មន្ត្រី​ផ្តល់​ប័ណ្ណ​ព្រំដែន​ខេត្ត​បាត់ដំបង​៖ អំពាវនាវ​អោយ​ពលរដ្ឋ​កុំ​ចាញ់បោក​ជនខិលខូច​នាំ​មក​ធ្វើ​ប័ណ្ណ​ព្រំដែន​

Border Pass 240818 04ប្រជាពលរដ្ឋ​រស់នៅ​ជា​ក្នុង​ខេត្ត​បាត់ដំបង អាច​ធ្វើ​ប័ណ្ណ​ព្រំដែន ធានា​ក្នុង​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ដែល​មាន​សុពលភាព​២​ឆ្នាំ​និង​ចំណាយ​ត្រឹមតែ​២០០០០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​ការធ្វើ​ប័ណ្ណ​នេះ ។ យ៉ាងណា​ចំពោះ​ការធ្វើ​ប័ណ្ណ​នេះ​ពលរដ្ឋ​មួយចំនួន​នៅតែ​មិនទាន់​ទទួលបាន​ព័ត​មាន​ច្បាស់​ដែល​ត្រូវបាន​ជន​ឆ្លៀតឱកាស នាំមក​ធ្វើ​ហើយ​ត្រូវ​បង់ថ្លៃ​សេវា​ក្រៅ​ធ្វើអោយ​ពលរដ្ឋ​លើកឡើងថា​ការធ្វើ​ប័ណ្ណ​នេះ​យក​តម្លៃ​ហួស​ពី​ការកំណត់ ។ 

Border Pass 240818 01
​លោក លឹម ថៃ អៀង ប្រធាន​ក្រុមការងារ​ធ្វើ​ប័ណ្ណ​ព្រំដែន​ខេត្តបាត់ដំបង​លើកឡើងថា​៖ រហូតមកដល់​ពេលនេះ​ពលរដ្ឋ​មួយចំនួន​នៅតែ​មិន​ទាន់​បាន​យល់ច្បាស់​ពី​និតិ​វិធី​និង​ដំណើរការ​នៃ​ការធ្វើ​ប័ណ្ណ​ព្រំដែន​នេះ ដោយសារ​អ្នក​ខ្លះ​មក​ពី​ស្រុក​ឆ្ងាយៗ មិនសូវ​ទទួលបាន​ព័ត​មាន ប្រឈម​ការចាញ់បោក ពេល​ដែល​ឡើងមក​ធ្វើ​គឺ​ត្រូវ​ជន​ឆ្លៀតឱកាស ដូចជា អ្នក​រត់​តាក់ស៊ី ម៉ូតូឌុប​ជាដើម ថា​នាំមក​ធ្វើ​ប័ណ្ណ​ព្រំដែន ដែល​តម្រូវ​អោយ​ពួកគាត់​ចំណាយ​លុយកាក់​ច្រើនដង ដែល​ខុស​ពី​ការកំណត់ យើង​សូម​អោយ​ពលរដ្ឋ​ដែល​ចង់​មក​ធ្វើ​ប័ណ្ណ​ព្រំដែន​សូម​សាកសួ​រព័ត​មាន​អោយបាន​ច្បាស់លាស់ កុំអោយ​ចាញ់បោក​ជន​ឆ្លៀតឱកាស ឬ​ទាក់​មកកាន់​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​ផ្ទាល់ 012 78 82 80

​សូម​បញ្ចាក់​ថា​មុន​នឹង​អាច​ធ្វើ​ប័ណ្ណ​នេះ​បាន ប្រជាពលរដ្ឋ​ទាល់តែ​មាន​ឯកសារ​៣ គឺ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត ហើយ​ចំណាយ ២០០០០​រៀល ទើប​អាច​ចូល​ទៅ​ថៃ ត្រឹម​ខេត្ត​ត្រាត ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ស្រះកែវ មាន​សុពលភាព​ត្រឹម​៧​ថ្ងៃ ពេល​ត​មិន​ចាំបាច់​មក​ដល់​សាលាខេត្ត​នោះទេ​អាច​ធ្វើ​តាម​ព្រំដែន​បាន ហើយ​អាច​ប្រើប្រាស់​បាន​ចំនួន​២​ឆ្នាំ ។ ហើយ​ប័ណ្ណ​ព្រំដែន​នេះ​គឺ​អាច​ចេញ​បាន​តាម​ច្រក​ទាំង​5 រួមមាន ច្រក​ដូង ច្រក​អូរ​អន្លក់ ច្រក​ភ្នំ​ដី ច្រក​អូរ​រំដួល និង​ច្រក​400​។​