មន្ត្រី​សាលាក្រុង​បាត់ដំបង​៖ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ចំពោះ​បញ្ហា​មិន​ប្រក្រតី ភ្លើង​បំភ្លឺ​សាធារណៈ​

skeplerng2 290818លោក ឈឿង វុទ្ធី មន្ត្រី​ទទួលបន្ទុក​បណ្តាញ​ភ្លើង​សាធារណៈ នៃ​សាលាក្រុង​បាត់ដំបង បាន​មាន ប្រសាសន៍ថា​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង រាយការណ៍​នៅពេល​មាន​ភាព មិន​ប្រក្រតី ចំពោះ​ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​ក្រុង ដូចជា​មាន​បញ្ហា​ដាច់​ភ្លើង​មិន​ភ្លឺ​តាម​បង្គោល និង ទុសេ​ខ្សែរ​ភ្លើង ជាដើម​។ ការលើកឡើង​បែប​នេះ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ និង មាន​ចម្ងល់ ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ព្រឹក​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ​២០១៨​នេះ​។​
skeplerng3 290818
​ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើង​ថា​នៅ​តាម​ផ្លូវ​ខ្លះ​ក្នុង ក្រុង​បាត់ដំបង គឺ​មិន​ទាន់ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​នៅពេល​យប់​។ ម្យ៉ាងវិញទៀត​ភ្លើង​បំភ្លឺ​ពេលយប់ ពេលខ្លះ​សង្កេត ឃើញ​ដាច់ មិន​ភ្លឺ ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើ​ដំណើរពេលយ​ប់​។​

​លោក ឈឿង វុទ្ធី មន្ត្រី​ទទួលបន្ទុក​បណ្តាញ​ភ្លើង​សាធារណៈ បាន​ឆ្លើយតប​បន្ថែមថា​៖ បញ្ហា​មិន ភ្លឺ​តាម​បង្គោល​ខ្លះ​ដោយសារ​បញ្ហា​បច្ចេកទេស ពិបាក​ក្នុង​ការគ្រប់គ្រង​ដែល​ទាមទារ​ឲ្យ ប្រជាពលរដ្ឋ ចូលរួម​សហការ​រាយការណ៍​។
skeplerng1 290818
​គួរបញ្ជាក់​ថា បច្ចុប្បន្ន​ក្នុង​ក្រុង​បាត់ដំបង​គឺ​មាន​ភ្លើង​បំភ្លឺ​សាធារណៈ​៧០​ភាគរយៈ​ហើយ​។ មន្ត្រី​ជំនាញ​ក៏​ទទួលស្គាល់​ថា​កន្លែង​ខ្លះ​ពិតជា​គ្មាន​ភ្លើង​បំភ្លឺ​ប្រាកដ​មែន ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋបាលខេត្ត​ក្រុង កំពុងតែ​សិក្សា​គម្រោង និង រៀបចំ​បន្ថែមទៀត​នូវ​ភ្លើង​បំភ្លឺ​សាធារណៈឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។​

​អត្ថបទ៖ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise