ការ​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​កៅស៊ូ​ ខូចខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​តា​ឯក​

plovkaovsu1 280818ផ្លូវ 406 ជា​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ក្នុង​សង្កាត់​ទួល​តា​ឯក ដែល​នៅ​ចន្លោះ​ពី​ភូមិ​អូរ​តា​គាំ​២ និង ភូមិ​ដង្កោ​ទាប​គឺ​រង​ការខូចខាត​អស់​រយះពេល​ប្រហែល 2​ឆ្នាំ​មកហើយ ដែល​ធ្វើអោយមាន​ការលំបាក​យ៉ាងខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង ជាពិសេស​ដែល​រស់នៅ​ក្បែរ​នោះ​តែម្តង​។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរថា ហុយ រអិល ហើយ​ពិបាក​រកស៊ី​។

​ប្រជាពលរដ្ឋ​រស់នៅ​ជិត ផ្លូវ​406 នេះ​បាន​ប្រាប់អោយដឹង​ថា វា​ជា​ពិបាក​ខ្លាំង ទាំង​ហុយ ទាំង​រលាក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​រអិល​ទៀត​ពេល​មាន​ភ្លៀង​ធ្លាក់​។ អ្នក​បន្ថែម​ថា​ផ្លូវ​មួយ​ខ្សែ​នេះ​ខូចខាត​ដោយសារ​តែ​ឡាន​ដឹក​ទំនិញ​ធំៗ​បាន​បើក​កាត់​ទី​នេះ​ជា​រៀងរាល់ថ្ងៃ​។
plovkaovsu2 280818
​ចំ​ឯ​លោក រិទ្ធ ជា​ប្រជាពលរដ្ឋ​មួយ​រូប​ដែរ បាន​ប្រាប់​អោយដឹងថា ដំបូង​ផ្លូវ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​តែ​បន្ទាប់​ពី​រង​ការខូចខាត​ទៅ គឺ​អាជ្ញាធរ​បាន​រ៉ូយ​ថ្ម​អោយ តែ​មិន​ជាប់​។ លោក​បន្តថា ផ្លូវ​406 នេះ បើសិន​ឡានតូចៗ​បរកាត់​គឺ​មិន​ងាយ​ខូចខាត​ទេ តែ​ដោយសារ​ឡាន​ដឹក​ដី ឡាន់​ដឹក​គ្រឿងសំណង់​ធំ បរកាត់​ទើប​ធ្វើ​អោយ​ឆាប់​ខូច​បែបនេះ​។ លោក​សំនូមពរ​អោយ​អាជ្ញាធរ​សូម​មាន​ការអន្តរាគមន៍​ទៅ​ឡាន​ដឹក​ទំនិញ​ធំៗ​ទាំងអស់នោះ ដើម្បី​ថែរក្សា​កុំ​អោយ​ឆាប់​ខូច​។

​ចំពោះ​បញ្ហា​នេះ​លោក សំរិត ឆន ចៅ​សង្កាត់​ទួល​តា​ឯក​បាន​មានប្រសាសន៍ថា លោក​ទទួលស្គាល់​ចំពោះ​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយសារ​តែ​ហុយ និង រលាក់ បន្ទាប់​ពី​ក្រាល​គ្រួស​ក្រហម​រួច តែ​លោក​ថា​ផ្លូវ​នេះ​គឺ​គម្រោង​របស់​ខេត្ត​ដែល​នឹង​ត្រៀម​ជួសជុល​ក្រាល​បេតុង​នាពេលខាងមុខ តែ​លោក​មិន​បាន​ដឹង​ពេលណា​អោយ​ជាក់លាក់​នោះទេ​។

​ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​បញ្ហា​ឡាន​ដឹក​ទំនិញ​ធំៗ​នោះ លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ថា ការហាមឃាត់ ឬ​អន្តរាគមន៍​ទៅ​ឡានធំ​ដឹក​ទំនិញ​ធ្ងន់ៗ​នេះ​គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ តែ​លោក​បាន​ស្នើរ​បញ្ហា​នេះ​ជូន​នគរបាល​ក្រុង​រួច​ហើយ​។
plovkaovsu3 280818
​ចំពោះ​បញ្ហា​នេះ លោក បាន​ទទួលស្គាល់​ថា​ផ្លូវ​មួយ​ខ្សែរ​នេះ​ពិតជា​លំបាក​មែន តែ​មន្ទីរ​បាន​ត្រឹមតែ​ជួសជុល​ក្រាល​គ្រួស​ក្រហម តែ​ដោយសា​តែ​ការខូចខាត​ធ្ងន់ធ្ងរ​ពេក ដូចនេះ​មិនទាន់​មាន​ការជួសជុល​អ្វី​ធំ​ដំ​ទេ​។ ហើយ​លោក​បាន​បន្តថា​ខេត្ត​នឹង​យក​ថវិការ​មួយចំនួន​ដើម្បី​ថែ​រទាំ​ឡើងវិញ តែ​លោក​មិនទាន់​ដឹង​ថា​ក្រាល​កៅស៊ូ ឬ បេតុង​នៅឡើយ​ទេ​។

​សូមបញ្ជាក់​ថា​បើ​តាម​គេ​សង្កេត​ឃើញ​មិនមែន​ត្រឹមតែ ផ្លូវ​406 ក្នុង​សង្កាត់​ទួល​តា​ឯក​ប៉ុណ្ណោះ​តែ​ផ្លូវ​កៅស៊ូ​ផ្សេងទៀត​ក្នុង ក្រុង​បាត់ដំបង គឺ​បាន​រង​ការខូចខាត​ជា​បន្តបន្ទាប់ បើទោះបីជា​មាន​ការជួស​ជុល​ម្តង​ហើយៗ​ម្តង​ទៀត​ក៏​ដោយ​។ ហើយ​បញ្ហា​នេះ​ទាំងអស់​នេះ គឺ​ទាមទា​អោយមាន​យកចិត្ត​ទុក​បន្ថែម​ទៅលើ​ការជួសជុល​ផ្លូវ​កៅស៊ូ​អោយ​មាន​ប្រសិទ្ធភាព​ថែមទៀត​។

​អត្ថបទ​៖ ស៊ុំ សម្ផស្ស​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise