រដ្ឋបាល​ក្រុង​៖ អោយ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​និង​ដាក់​សំរាម​ក្នុង​ធុង​អោយបាន​ត្រឹមត្រូវ​

​ការ​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ និង​ទុកដាក់​ក្នុង​ធុងសំរាម ធ្វើអោយ​សោភ័ណ្ឌភាព​ក្រុង​បាត់ដំបង​ស្អាត​និង​មាន​អនាម័យ យ៉ាងណា​ចំពោះ​បញ្ហា​នេះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​យល់ដឹង​និង​ចូលរួម​បាន​ល្អ តែ​ក៏​មាន​ពលរដ្ឋ​មួយចំនួន​ទៀត​មិន​បាន​យល់ដឹង​នូវ​តែ​ចោល​សំរាម​ពៀសវាល​ពៀសកាល ធ្វើ​ប៉ះពាល់​ដល់​សោភ័ណ្ឌភាព​ក្រុង​បាត់ដំបង ដូច្នេះ​រដ្ឋបាល​ក្រុង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ។​
Sintri 100818 03
​លោក ណ​យ​ចេក ប្រធានការិយាល័យ​សោភ័ណ្ឌភាព​ក្រុង​បាន​លើកឡើង​ថា​៖ ចំពោះ​ការអនុវត្ត​ការងារ​រៀប​អនាម័យ​បរិស្ថាន​ក្រុង​នេះ យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី មន្ទីរ​បរិស្ថាន និង​មាន​ការគាំទ្រ​ពី​ឯកឧត្តម​អភិបាល ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ទីក្រុង​យើង​ស្អាត ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​នៅ​តាម​ចំណុច​មួយចំនួន​យើង​បានដាក់​ធុងសំរាម​ធំៗ​ជា​ការសាកល្បង ដើម្បី​អោយ​ពលរដ្ឋ​ចោល​សំរាម​ក្នុង​ធុង តែ​ជា​លទ្ធផល​គឺ​មិន​ទទួលបាន​នោះ​ទេ ដោយសារតែ​ការ​មិន​ចូលរួម​របស់​ពួកគាត់ នៅតែ​ចោល​សំរាម​ក្រៅ​ធុង ឬ​ការ​មិន​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ​នៅឡើយ សូម្បី​តែ​ក្រុមហ៊ុន​ដែល​ប្រមូល​ក៏​មាន​ការលំបាក​ផងដែរ ។ ជា​សំណូមពរ​លោក​ចង់អោយ​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ទាំងអស់​មាន​ការចូលរួម​ទុកដាក់​និង​វេច​ខ្ចប់​សំរាម​អោយបាន​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​សំរាម​ផ្តេសផ្តាស់ ។​

Sintri 100818 02

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise