ពិបាកលក់ដែរ ប្រសិនបើស្រូវយើង មិនល្អ ។ រីឯតម្លៃស្រូវវស្សាវិញបើប្រៀបធៀបនិងស្រូវប្រាំងគឺមានភាពខុសគ្នាតិចតួច ហើយតម្លៃស្រូវ វស្សាឆ្នាំនេះមានការធ្លាក់ចុះជាងឆ្នាំមុន។ លោកបានបន្ថែមទៀតថា៖ លោកទទួលស្គាល់ថាស្រូវ ចុះថោក មកពីស្រូវយើងលិចទឹក ឬមានគេធ្វើច្រើន ហើយវាក៏មានផលប៉ះពាល់មួយចំនួនដែរ នៅពេល ស្រូវធ្លាក់ថ្លៃ ដូចជាទូទាត់ការចំណាយដើមទុនទៅវិញមិនគ្រប់គ្រាន់ លោកសុំអោយអាជ្ញាធរ ធ្វើយ៉ាងណាជួយរក្សាតម្លៃស្រូវ អោយបានហ្នឹងនរផង ។
ចំពោះបញ្ហានេះលោក សួស ឃឿត មេឃុំជ្រៃ នៃស្រុកថ្មគោល មានប្រសាន៍ថា៖ តម្លៃស្រូវ ឆ្នាំនេះមិននខុស ពីឆ្នាំមុន នោះទេ ហើយភាពខុសគ្នាតិចតួចនោះមកពី ទិន្នផលស្រូវដែលពួកគាត់ ទទួលបានមានភាពខុសគ្នា ដូចជាការថែទាំស្រូវរបស់ពួកគាត់ជាដើម ហើយឃុំក៏បានចូលរួមជម្រុញ តាមរយៈការស្វែករកទីផ្សារជូនកសិករផងដែរ ។
លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្ម លើកឡើងថា៖ រហូតមកដល់ពេលនេះការ ប្រមូលផលស្រូវវស្សារបស់កសិករ បានប្រមាណ៥០% នៃផ្ទៃដីសរុប បើនិយាយពីតម្លៃវិញ មិនខុស ពីឆ្នាំមុននោះទេ ការដែលធ្លាក់ថ្លៃនោះគឺដូចកសិករលើកឡើងចឹងគឺ អាចមកពីគុណភាពស្រូវ ការជ្រើសរើសពូជរបស់ពួកគាត់ ការទម្លាក់ថ្លៃរបស់ឈ្មួញកណ្តាល ។ លោកបន្តថា ៖ មន្ទីរពាណិជ្ជកម្ម បានសហការជាមួយអ្នកពាក់ព័ន្ធ ខាងរោងម៉ាស៊ីនកិនស្រូវ ពិសេសគឺនៅតាមសហគមន៍យើងមាន សមាគមន៍ទិញស្រូវពីកសិករ ដើម្បីអោយកសិករងាយស្រួលលក់ និង បានតម្លៃខ្ពស់ លោកសុំអោយ កសិករបើអាចចងក្រងជាសមាគមន៍ដើម្បីងាយស្រួល ។
បើតាមស្ថិតិផ្ទៃដី ដំណាំស្រូវវស្សា ឆ្នាំ ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទ បាត់ដំបង គិតត្រឹមថ្ងៃទី ២៦ វិច្ឆិកា ដែលមានប្រភេទស្រូវ ស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ ស្រូវចំការ ស្រូវឡើងទឹក ។ ដែលក្នុងនោះ ផ្ទៃដីអនុវត្តបានសរុប ប្រមាណជិត ៤សែនហិតា(៣៦៥,៨៥៩) និង ផ្ទៃដីប្រមូលផលសរុប ជាង ៣៥ ម៉ឺនហិតា (៣៥៣,៦៤៧)។
ចំណែកតម្លៃលើទីផ្សារវិញ គិតត្រឹមថ្ងៃ ២៨ វិច្ឆិកា ស្រូវចាប់ឆាយសើម តម្លៃ ៧២៤ ក្នុងមួយ គីឡូតក្រាម, ស្រូវសែនក្រអូបសើម១ តម្លៃ ១,០៧៣.៦/គម, ស្រូវសែនក្រអូបសើម២ ៩៨៧.២/ គក , ស្រូវផ្ការំដួល ១,២៧១/ គក។
អត្ថបទ៖ ឌិន មករា