ធានា​គារ​ជាតិ​នៃ​កម្ពុជា សាខា​ខេត្ត​បាត់ដំបង​៖ អនុវត្តន៍​តាម​ផ្លូវច្បាប់​បើ​រកឃើញ​ថា​ធានា​គារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ណា​ផ្ដល់​ប្រាក់​កម្ចី​ខុសច្បាប់​

banknational 080818ថ្មីៗ​នេះ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ យ៉ាង​សកម្ម​តាម​រយៈ បណ្ដាញ​សង្គម ការចែក​នាមប័ណ្ណ និង ផ្ងើ​រសារ​តាម​ទូរស័ព្ទជា​ដើម​។ ធានា​គារ​ជាតិ​នៃ​កម្ពុជា សូម​ជំរាប​ដល់​សាធារណជន​ពី​ផលវិបាក​ធំៗ ដែល​បណ្ដាល​មកពី​ប្រាក់កម្ចី​ខុស​ច្បាប់​ដូចជា​៖

​អតិថិជន អាច​ប្រឈម​មុខ​នឹង​បំណុល​វ័ណ្ឌ​ករ ដោយសារ​អាត្រា​ការប្រាក់​នឹង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​យ៉ាងខ្លាំង ជាង​គ្រឹះស្ថាន​ដែល​ស្រប​ច្បាប់ និង គណនា​ការប្រាក់​ពុំ​ត្រឹមត្រូវ តាម​ផ្លូវច្បាប់ ជាដើម​។​

​លោក ឡាយ សំ​អៀន នាយក​ធានា​គា​ជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​បាត់ដំបង បាន​លើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» យើង​ថា​បើសិន​រកឃើញ ធានា​គារ ឬ គ្រឹះស្ថាន​ឯកជន​ណាមួយ ដែល​បើក​អាជីវកម្ម​គ្មាន​លិខិត ទទួលស្គាល់​ពី​ធា​គារ​ជាតិ​នៃ​កម្ពុជា​ទេ ឬ មិន​មាន​អាជ្ងារប័ណ្ណ​ត្រឹមត្រូវ​តា​ម​ផ្លូវច្បាប់ នោះ​។ ធានា​គារ ឬ គ្រឹះស្ថាន​ឯកជន​នោះ ត្រូវ​ទទួលខុស​តាម​ផ្លូវច្បាប់ ដែរ​មាន​ចែង​ក្នុង​មាត្រា ៥២ នៃ​ច្បាប់​ស្ដីពី ធានា​គារ ឬ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

​លោក​បាន​បន្ដថា​៖ ពលរដ្ឋ​ទាំង​អស់​ដែរ​កម្ចី​ប្រាក់ សូម​ត្រួតពិនិត្យ​ជាមុន ឲ្យបាន​ច្បាស់លាស់​សិន​ថា​ធានា​គារ ឬ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ស្របច្បាប់ ឬ មិន​ស្របច្បាប់​នោះ​។ អាចទាក់ទង​មក​លេខ​ទូរស័ព្ទ​៖ ០១៦ ៥៦ ៨១ ១៤ របស់​ក្រុម​ការងារ​ធានា​គារ​ជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​បាត់ដំបង​។​

​អត្ថបទ​៖​ ឈឿន ថៃ​កឿ

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise