សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍


weekend 110818

 

លោក​ចៅសង្កាត់​អូ​ម៉ាល់​សន្យាថា​នឹង​ពន្លឿន​ការជួសជុល​ផ្លូវ​ឆ្ពោះ​ទៅ​កាន់អាង​ពោធិ៍ ភូមិ​បឹង​រាំង​ 

 


​ផ្លូវ​មួយ​ខ្សែរ​មាន​ប្រវែង ៥៥០០ ម៉ែត្រ ស្ថិតនៅ​ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ាល់ ត្រូវបាន​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​អាជ្ញាធ​រ​ពន្លឿន​ការជួសជុល​អោយ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការដឹក​កសិផល​ចេញ​របស់​ប្រជាពលរដ្ឋ​នា​រដូវ​ច្រូតកាត់​ខាងមុខ​។​
omal 060818
ប្រជាពលរដ្ឋ​ពលរដ្ឋ​មួយរូប​បាន​អោយដឹងថា ផ្លូវ​ឆ្ពោះទៅ​អាង​ពោធិ៍​នេះ​គឺ​ពិបាក​ធ្វើ​ដំណើ​រណាស់​សូម្បី​តែ​ជិះ​ម៉ូតូ​ក៏​ជិះ​មិន​ចង់​កើត​ដែរ ហើយ​បើ​ចុះ​ដើរ​គឺ​ឆា្ងយ​។ លោក​បាន​សំនូមពរ​អោយ​អាជ្ញាធរ​សង្កាត់ សូម​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​នេះ​អោយបាន​ឆាប់រហ័ស ដើម្បី​អោយ​ទាន់​ការដឹក​កសិផល​របស់​លោក​នា​ពេលខាងមុខ​នេះ​។​

ឆ្លើយតប​ទៅកាន់​ការលើកឡើង​ខាងលើនេះ លោក ស្រែ រឿប ចៅសង្កាត់​អូរ​ម៉ាល់​បាន​មានប្រសាសន៍ថា លោក​បាន​ដាក់​ដេញថ្លៃ​រួចរាល់​ហើយ​សម្រាប់​ការសាងសង់​ផ្លូវ​មួយ​ខ្សែរ​នេះ​។ តែ​មិន​ទាន់​ឃើញ​មាន​ការចុះ​មក​ជួយ​ជុល​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ថា លោក​នឹង​ពន្លឿន​ការធ្វើ​ផ្លូវ​មួយ​ខ្សែរ​អោយ​កាន់តែ​ឆាប់រហ័ស យ៉ាងយូរ មួយ​សប្តាហ៍​ទៀត​។ តែ​លោក​បាន​សំនូមពរ​អោយ​ប្រជាពលរដ្ឋ​សូមមេត្តា​ចូលរួម​ជួយ​ថែរ​រក្សា​ផ្លូវ​មួយ​ខ្សែរ​នេះ​ផង​ដើម្បីអោយ​ការប្រើប្រាស់​បាន​យូរអង្វែង​។

​សូមបញ្ជាក់​ថា សង្កាត់​អូរ​ម៉ាល់ មាន​ចំនួន​១០​ភូមិ ហើយ​សង្កាត់​មួយ​នេះ​នៅ​មាន​បញ្ហា​មួយចំនួនទៀត​ដែល​ជា​តម្រូវការ​ប្រជាពលរដ្ឋ​មាន​ដូចជា ទឹកស្អាត និង ភ្លើង​ប្រើប្រាស់​មិនទាន់​គ្រប់គ្រាន់​ជាដើម​។​

​តំណាង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​បាត់ដំបង​៖​អ្នកប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នៅ​កន្លែង​ណា​ក៏​ដោយ​គឺ​មាន​ទោស​ដូចគ្នា​ 


​លោក កក អ៊ី​ឡែន តំណាង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨ នេះ​ថា​៖ បទល្មើស​ឆក់​ត្រី​គឺ​មាន​ការ ហាមឃាត់​ដាច់ខាត មិន​ថា​នៅ​ទីកន្លែង​ណាក៏ដោយ និង មានច្បាប់​ដាក់ទោស​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​នេះ​។ ម្យ៉ាងវិញទៀត លោក​បាន​សង្កត់ធ្ងន់ថា​ការប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី​គឺមាន​ផលប៉ះពាល​ច្រើន​ចំពោះ​ជីវៈចំរុះ នៅក្នុង​ទឹក ដូច្នេះ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​លុបបំបាត់​ទាំងអស់គ្នា​។ ការលើកឡើង​បែប​នេះ​បន្ទាប់​ពី ប្រិយមិត្ត​មាន​ចម្ងល់​ក្នុង​កម្ម​វី​ធី «​សន្ទនា​មតិ​»​។​
cholphorl3 070818
​ក្នុងនោះ លោក សឿត រស់នៅ ស្រុក​បាណន់ បានលើកឡើង​អំពី​បទល្មើស​នេសាទ គឺ​ការប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី នៅ​តាម​ស្រែ តាម​បឹង​ជិត​ផ្ទះ​។ ចំណុច​នេះ​លោក​ចង់​សួរថា តើ​ទង្វើ​បែប​នេះ​មាន​ទោស​ដូចម្តេច​?

​សូមបញ្ជាក់​ថា តាម​ច្បាប់​ជលផល​មាត្រា​៩៨ ចំណុច​ទី​៣ ស្តីពី​ការប្រើប្រាស់​ឧបករណ៍ នេសាទ​ឆក់​ត្រី គឺ​ត្រូវ​ផ្តន្ទាទោស​បទល្មើស​ថ្នាក់​លេខ​១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង វត្ថុតាង​ទាំងអស់​ត្រូវ​ដកហូត ឬ​បំផ្លាញចោល និង ដកហូត​កិច្ចព្រមព្រៀង​ឬ​លិខិត​អនុញាត្តិ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។​

 

ធានា​គារ​ជាតិ​នៃ​កម្ពុជា សាខា​ខេត្ត​បាត់ដំបង​៖ អនុវត្តន៍​តាម​ផ្លូវច្បាប់​បើ​រកឃើញ​ថា​ធានា​គារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ណា​ផ្ដល់​ប្រាក់​កម្ចី​ខុសច្បាប់​ 


​ថ្មីៗ​នេះ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ យ៉ាង​សកម្ម​តាម​រយៈ បណ្ដាញ​សង្គម ការចែក​នាមប័ណ្ណ និង ផ្ងើ​រសារ​តាម​ទូរស័ព្ទជា​ដើម​។ ធានា​គារ​ជាតិ​នៃ​កម្ពុជា សូម​ជំរាប​ដល់​សាធារណជន​ពី​ផលវិបាក​ធំៗ ដែល​បណ្ដាល​មកពី​ប្រាក់កម្ចី​ខុស​ច្បាប់​ដូចជា​៖ អតិថិជន អាច​ប្រឈម​មុខ​នឹង​បំណុល​វ័ណ្ឌ​ករ ដោយសារ​អាត្រា​ការប្រាក់​នឹង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​យ៉ាងខ្លាំង ជាង​គ្រឹះស្ថាន​ដែល​ស្រប​ច្បាប់ និង គណនា​ការប្រាក់​ពុំ​ត្រឹមត្រូវ តាម​ផ្លូវច្បាប់ ជាដើម​។​
banknational 080818
​លោក ឡាយ សំ​អៀន នាយក​ធានា​គា​ជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​បាត់ដំបង បាន​លើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» យើង​ថា​បើសិន​រកឃើញ ធានា​គារ ឬ គ្រឹះស្ថាន​ឯកជន​ណាមួយ ដែល​បើក​អាជីវកម្ម​គ្មាន​លិខិត ទទួលស្គាល់​ពី​ធា​គារ​ជាតិ​នៃ​កម្ពុជា​ទេ ឬ មិន​មាន​អាជ្ងារប័ណ្ណ​ត្រឹមត្រូវ​តា​ម​ផ្លូវច្បាប់ នោះ​។

​ធានា​គារ ឬ គ្រឹះស្ថាន​ឯកជន​នោះ ត្រូវ​ទទួលខុស​តាម​ផ្លូវច្បាប់ ដែរ​មាន​ចែង​ក្នុង​មាត្រា ៥២ នៃ​ច្បាប់​ស្ដីពី ធានា​គារ ឬ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​លោក​បាន​បន្ដថា​៖ ពលរដ្ឋ​ទាំង​អស់​ដែរ​កម្ចី​ប្រាក់ សូម​ត្រួតពិនិត្យ​ជាមុន ឲ្យបាន​ច្បាស់លាស់​សិន​ថា​ធានា​គារ ឬ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ស្របច្បាប់ ឬ មិន​ស្របច្បាប់​នោះ​។

 

​ស្រុក​បួន​ក្នុង​ខេត្ត បាត់ដំបង អាច​ប្រឈម​នឹង​ជំនន់​ទឹកជំនន់ 


​ស្រុក​ចំនួន​បួន​ក្នុង​ខេត្ត​បាត់ដំបង​អាច​ប្រឈម​នឹង​ទឹកជំនន់​នៅពេល​ខាងមុខ ដែល​ក្នុងនោះ​មាន​ស្រុក ថ្មគោល បាណន់ ប​វេល និង ស្រុក​កំរៀង ហើយ​ទឹកជំនន់​នេះ​គឺ​បណ្តាល​មកពី​បញ្ហា​ទឹកភ្លៀង និង​លំហូរ​ទឹក​តាម​អូរ​កម្ពុជា ថៃ​។
jumnun1 090818
​លោក ខាំ សំ​រើប មន្ត្រី​លេខាធិកា​រដ្ឋា​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អោយ​មាន​ប្រសាសន៍​ថា ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន បួន​ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ ដូចនេះ​លោក​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​លក្ខណះ​ដើម្បី​ស្តាប់​នៅការ​ប្រកាសអាសន្ត​ពី​អាជ្ញាធ​រ ក៏ដូចជា​ត្រៀម​លក្ខណះ​ដោយ​ខ្លួនឯង​ផ្ទាល់​ផងដែរ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រៀម​នឹង​សម្រាល​នាពេលខាងមុខ អោយ​រៀបចំ​សំភា​រះ​ដែល​សំខាន់​សម្រាប់​ការពារ​ពេល​សម្រាលកូន​។​

​ចំពោះ​បញ្ហា​នេះ​ផង​ដែរ លោក យ៉ាន ឧត្តម នាយករង​សាខា​កាកបាទក្រហមកម្ពុជា ក៏​ទទូច​អោយ​បងប្អូន​ប្រជាពលរដ្ឋ​សូមមេត្តា​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ​អានាម័យការ​ហូបចុក សូម​ពិសារ​ទឹក​ដែល​ដាំ​ឆ្អិន ប្រយ័ត្ន​សត្វល្អិត​នានា​ផង​ដែរ​ប្រសិនបើ​មាន​ទឹកជំនន់​កើតមានឡើង​។ គ្រោះ​មន្ត​រាយ​ទឹកជំនន់​គឺ​រឿង​ដែល​មិន​អាច​ដឹង​មុន ដែល​ទាមទារ​អោយ​អាជ្ញាធរ​ធ្វើ​ការត្រៀម​បង្ការ​ទុក​មុន​ដើម្បី​ការពារ និង ជួយ​សង្ក្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា​។​
 
​រដ្ឋបាល​ក្រុង​៖ អោយ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​និង​ដាក់​សំរាម​ក្នុង​ធុង​អោយបាន​ត្រឹមត្រូវ​ 


​ការ​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ និង​ទុកដាក់​ក្នុង​ធុងសំរាម ធ្វើអោយ​សោភ័ណ្ឌភាព​ក្រុង​បាត់ដំបង​ស្អាត​និង​មាន​អនាម័យ យ៉ាងណា​ចំពោះ​បញ្ហា​នេះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​យល់ដឹង​និង​ចូលរួម​បាន​ល្អ តែ​ក៏​មាន​ពលរដ្ឋ​មួយចំនួន​ទៀត​មិន​បាន​យល់ដឹង​នូវ​តែ​ចោល​សំរាម​ពៀសវាល​ពៀសកាល ធ្វើ​ប៉ះពាល់​ដល់​សោភ័ណ្ឌភាព​ក្រុង​បាត់ដំបង ដូច្នេះ​រដ្ឋបាល​ក្រុង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ។​
Sintri 100818 01
​លោក ណ​យ​ចេក ប្រធានការិយាល័យ​សោភ័ណ្ឌភាព​ក្រុង​បាន​លើកឡើង​ថា​៖ ចំពោះ​ការអនុវត្ត​ការងារ​រៀប​អនាម័យ​បរិស្ថាន​ក្រុង​នេះ យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី មន្ទីរ​បរិស្ថាន និង​មាន​ការគាំទ្រ​ពី​ឯកឧត្តម​អភិបាល ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ទីក្រុង​យើង​ស្អាត ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​នៅ​តាម​ចំណុច​មួយចំនួន​យើង​បានដាក់​ធុងសំរាម​ធំៗ​ជា​ការសាកល្បង ដើម្បី​អោយ​ពលរដ្ឋ​ចោល​សំរាម​ក្នុង​ធុង តែ​ជា​លទ្ធផល​គឺ​មិន​ទទួលបាន​នោះ​ទេ ដោយសារតែ​ការ​មិន​ចូលរួម​របស់​ពួកគាត់ នៅតែ​ចោល​សំរាម​ក្រៅ​ធុង ឬ​ការ​មិន​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ​នៅឡើយ សូម្បី​តែ​ក្រុមហ៊ុន​ដែល​ប្រមូល​ក៏​មាន​ការលំបាក​ផងដែរ ។

​ជា​សំណូមពរ​លោក​ចង់អោយ​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ទាំងអស់​មាន​ការចូលរួម​ទុកដាក់​និង​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​សំរាម​ផ្តេសផ្តាស់ ។​

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise