សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍

Weekend 040818

 

​ចុះ​ណែនាំ​ដេប៉ូ​លក់​សម្ភារៈ​ថ្នាំ​ជីគីមី​កសិកម្ម​បាន​ប្រមាណ ១០០ កន្លែង ឆមាស​ទី​១ ឆ្នាំ​២០១៨ 

 

លោក សួស ចាន់​ធី អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​នៃ​មន្ទីរ កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៨ នេះ​ការិយាល័យ​ជំនាញ ធ្វើការ​ត្រួតពិនិត្យ​ដេប៉ូ​ដាក់​លក់​សម្ភារៈ ថ្នាំ​ជី​កសិកម្ម​បាន​ប្រមាណ​១០០​កន្លែង ដើម្បី​ទប់ស្កាត់​ការដាក់ លក់​ថ្នាំ​ជី​កសិកម្ម​ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។ នេះ​បើ​តាម​ការលើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ​។​
chii1 310718
​គួរ​បញ្ជាក់​ផង​ដែរ ការចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​បែប​នេះ​បន្ទាប់ពី​ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើង​ថា​មាន​ការព្រួយបារម្ភ និង សំណូមពរ​ឲ្យ​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​ក្នុង កម្មវិធី «​សន្ទនា​មតិ​» កាលពីដើម​ខែ​មក​រា​កន្លងមក​។ កាលនោះ លោក សួស ចាន់​ធី អនុប្រធាន ការិយាល័យ នីតិកម្ម​កសិកម្ម នៃ​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​បាត់ដំបង បាន​មាន ប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ នេះ​ការិយាល័យ​ជំនាញ នឹង​ធ្វើ​ការត្រួតពិនិត្យ​ឲ្យចំ​គោល​ដៅ ដែល ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ ពិសេស​ការដាក់​លក់​ថ្នាំ​ជី​កសិកម្ម​ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។​

សាខា​ពន្ធដា​ខេត្ត​បាត់ដំបង​៖ អំពាវនាវ​អោយ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង មធ្យម​ទៅ​ចុះបញ្ជី​ពន្ធដា អោយបាន​គ្រប់​គ្នា​ 


pundabtb 010818


​អាជីវកម្ម​ក្នុង​ខេត្ត​មាន​ការរីកចម្រើន ទាំង​ខ្នាតតូច និង ខ្នាត​មធ្យម ហើយ​បាន​មក​ចុះបញ្ជី​ពន្ធដារ ទាំង​ខ្នាត តូច​នឹង​មធ្យម​បាន​ប្រមាណ​ជាង​1300 មិនទាន់​បាន​មក​ចុះបញ្ជី​ជាង 600​សហគ្រាស ។ សូមបញ្ជាក់​ថា អាជីវកម្ម ខ្នាត​តូច​នឹង​ប្រភេទ​អាជីវកម្ម​ដែល​ត្រូវ​ជាប់​ពន្ធ​ត្រូវ​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ស្ថិត​ក្នុង​ចន្លោះ ២៥០​លាន​រៀល ដល់​៧០០​លាន​រៀល​។​

​ពលរដ្ឋ​មួយរូប លោក ម៉េង រស់នៅ​ស្រុក​បរវេល ថា​៖ លោក​ក៏​ជា​អាជីវករ​ខ្នាត​តូច​ម្នាក់​ដែរ ដែល​កន្លងមក លោក​បាន​ធ្វើ​បាន​ធ្វើការ​បង់ពន្ធ និង មាន​មន្ត្រី​ពន្ធដា មក​ប្រមូល​ជា​រៀងរាល់​ខែ តែ​រយៈកាល​ចុងក្រោយ​មិនឃើញ ប្រមូល​ទេ តើ​មូលហេតុ​អ្វី ?

​ឆ្លើយតប​សំណួរ​របស់​លោក ម៉េង លោក ទូច សុ​ទ្ធី អនុប្រធាន​សាខា​ពន្ធដា​ខេត្ត​បាត់ដំបង​ថា​៖ មិនមែន មន្ត្រី​ពន្ធដា មិន​ប្រមូល​ទេ​តែ​សំខាន់​មើល​ទៅលើ​ស្ថានភាព​នៃ​អាជីវកម្ម​របស់​គាត់ ថា​មាន​ភាព​ផ្លាស់ប្តូរ​យ៉ាងណា កាលពី​ពេល​ដែល​លោក​ចុះបញ្ជី​ចាស់ ប្រសិនបើ​អត្រា​ប្រាក់ចំណូល​របស់​គាត់​កើន​ជាង​មុន​ដូច្នេះ​គាត់​ត្រូវ​មក ចុះបញ្ជី​ពន្ធដា ម្តងទៀត​។ លោក ទូច សុ​ទ្ធី បន្ថែមថា អាជីវករ​ត្រូវ​មាន​ឯកសា​សំរាប់​ចុះបញ្ជី​ពន្ធដា ត្រូវមាន លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​ក្រសួង​ពាក់ព័ន្ធ​ឬ​សាលាក្រុង អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ រូបថត ៤*6 ២​សន្លឹក ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធ​ដីធ្លី និង ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធ​ជួល​គេ​។​

​បច្ចុប្បន្ន​យើង​ប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស មាន​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ខ្នាតតូច​និង​មធ្យម ទាំងអស់​មាន​ជាង​1300 នៅ 600​សហគ្រាស​ទៀត​ដែល​មិនទាន់​បាន​ចុះបញ្ជី ។ លោក​សុំអោយ​ម្ចាស់​អាជីវកម្ម ទាំងអស់​ដែល​មិនទាន់​បាន​ចុះបញ្ជី​ពន្ធដា​ត្រូវ​ប្រញាប់​មក​ចុះបញ្ជី​នៅ​សាខា​ពន្ធដា​ខេត្ត​អោយ​បាន​រួសរាន់ ។​

​ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​៖ ការធ្វើ​អត្តសញ្ញាណប័ណ្ណ​មិនមែន​ជា​ការងារ​របស់​អង្គភាព​ 


jrokchenhchol2 020818

​លោក ជា សំ​ហុន ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ នៃ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ ថ្ងៃទី​០២ ខែ សីហា ឆ្នាំ​២០១​នេះ​ថា​៖ ការធ្វើ​អត្ត​សញ្ញប័​ណ្ណ​សញ្ជាតិ​ខ្មែរ មិនមែន​ជា​ការងា​ររ​បស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​នោះទេ សូម​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​។ ម្យ៉ាងវិញទៀត​ចំពោះ​ករណី​ផ្តល់​អត្តសញ្ញាណប័ណ្ណ មាន​ភាពយឺត​យាវ​សូម​បងប្អូន​ពលរដ្ឋ ទៅ​ទំនាក់ទំនង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​សង្កាត់​។ ការលើកឡើង​បែប​នេះ​បន្ទាប់​ពី​ប្រិយមិត្ត​មាន​ចម្ងល់​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ​។​

​ក្នុងនោះ អ្នកស្រី លាង រស់នៅ​ស្រុក​មោងឫស្សី បាន​លើកឡើង​ថា​៖ បងប្អូន​អ្នកស្រី​បាន​ទៅ ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ឃុំ​ក្នុង​មូលដ្ឋាន​របស់​ស្រី ប៉ុន្តែ​មាន​ភាពយឺតយាវ មកដល់​ពេល​បច្ចុប្បន្ន មិនទាន​ទទួលបាន​នៅឡើយ​។ ហើយ​អ្នកស្រី​ចង់​សួរ​ថា តើ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ទទួល​ធ្វើ អត្តសញ្ញាណប័ណ្ណ​ដែរ​ឬ​យ៉ាងណា​?
​ ​
​សូមបញ្ជាក់​ថា សេវា​រដ្ឋបាល​ដែល​អង្គភាព​ច្រកចេញចូល​តែមួយ នៃ​សាលាខេត្ត​បាត់ដំបង ផ្តល់ជូន​បច្ចុប្បន្ន​មាន​ចំនួន ១៤​វិស័យ រួម​មាន​ការងារ​នីត្យានុកូល​កម្ម ឬ​ហៅ​ថា​ការបញ្ជាក់​លើ ឯកសារ​ថត​ចម្លងកា​រងារ​រដ្ឋបាល វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍ វិស័យ​សាធារណការ និង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​ព័ត៌មាន វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី​វិស័យ​កសិក​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​ខេត្ត​បាត់ដំបង​៖ ជំនន់​ទឹកភ្លៀង​បាន​បង្ករ​ការខូចខាត​ដំណាំ និង ស្រូវ​របស់​កសិករ រាប់សិប​ហិតា ក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​ឯក​ភ្នំ​ 

srovlechtek1 030818
​ប្រជាពលរដ្ឋ​រស់នៅ ឃុំ​បី នៃ​ស្រុក​ឯក​ភ្នំ បាន​រង​ការខូចខាត​ដំណាំ និង ស្រូវ ដោយសារ​ជំនន់​ទឹកភ្លៀង ។ ពលរដ្ឋ​រង​ផលប៉ះពាល់ ទាំងនោះ បាន​ត្អូញត្អែរ​ពី​ជីវភាព និង ការខ្វះ​ពូជ​ដាំ​ដុះ សារ​ថ្មី​នៅពេល​រដូវ​ទឹក​ស្រ​ក​។

​ក្នុងចំណោម ពលរដ្ឋ​រង​ផលប៉ះពាល់ និង ខូចខាត ដំណាំ ស្រូវ អ្នកស្រី ព្រឿន សឿត រស់នៅ ភូមិ រ​ហា​សួង ឃុំ​ព្រែក​ហ្លួង បង្ហាញថា ដំណាំ​ស្រូវ ជាង ៤​ហិតា​ខូចខាត​ទាំងស្រុង និង ដំណាំ​ត្រសក់ ន​នឹង​ឪឡឹក​។ អ្នកស្រី​បន្ត​ថា​បញ្ហា​នេះ ធ្វើអោយប៉ះពាល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ ម្យ៉ាងទៀត​មាន​ការខ្វះខាត​ពូជ ដាំ​ដុះ​បន្ត​នៅ​ពេល​រដូវ​ទឹក​ស្រក​។​បញ្ហា​នេះ​អ្នកស្រី​ថា ឃើញ​មាន​ភូមិ​ចុះ​ស្រង់ទិ​ន្និ​ន័យ អ្នក​រង​ខូចខាត​ផលដំណាំ ហើយ​អ្នកស្រី​រំពឹង​ថា​មាន​ការចែក​គ្រាប់ពូជ​ខ្លះៗ ពី​អាជ្ញាធរ ។​

​ចំណែក​លោក ខៃ កក្កដា មេភូមិរ​ហា​សួង ទទួលស្គាល់ថា ពលរដ្ឋ​ពិតជា ខូចខាត​ផលដំណាំ ដោយសារ​ទឹកជំនន់ រយៈកាល​កន្លងមកនេះ​។ ហើយ​លោក​បាន​ចុះ​ស្រង់​តួលេខ ពី​ការខូចខាត ដើម្បី​បញ្ជូន​ទៅកាន់​ឃុំ ។​

​រីឯ​លោក​ស្រី សឿង វណ្ណា មេឃុំ​ព្រែក​ហ្លួង បាន​ប្រាប់​អោយដឹងថា ឃុំ​បាន​អោយ​គ្រប់​ភូមិ​ធ្វើការ​ស្រង់​តួលេខ​បន្ថែម ។ ដូច្នោះ​តាម​ការ​ស្រង់​របស់​ភូមិ​លោក​ស្រី​ថា​ផលប៉ះពាល់​ផលដំណាំ របស់​ពលរដ្ឋ ដោយសារ​ទឹកជំនន់​មាន​ច្រើន

​ទាក់ទង​បញ្ហា​នេះ លោក អនុប្រធាន​ការិយាល័យ​ផែនការ នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​និង នេសាទ ប្រាប់ថា គិត​ត្រឹម​ថ្ងៃទី ៣ សីហា នេះ តួលេខ តាមរយៈ​អាជ្ញាធរ​ឃុំ​សរុប ខូចខាត​ផលដំណាំ ស្រូវ​របស់​ប្រជាកសិករ ដោយ​ទឹកជំនន់ ទំហំ​ប្រមាណ​១៨០០​ហិតា ។

​ចំណែក​ការផ្តល់​គ្រាប់ពូជ ដល់​ពលរដ្ឋ​ខូចខាត​ផល​ដំណាំ​ស្រូវ លោក​មិន​ទាន់​ដឹង​ច្បាស់​នោះទេ បច្ចុប្បន្ននេះ កំពុង​ត្រួតពិនិត្យ​ផលប៉ះពាល់ និង ខូចខាត​នៅឡើយ ហើយ​ទទួលបាន​ទិ​ន្និ​ន័យ​រួចរាល់ ទើប​បញ្ចូន ទៅកាន់​អ្នកពាក់ព័ន្ធ​បន្ត ។ សូមបញ្ជាក់​ថា​ផលប៉ះពាល់ និង ការ​ខូច​ខាត់​ផល​ដំ​ណា​ស្រូវ ខេត្ត​បាត់ដំបង គឺ​មាន​នៅ​ស្រុក​ឯក​ភ្នំ ក្នុង​នោះ​ឃុំ​ចំនួន​បី​រង​ផលប៉ះពាល់ និង ខូចខាត គឺ​ឃុំ​ព្រែក​ហ្លួង និង ព្រែក​ខ្ពប និង ព្រែក​នរិន្ទ ។ ម្យ៉ាងទៀត​តាម​ប្រព​ភ​ព័ត៌មាន នៅ​ថ្ងៃ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និង អ្នកពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តំបន់ រង​ផលប៉ះពាល់ និង ខូចខាត​ដំណាំ​ស្រូវ​ផងដែរ ។ ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ តាម​ប្រភព​ពី​មន្ត្រី​ជំនាញ បង្ហាញ ផលប៉ះពាល​ស្រូវ ដំណាំ​រួមផ្សំ​រួមមាន​៖ (​ស្រុក ឯក​ភ្នំ សង្កែ មោងឫស្សី ថ្ម គោល និង ស្រុក ប​វេល​)​។​

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise