លោក​ចៅសង្កាត់​អូ​ម៉ាល់​សន្យាថា​នឹង​ពន្លឿន​ការជួសជុល​ផ្លូវ​ឆ្ពោះ​ទៅ​កាន់អាង​ពោធិ៍ ភូមិ​បឹង​រាំង​

omal 060818ផ្លូវ​មួយ​ខ្សែរ​មាន​ប្រវែង 5500 ម៉ែត្រ ស្ថិតនៅ​ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ាល់ ត្រូវបាន​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​អាជ្ញាធ​រ​ពន្លឿន​ការជួសជុល​អោយ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការដឹក​កសិផល​ចេញ​របស់​ប្រជាពលរដ្ឋ​នា​រដូវ​ច្រូតកាត់​ខាងមុខ​។

​ប្រជាពលរដ្ឋ​ពលរដ្ឋ​មួយរូប​បាន​អោយដឹងថា ផ្លូវ​ឆ្ពោះទៅ​អាង​ពោធិ៍​នេះ​គឺ​ពិបាក​ធ្វើ​ដំណើ​រណាស់​សូម្បី​តែ​ជិះ​ម៉ូតូ​ក៏​ជិះ​មិន​ចង់​កើត​ដែរ ហើយ​បើ​ចុះ​ដើរ​គឺ​ឆា្ងយ​។ លោក​បាន​សំនូមពរ​អោយ​អាជ្ញាធរ​សង្កាត់ សូម​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​នេះ​អោយបាន​ឆាប់រហ័ស ដើម្បី​អោយ​ទាន់​ការដឹក​កសិផល​របស់​លោក​នា​ពេលខាងមុខ​នេះ​។

​ឆ្លើយតប​ទៅកាន់​ការលើកឡើង​ខាងលើនេះ លោក ស្រែ រឿប ចៅសង្កាត់​អូរ​ម៉ាល់​បាន​មានប្រសាសន៍ថា លោក​បាន​ដាក់​ដេញថ្លៃ​រួចរាល់​ហើយ​សម្រាប់​ការសាងសង់​ផ្លូវ​មួយ​ខ្សែរ​នេះ​។ តែ​មិន​ទាន់​ឃើញ​មាន​ការចុះ​មក​ជួយ​ជុល​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ថា លោក​នឹង​ពន្លឿន​ការធ្វើ​ផ្លូវ​មួយ​ខ្សែរ​អោយ​កាន់តែ​ឆាប់រហ័ស យ៉ាងយូរ មួយ​សប្តាហ៍​ទៀត​។ តែ​លោក​បាន​សំនូមពរ​អោយ​ប្រជាពលរដ្ឋ​សូមមេត្តា​ចូលរួម​ជួយ​ថែរ​រក្សា​ផ្លូវ​មួយ​ខ្សែរ​នេះ​ផង​ដើម្បីអោយ​ការប្រើប្រាស់​បាន​យូរអង្វែង​។

​សូមបញ្ជាក់​ថា សង្កាត់​អូរ​ម៉ាល់ មាន​ចំនួន​១០​ភូមិ ហើយ​សង្កាត់​មួយ​នេះ​នៅ​មាន​បញ្ហា​មួយចំនួនទៀត​ដែល​ជា​តម្រូវការ​ប្រជាពលរដ្ឋ​មាន​ដូចជា ទឹកស្អាត និង ភ្លើង​ប្រើប្រាស់​មិនទាន់​គ្រប់គ្រាន់​ជាដើម​។

​អត្ថបទ​៖ ញ៉ែម ចាន់

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise