មន្ត្រី​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​ខេត្ត​បាត់ដំបង កំពុង​ពន្លឿន​នៃ​ការផ្តល់​អត្តសញ្ញាប័​ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ដល់​ពលរដ្ឋ

card old

មន្ត្រី​ការិយាល័យ​អត្ត​សញ្ញាប័ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បង្ហាញ​ពី​ការអនុវត្តន៍ ការងារ ក្នុងកា​រ​ពន្លឿន ដល់​ពលរដ្ឋ ចំពោះ​អ្នក​គ្រប់​អាយុ និង​អត្តសញ្ញាណប័ណ្ណ ចាស់ ហួស​សុពលភាព អោយបាន​ទាន់​ពេល និង​កាត់បន្ថយ​ការ​កាត់​យឿ​ត​យ៉ាវ ។ ការលើកឡើង​បែប​នេះ ធ្វើ​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក នា​ថ្ងៃ​ទី ២៨ វិច្ចិកា ឆ្នាំ ២០១៨ ។​

​លោក វីរៈ​សេនី​ឯក រឿ​ម ធុច នាយ​ការិល័​យ​អត្តសញ្ញាណប័​ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​មាន ប្រសាសន៍ថា ចាប់តាំងពី​ថ្ងៃ​បំពេញបែបបទ ស្នើសុំ ធ្វើ​អត្តសញ្ញាណប័ណ្ណ នឹង​ថ្ងៃ​ទទួល​វិញ រយៈពេល ៣០ ថ្ងៃ ដោយ​ដក​ថ្ងៃបុណ្យ និង​សៅរិ៍​អាទិត្យ​ចេញ ។ លោក​បន្ត​ទៀត​ថា ការិយាល័យ បានធ្វើការ​ជម្រុញ ដល់​ជំនាញ​តាម​ស្រុក អោយ​ប្រមូល​ទិ​ន្និ​ន័យ បញ្ជូន​មក​ការិយាល័យ ១០​ថ្ងៃ​ម្តង ទោះ​បាន​តិច​ឬ​ច្រើន​ក៏​ដោយ ។
idcard 270617
​ចំណែក​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​យូរហើយ មិនទាន់បាន គឺ​អាច​ដាក់​ពាក្យបណ្តឹង នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​បញ្ជូន​មកកាន់​ការិយាល័យ ហើយ​លោក​នឹងធ្វើ ស្រាវជ្រាវ ករណីនេះ ។ ចំពោះ​ការអនុវត្តន៍​កិច្ចការងារ​នេះ លោក​ថា​មិន​មាន​ការ​យក​ថវិការ​នោះឡើយ ពីរ​មន្ត្រី​ជំនាញ ។

​បើ​តាម​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានចេញ​សេចក្តីអំពាវនាវ ដល់​ពលរដ្ឋ​ទាំង​ពីរ​ភេទ អោយដឹងថា អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ចាស់ ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់ នា​ថ្ងៃ ៣១ ធ្នូ​ខាងមុខនេះ ។ តាម​សេចក្តីអំពាវនាវ​នេះ បញ្ជាក់ថា ដើម្បី​ធាន​នា​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​ស្រប​ច្បាប់​ផ្ទាល់​ខ្លួន ពលរដ្ឋ​ទាំង​ពីរ​ភេទ កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ ហួស​សុពលភាព និង​អ្នក​គ្រប់​អាយុ​១៥ ឡើងទៅ ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី នៅតាម ប៉ុស្តិ៍​នរគ​បាល , អធិការ​ក្រុង​ស្រុក​, និង​ស្នងការ​នរគ​បាល ជាដើម ។

​ទាក់ទង​ការអនុវត្តន៍​ការងារ​នេះ នៅ​រដ្ឋបាល​ប៉ុស្តិ៍ លោក រ៉ា​ន់ សារឿ​ត នាយ​ប៉ុស្តិ៍​អូ​ដំបង​២ បាន​ប្រាប់ថា ក្នុង​នាម​រដ្ឋបាល​ប៉ុស្ត៍ បាន​ប្រជុំ​ផ្សព្វផ្សាយ កងឯកភាព​ឃុំ តាម​ភូមិ​នី​មួយៗ ដើម្បី​បញ្ជ្រាប​អោយ​ពលរដ្ឋ​បាន ដឹង ។ ក្នុងនោះ​លោក​ថា ក្នុង​មួយ​ថ្ងៃ​មាន​ពលរដ្ឋ មក ដាក់​ពាក្យ​ស្នើសុំ ៤ ទៅ ៥​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​រហូត​មកដល់ ពេលនេះ សរុប​បាន ២០០​នាក់​ហើយ ។

​លើសពីនេះ លោក​ថា ចំពោះ​ពលរដ្ឋ​មក​សួរ​ព័ត៌មាន​ទាក់ទង ការទទួលបាន អត្ត​សញ្ញាប័ណ្ណ​យឺតយ៉ាវ រយៈពេល​កន្លង​ទៅ បច្ចុប្បន្ននេះ គឺ​ទទួល​បាន​ល្អប្រសើរ ។

​ចំណែក​ការបម្រើ​សេវា ផ្តល់​អត្ត​សញ្ញាប័ណ្ណ​វិញ លោក​ថា​មិន​អោយ​មន្ត្រី​ណា​ម្នាក់​យកលុយ ពី​ប្រជាពលរដ្ឋ​នោះឡើយ ។

សូមបញ្ជាក់​ថា បើតាម ទិ​ន្និ​ន័យ ពី​ការិយាល័យ អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បង្ហាញ​ផែនការ​ផ្តល់​ជូន​ពលរដ្ឋ ប្រមាណ ជាង ៨៦៤ ពាន់​នាក់ ក្នុងនោះ​បំពេញបែបបទ​រួច ជាង ៨១ ម៉ឺន ស្មើ ៩៤,១៥% ។ លើសពីនេះ អ្នក​ស្ទួន​ខ្ចៅដៃ​ជាង ១៧ ពាន់​នាក់ ហើយ​ខូច​ទិ​ន្និ​ន័យ​ជាង ៧ ពាន់​នាក់ ។​ចំណែក​ចំនួន​នៅសល់ ត្រូវ​បន្ត​ផ្តល់ មាន​ប្រមាណ ជិត ៥១ ពាន់​នាក់ ។

​អត្ត​បទ​៖ ញ៉ែម ចាន់

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise