ស្រុក​បួន​ក្នុង​ខេត្ត បាត់ដំបង អាច​ប្រឈម​នឹង​ជំនន់​ទឹកជំនន់​

jumnun1 090818ស្រុក​ចំនួន​បួន​ក្នុង​ខេត្ត​បាត់ដំបង​អាច​ប្រឈម​នឹង​ទឹកជំនន់​នៅពេល​ខាងមុខ ដែល​ក្នុងនោះ​មាន​ស្រុក ថ្មគោល បាណន់ ប​វេល និង ស្រុក​កំរៀង ហើយ​ទឹកជំនន់​នេះ​គឺ​បណ្តាល​មកពី​បញ្ហា​ទឹកភ្លៀង និង​លំហូរ​ទឹក​តាម​អូរ​កម្ពុជា ថៃ​។

​លោក ខាំ សំ​រើប មន្ត្រី​លេខាធិកា​រដ្ឋា​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ​បាន​អោយ​មាន​ប្រសាសន៍ថា ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន បួន​ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ ដូចនេះ​លោក​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​លក្ខណះ​ដើម្បី​ស្តាប់​នៅការ​ប្រកាសអាសន្ត​ពី​អាជ្ញាធ​រ ក៏ដូចជា​ត្រៀម​លក្ខណះ​ដោយ​ខ្លួនឯង​ផ្ទាល់​ផងដែរ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រៀម​នឹង​សម្រាល​នាពេលខាងមុខ អោយ​រៀបចំ​សំភា​រះ​ដែល​សំខាន់​សម្រាប់​ការពារ​ពេល​សម្រាលកូន​។​

​ចំពោះ​បញ្ហា​នេះ​ផង​ដែរ លោក យ៉ាន ឧត្តម នាយករង​សាខា​កាកបាទក្រហមកម្ពុជា ក៏​ទទូច​អោយ​បងប្អូន​ប្រជាពលរដ្ឋ​សូមមេត្តា​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ​អានាម័យការ​ហូបចុក សូម​ពិសារ​ទឹក​ដែល​ដាំ​ឆ្អិន ប្រយ័ត្ន​សត្វល្អិត​នានា​ផង​ដែរ​ប្រសិនបើ​មាន​ទឹកជំនន់​កើតមានឡើង​។

​គ្រោះ​មន្ត​រាយ​ទឹកជំនន់​គឺ​រឿង​ដែល​មិន​អាច​ដឹង​មុន ដែល​ទាមទារ​អោយ​អាជ្ញាធរ​ធ្វើ​ការត្រៀម​បង្ការ​ទុក​មុន​ដើម្បី​ការពារ និង ជួយ​សង្ក្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា​។​

​អត្ថបទ​៖ ស៊ុំ សម្ផស្ស​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise