ប្រជាពលរដ្ឋ​មួយចំនួន សំណូមពរ​កុំឲ្យ​មាន​ការរើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍​

Rokar 310818 01ប្រជា​ពលរដ្ឋុំ​មួយចំនួន ចូលរួម​តាមរយៈ​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នា​២០១៨ បានលើកឡើង​៖ កុំឲ្យ​មាន​ការរើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ឃុំ​រកា ជា​ពិសេស​ត្រូវ​លើកទឹកចិត្ត​ពួកគាត់ ដើម្បី​រស់​នៅ​បាន​ដូចគ្នា​មនុស្ស​ធម្មតា​។​

​ក្នុងនោះ កញ្ញា សុផល រស់នៅ​ស្រុក​ប​វេល ខេត្ត​បាត់ដំបង បាន​និយាយថា​៖ អ្នក​ផ្ទុកមេរោគ​អេដស៍ គឺ​មាន​សិទ្ធិ​រស់នៅ​ដូច​មនុស្ស​ទូទៅ ដូច្នេះ​កុំ​មាន​ការរើសអើង​ពួកគាត់ និង​កុំឲ្យ​ពួកគាត់​បាក់​ទឹកចិត្ត​។​

​ទន្ទឹមនឹងនេះ​ដែរ លោក សា​វេត រស់នៅ​ស្រុក​សំឡូត បាន​លើកឡើង​ថា​៖ ចំពោះ​អ្នក​ផ្ទុក​មេរោគ អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់ តាមដាន​សភាព​ជម្ងឺ​ឲ្យបាន​ទៀងទាត់ និង​ព្យ​យាម​លើកទឹកចិត្ត​ពួកគាត់ ឲ្យ​ខំ​រស់នៅ​ត​ទៅ​មុខ​ទៀត​។​

​បញ្ហា​នេះ​ដែរ លោក ប៊ី បេង​ស៊ តំណាង​មន្ទីរពេទ្យបង្អែក​រកា បាន​មានប្រសាសន៍ថា​៖ ក្រុមគ្រូពេទ្យ​នៅ​រកា តែងតែ​យកចិត្តទុកដាក់​តាមដាន​ចំពោះ​អាការៈ​ជម្ងឺ និង​តែងតែ​លើក​ចិត្ត​អ្នក​ផ្ទុក​ជម្ងឺ​ទាំងនោះ​។ លោក​ក៏​អំពាវនាវ​ដល់​អ្នក​ផ្ទុក​ជម្ងឺ​ទាំងអស់ កុំ​បាក់​ទឹកចិត្ត និង​លេបថ្នាំ​ឲ្យបាន​ទៀងទាត់​។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise