ការអន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ទឹក នៅក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល​

ស្រូវ​មួយចំនួន​ក្នុង​ឃុំ ឃ្លាំង​មាស​ស្រុក​ប​វេល​ត្រូវ​បាន​ស្រោចស្រង់​បាន​ខ្លះ ចំណែក​មួយ​ចំនួន​ទៀត​មិន​អាច​ជួយ​ស្រោចស្រង់​បាន ព្រោះតែ​ស្រែ​ទាំងនោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ពេក​។
TBP 11 29 2018 04​បើ​តាម​អោយដឹងពី​លោក​ឈឺ​ន សុខុម ប្រធានការិយាល័យ​ធា​រាស្ត្រ​កសិកម្ម​នៃ​មន្ទីរ​ធនធានទឹក​ខេត្ត​បាត់ដំបង អោយដឹងថា ៖ រហូតមកដល់​ពេលនេះ ការជួយ​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​នៅ​ស្រុក​បរវេល​ចំន​នួន​បី​លើក​ហើយ ថ្មីៗ​នេះ​ក៏​បាន​ជួយសង្គ្រោះ​ម្តងទៀត ដោយ​បាន​ដាក់​ម៉ាស៊ីនបូមទឹក និង​ស្តារ​ប្រឡាយ​ដើម្បី​បង្ហូរទឹក​ទៅ​ស្រែ​ពលរដ្ឋ យើង​បាន​ជួយ​ចំនួន​៤ ភូមិ សរុប​ផ្ទៃដី​ប្រមាណ​៣០០ ហិច​តា ស្មើរ​នឹង​៧០% នៃ​ផ្ទៃដី​ខូចខាត ។ លោក​ថា​៖ អ្វី​ជា​ឧបសគ្គ​គឺ​តំបន់​ខ្លះ​នៅ​ខ្ពង់រាប​ពិបាក​ក្នុង​ការ​បង្ហូរទឹក​និង​ម៉ាស៊ីនបូមទឹក​ទៅ​មិន​ដល់​។​
TBP 11 29 2018 02
​លោក សុខ លី ជំទប់​ទី​ពីរ​នៃ​ឃុំ ឃ្លាំង​មាស​មានប្រសាសន៍ថា ស្រូវ​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​ឃុំ​ឃ្លាំង​មាស​នេះ​គឺ​រង​ប៉ះពាល់​ដោយ​ការខ្វះ​ទឹក​ស្ទើតែ​ទាំងអស់​។ ក្នុង​នោះ​ដែល​ក៏​មាន​ការជួយ​សង្គ្រោះ​ពី​មន្ទីរ​ធនធានទឹក និង​មន្ទីរ​សាធារណៈការ ដោយមាន​ម៉ាស៊ីន​សម្រាប់​បូមទឹក​បញ្ជូល​ស្រែ​។ ការប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម​នេះ គឺ​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រឈម​បំផុត​គឺ បញ្ហា​ជីវភាព​។ លោក​បាន​បន្ត​ថា​សូម​សំណូមពរ​ដល់​គ្រប់​ស្ថាប័ន​មាន​តួនាទី​ពាក់ព័ន្ធ​ទាំងអស់​សូម​មាន​ការ​ឧបត្ថម​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ផង​ព្រោះ​ពួក​គាត់​កំពុងតែ​ស្រែក​រក​ជំនួយ​ហើយ​មាន​ការខ្វះខាត​ខ្លាំង​មែនទែន​។​
​លោក វិន ហ៊ួត អភិបាលស្រុក​ប​វេ​លបាន​មានប្រសាសន៍ថា ស្រូវ​ស្រែ​មួយចំនួន​ប៉ុណ្ណោះ​ដែល​អាច​បង្ហូរទឹក​ទៅដល់ តែ​ស្រែ​មួយចំនួនទៀត​មិន​អាច​បើកទឹក​ទៅ​ដល់​ឡើយ ព្រោះ​ស្រែ​ទាំងនោះ​នៅ​ឆ្ងាយៗ​ពេក​។ តែ​យ៉ាងណា ស្រុក​ក៏​បាន​សហការ​ជាមួយ​ខេត្ត ក្នុងនោះ​ក៏​មាន​អញ្ចើញ​ចុះ​ពិនិត្យ​ផ្ទាល់​ពី​
TBP 11 29 2018 01​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ផងដែរ ដើម្បី​ជួយ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​នេះ​។ លោក​បាន​បន្ថែមថា ចំពោះ​តួរ​លេខ​ថា​ខូចខាត​ប៉ុន្មាន​ហិច​តា​នោះ គឺ​លោក​មិនទាន់​ដឹង​ច្បាស់​ឡើយ​ទេ​។​

​បើ​យោង​តាម​ពត៌មាន​សាលាខេត្ត​បាត់ដំបង​បានអោយដឹង ស្រូវ​ចំនួន ៥២០ ហិកតា នៅ​ចំណុច​ភូមិ​ព្រៃ​ព្រា​ល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង បាន​រង​ផលប៉ះពាល់​ដោយសារ​ខ្វះខាត​ទឹក ។ បន្ទាប់ពី​បាន​សិក្សា​ឋានលេខា​រួចមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុម​ការងារធ្វើការ​កែសម្រួល​ស្នាមភ្លោះ​អម​សងខាង​ផ្លូវលំ​ជនបទ ឲ្យទៅ​ជា​ប្រឡាយ​នាំ​ទឹក​ប្រវែង​ប្រមាណ ១៥ គ​.​ម ដើម្បី​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ចំណុច​ខាងលើ ។​

​ឯកឧត្តម ចាន់ យុ​ត្ថា បានឲ្យដឹងថា មកដល់ពេលនេះ ការងារ​សម្រេច​បាន​ប្រមាណ ៧០% ហើយ ហើយ​ចំណុច​ដែល​ជា​ឧបសគ្គ​ត្រង់​កន្លែង​ក្រិត​កម្ពស់​ដី​ខ្ពស់ៗ​នោះ ក៏​យើង​សម្រេច​បាន​មួយចំនួនធំ​ផងដែរ ដូចនេះ​ជារួម​អាច​នឹង​រួចរាល់​នៅ​ថ្ងៃស្អែក ។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise