ខេត្ត​បាត់ដំបង​៖ ជំនន់​ទឹកភ្លៀង​បាន​បង្ករ​ការខូចខាត​ដំណាំ និង ស្រូវ​របស់​កសិករ រាប់សិប​ហិតា ក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​ឯក​ភ្នំ

srovlechtek1 030818ប្រជាពលរដ្ឋ​រស់នៅ ឃុំ​បី នៃ​ស្រុក​ឯក​ភ្នំ បាន​រង​ការខូចខាត​ដំណាំ និង ស្រូវ ដោយសារ​ជំនន់​ទឹកភ្លៀង ។ ពលរដ្ឋ​រង​ផលប៉ះពាល់ ទាំងនោះ បាន​ត្អូញត្អែរ​ពី​ជីវភាព និង ការខ្វះ​ពូជ​ដាំ​ដុះ សារ​ថ្មី​នៅពេល​រដូវ​ទឹក​ស្រ​ក​។

​ក្នុងចំណោម ពលរដ្ឋ​រង​ផលប៉ះពាល់ និង ខូចខាត ដំណាំ ស្រូវ អ្នកស្រី ព្រឿន សឿត រស់នៅ ភូមិ រ​ហា​សួង ឃុំ​ព្រែក​ហ្លួង បង្ហាញថា ដំណាំ​ស្រូវ ជាង ៤​ហិតា​ខូចខាត​ទាំងស្រុង និង ដំណាំ​ត្រសក់ ន​នឹង​ឪឡឹក​។ អ្នកស្រី​បន្ត​ថា​បញ្ហា​នេះ ធ្វើអោយប៉ះពាល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ ម្យ៉ាងទៀត​មាន​ការខ្វះខាត​ពូជ ដាំ​ដុះ​បន្ត​នៅ​ពេល​រដូវ​ទឹក​ស្រក​។​
srovlechtek2 030818
​បញ្ហា​នេះ​អ្នកស្រី​ថា ឃើញ​មាន​ភូមិ​ចុះ​ស្រង់ទិ​ន្និ​ន័យ អ្នក​រង​ខូចខាត​ផលដំណាំ ហើយ​អ្នកស្រី​រំពឹង​ថា​មាន​ការចែក​គ្រាប់ពូជ​ខ្លះៗ ពី​អាជ្ញាធរ ។​

​ចំណែក​លោក ខៃ កក្កដា មេភូមិរ​ហា​សួង ទទួលស្គាល់ថា ពលរដ្ឋ​ពិតជា ខូចខាត​ផលដំណាំ ដោយសារ​ទឹកជំនន់ រយៈកាល​កន្លងមកនេះ​។ ហើយ​លោក​បាន​ចុះ​ស្រង់​តួលេខ ពី​ការខូចខាត ដើម្បី​បញ្ជូន​ទៅកាន់​ឃុំ ។​
srovlechtek3 030818
​រីឯ​លោក​ស្រី សឿង វណ្ណា មេឃុំ​ព្រែក​ហ្លួង បាន​ប្រាប់​អោយដឹងថា ឃុំ​បាន​អោយ​គ្រប់​ភូមិ​ធ្វើការ​ស្រង់​តួលេខ​បន្ថែម ។ ដូច្នោះ​តាម​ការ​ស្រង់​របស់​ភូមិ​លោក​ស្រី​ថា​ផលប៉ះពាល់​ផលដំណាំ របស់​ពលរដ្ឋ ដោយសារ​ទឹកជំនន់​មាន​ច្រើន ។

​ទាក់ទង​បញ្ហា​នេះ លោក ព្រំ វ៉ឹ​ក អនុប្រធាន​ការិយាល័យ​ផែនការ នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​និង នេសាទ ប្រាប់ថា គិត​ត្រឹម​ថ្ងៃទី ៣ សីហា នេះ តួលេខ តាមរយៈ​អាជ្ញាធរ​ឃុំ​សរុប ខូចខាត​ផលដំណាំ ស្រូវ​របស់​ប្រជាកសិករ ដោយ​ទឹកជំនន់ ទំហំ​ប្រមាណ​១៨០០​ហិតា ។

​ចំណែក​ការផ្តល់​គ្រាប់ពូជ ដល់​ពលរដ្ឋ​ខូចខាត​ផល​ដំណាំ​ស្រូវ លោក​មិន​ទាន់​ដឹង​ច្បាស់​នោះទេ បច្ចុប្បន្ននេះ កំពុង​ត្រួតពិនិត្យ​ផលប៉ះពាល់ និង ខូចខាត​នៅឡើយ ហើយ​ទទួលបាន​ទិ​ន្និ​ន័យ​រួចរាល់ ទើប​បញ្ចូន ទៅកាន់​អ្នកពាក់ព័ន្ធ​បន្ត ។
srovlechtek4 030818
​សូមបញ្ជាក់​ថា​ផលប៉ះពាល់ និង ការ​ខូច​ខាត់​ផល​ដំ​ណា​ស្រូវ ខេត្ត​បាត់ដំបង គឺ​មាន​នៅ​ស្រុក​ឯក​ភ្នំ ក្នុង​នោះ​ឃុំ​ចំនួន​បី​រង​ផលប៉ះពាល់ និង ខូចខាត គឺ​ឃុំ​ព្រែក​ហ្លួង និង ព្រែក​ខ្ពប និង ព្រែក​នរិន្ទ ។ ម្យ៉ាងទៀត​តាម​ប្រព​ភ​ព័ត៌មាន នៅ​ថ្ងៃ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និង អ្នកពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​តំបន់ រង​ផលប៉ះពាល់ និង ខូចខាត​ដំណាំ​ស្រូវ​ផងដែរ ។ ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ តាម​ប្រភព​ពី​មន្ត្រី​ជំនាញ បង្ហាញ ផលប៉ះពាល​ស្រូវ ដំណាំ​រួមផ្សំ​រួមមាន​៖ (​ស្រុក ឯក​ភ្នំ សង្កែ មោងឫស្សី ថ្ម គោល និង ស្រុក ប​វេល​)៖ ប៉ះពាល់​ស្រូវ ៣.៨០៨ ហិតា កើន ១.២៦៦​ហិតា ខូចខាត​ស្រូវ ២.៧៩៩ ហិច​តា កើន ៩៧២​ហិច​តា នេះ​បើ​គិត​ត្រឹម​ថ្ងៃទី ៣ សីហា ឆ្នាំ ២០១៨ ។​

​អត្ថបទ​៖ ញ៉ែម ចាន់​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise