តំណាង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​បាត់ដំបង​៖​អ្នកប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​នៅ​កន្លែង​ណា​ក៏​ដោយ​គឺ​មាន​ទោស​ដូចគ្នា​

cholphorl3 070818លោក កក អ៊ី​ឡែន តំណាង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨ នេះ​ថា​៖ បទល្មើស​ឆក់​ត្រី​គឺ​មាន​ការ ហាមឃាត់​ដាច់ខាត មិន​ថា​នៅ​ទីកន្លែង​ណាក៏ដោយ និង មានច្បាប់​ដាក់ទោស​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​នេះ​។ ម្យ៉ាងវិញទៀត លោក​បាន​សង្កត់ធ្ងន់ថា​ការប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី​គឺមាន​ផលប៉ះពាល​ច្រើន​ចំពោះ​ជីវៈចំរុះ នៅក្នុង​ទឹក ដូច្នេះ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​លុបបំបាត់​ទាំងអស់គ្នា​។ ការលើកឡើង​បែប​នេះ​បន្ទាប់​ពី ប្រិយមិត្ត​មាន​ចម្ងល់​ក្នុង​កម្ម​វី​ធី «​សន្ទនា​មតិ​»​។​
cholphorl1 070818cholphorl2 070818
​ក្នុងនោះ លោក សឿត រស់នៅ ស្រុក​បាណន់ បានលើកឡើង​អំពី​បទល្មើស​នេសាទ គឺ​ការប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី នៅ​តាម​ស្រែ តាម​បឹង​ជិត​ផ្ទះ​។ ចំណុច​នេះ​លោក​ចង់​សួរថា តើ​ទង្វើ​បែប​នេះ​មាន​ទោស​ដូចម្តេច​?
cholphorl4 070818cholphorl5 070818
​សូមបញ្ជាក់​ថា តាម​ច្បាប់​ជលផល​មាត្រា​៩៨ ចំណុច​ទី​៣ ស្តីពី​ការប្រើប្រាស់​ឧបករណ៍ នេសាទ​ឆក់​ត្រី គឺ​ត្រូវ​ផ្តន្ទាទោស​បទល្មើស​ថ្នាក់​លេខ​១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង វត្ថុតាង​ទាំងអស់​ត្រូវ​ដកហូត ឬ​បំផ្លាញចោល និង ដកហូត​កិច្ចព្រមព្រៀង​ឬ​លិខិត​អនុញាត្តិ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។​

​អត្ថបទ​៖ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise