សង្ខេបព័ត៌មានប្រចាំសប្ដាហ៍

 

Weekend 140718




ពលរដ្ឋ​ពីរ​ភូមិ​នៃ​ឃុំ​អំពិល​ប្រាំ​ដើម នឹង​ទទួលបាន​ផ្លូវ​ពី​អាជ្ញាធរ​ឃុំ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ 

 

​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ពីរ​ភូមិ នៃ​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល រៀបរាប់​ពី​ការលំបាក នៃ​ការធ្វើ​ដំណើរ ចេញចូល​។ ការលំបាក​ដោយសារ ផ្លូវ​ឆ្លងកាត់​ភូមិ​ទាំង​ពីរ​នេះ ជា​ផ្លូវដី ហើយ​នៅពេល​មាន​ភ្លៀង​ម្តងៗ គឺ​លំបាក​ខ្លាំង សូម្បី​តែ​ម៉ូតូ ក៏​ធ្វើដំណើរ​មិន​កើត​ដែរ​។
kumplov2 090718
​ប្រជាពលរដ្ឋ​មួយ​រូប អ្នកស្រី តូ រស់នៅ​ភូមិ​ស្ថាពរ​២ នៃ​ឃុំ​នេះ បាន​បង្ហាញ​ពី​ការលំបាក នៅ​ពេល​ចេញ​ដំណើរ​ចេញចូល ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​។ លើសពី​នេះ​អ្នកស្រី​ថា កាន់តែ​លំបាក​ជាង​នេះ​ទៅទៀត នៅពេល​មាន​អ្នកជំងឺ ស្ត្រី​ឆ្លងទន្លេ ហើយ​ស្របពេល​រដូវ​នេះ​ខែវស្សា​ផង គឺ​លំបាក​ខ្លាំង​ក្នុង​ការធ្វើដំណើរ ។ ទោះយ៉ាងណា អ្នកស្រី​ថា បច្ចុប្បន្ននេះ ឃើញ​មាន​អាជ្ញាធរ ធ្វើ​ផ្លូវ​ដោយ​ចាក់​ដី មក​បណ្តើរៗ​ហើយ តែ​ហាក់​នៅ​ឆ្ងាយ​ទៀត ទើប​មក​ដល់​ភូមិ​នេះ ។​

​ទាក់ទង​បញ្ហា​នេះ លោក ជុំ សាមឿន មេភូមិ​ប៊ួ​ជុំ ថ្លែង​ទទួលស្គាល់ថា ផ្លូវ​នោះ​ពិតជា​មាន​ការលំបាក ដូច​ការលើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពិតមែន ហើយ​ភូមិ​នេះ​ក៏​ស្ថិតនៅ​ដាច់ស្រយាល​ពី​ឃុំ​ទៀត ។​លោក​បន្ត​ថា​រាងរាល់ឆ្នាំ លោក​តែង​ស្នើរ​ទៅ​កាន់​ថ្នាក់លើ អោយ​ជុស​ជុល​ផ្លូវ​នេះ ។ តែ​លោក​បញ្ជាក់ថា កន្លង​ទៅ​ក៏​មាន​ថវិការ​មូលធិ​និ និង​សប្បុរសជន របស់​ក្រុម​ការងារ បាន​ជួយ​ជុស​ជុស​ផ្លូវ​ខ្លះ​ដែរ ។​

​ឆ្លើយតប​បញ្ហា​នេះ លោក វ៉ាត សារ៉ន មេឃុំ​អំពិល​ប្រាំ​ដើម បញ្ជាក់ថា ផ្លូវ​នេះ​កំពុង​ធ្វើ​ការសាងសង់ ហើយ​ដោយ​មាន​ក្រុម​ការងារ​ផ្តល់​ថិ​វ​ការ ដែល​នឹង​ធ្វើការ​ជុស​ជុល ចាប់​ពី​ភូមិ​ស្ថាពរ​១ ស្ថាពរ​២ និង ប៊ួ ជុំ ដែល​អាច​នឹង​រួចរាល់ មុន​ថ្ងៃ​បោះឆ្នោត​។ ដូច្នោះ​លោក​ថា ពលរដ្ឋ​រស់នៅ ទីនោះ​នឹង​មាន​ផ្លូវ​ចេញ ចូល​ល្អប្រសើរ​នាពេលខាងមុខ​នេះ​។​

មន្ទីរ​សង្គមកិច្ច ថា​ការផ្តល់​ប្រាក់​សោធន​និវត្តន៍ និង ប្រាក់​បុណ្យសព​មន្ត្រី​រាជការ​ស៊ីវិល ពេល​ចូល​និវត្តន៍​ល្អ​ជាង​មុន​ 

 

money1 110718
​មន្ទីរ​សង្គមកិច្ច ថា​ការផ្តល់​ប្រាក់​សោធន​និវត្តន៍ និង ប្រាក់​បុណ្យសព​មន្ត្រី​រាជការ​ស៊ីវិល ពេល​ចូល​និវត្តន៍​ល្អ​ជាង​មុន​មន្ត្រីរាជការ​ស៊ីវិល ពេល​ចូល​និវត្តន៍​ឬ​ទទួល​មរណៈភាព ត្រូវ​ទទួលបាន​ប្រាក់​សោធន សមរម្យ​មួយ​តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ហើយ​បើ​ប្រៀបធៀប​រយៈពេល នេះ​នឹង ប៉ុន្មាន​ឆ្នាំ​មុន​មាន​ភាពខុស​គ្នា​ច្រើន ដោយសារ​បច្ចុប្បន្ន​គឺ​ការផ្តល់​ប្រាក់​នោះ​បាន​លឿន​ជាង​មុន​ដែល និវត្តន៍​ជន​ទាំងអស់​អាច​បើកប្រាក់​សោធន​របស់​ខ្លួន​នៅ​ធនាគារ​ជា​រៀងរាល់ខែ ។​

​ជា​និវត្តន៍​ជន​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើងថា​៖ លោក​បាន​ចូលនិវត្តន៍​ប្រាំ​ឆ្នាំ កន្លងមកហើយ តែ​និតិ​វិធី​នៃ​ការទទួល​បាន​ប្រាក់​ចូល​និវត្តន៍​នេះ​វា​មាន​ភាពស្មុគស្មាញ​ច្រើន និង ត្រូវ រងចាំ​យូ​ប្រហែលជា​១​ឆ្នាំ​ជាង ទើប​បាន​ប្រាក់​ឧបត្ថម្ភ​នោះ មិន​ដូច​បច្ចុប្បន្ន​នោះទេ ដែល​មាន​និតិ​វិធី ងាយស្រួល​និង​ឆាប់រហ័ស​ជាង​។​

​ចំពោះ​បញ្ហា​នេះ​លោក ធា​ម សារី​ន ប្រធានការិយាល័យ​សោធន​នៃ​មន្ទីរ​សង្គមកិច្ច​បាន ប្រាប់ថា​៖ បច្ចុប្បន្ន​យើង​មាន​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ខេត្ត​បាត់ដំបង​ប្រមាណ​ជាង​បី​ពាន់​នាក់ ចូលនិវត្តន៍ ហើយ​មន្ទីរ​បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការបើកប្រាក់​សោធន​អោយបាន​ទាន់​វេលា ។ លោក​បញ្ជាក់ថា ប្រាក់​សោធន​នេះ​ត្រូវ​ផ្តល់​ទៅ​តាម​ប្រភេទ​កាំ​ប្រាក់​កាលដែល​គាត់​បម្រើ ការងារ និង ទៅ​តាម​អតីតភាព​បម្រើ​ការងារ​របស់​គាត់ ដែល​មាន​ចន្លោះ​ពី ៤៥​ម៉ឺន​រៀល ដល់ ៩៥​ម៉ឺន​រៀល ចំពោះ​ប្រាក់​បុណ្យ​សព​វិញ​នោះ​បាន​ចន្លោះ​ពី​ជាង​៥​លាន​រៀល រហូតដល់ ជាង​១០​លាន​រៀល ។​យ៉ាងណា​លោក​ថា​យើង​នៅតែ​បន្ត​និតិ​វិធី​ក្នុង​ការផ្តល់​ប្រាក់​សោធន​នេះ​ទៅកាន់​មន្ត្រី​ចូលនិវត្តន៍​អោយបាន​ឆាប់រហ័ស​និង​ល្អប្រសើរ​ជាង​នេះ​បន្ថែម​ទៀត ។​

អាជ្ញាធរ​ឃុំ​មាន​វិធានការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​បង្គន់​ពី​ឃុំ​ហើយ មិន​សាងសង់​និង​យក​ទុកចោល​ 


Bankon 130718 01 2

​ចំពោះ​ការផ្តល់​បង្គន់​អនាម័យ​នៅតាម​ស្រុក ឬ​ឃុំ​មួយចំនួន​បាន​ជួប​នឹង​បញ្ហា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បន្ទាប់ពី​ទទួលបាន​សំភា​រះ​មិន​បាន​សាងសង់​ចេញ​ជា​បង្គន់ ឬ​យក​ទៅ​ទុកចោល ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​ជា​ក្មេង​តូចៗ និង​ចាស់ជរា​។

​ជា​បទពិសោធន៍​ចំពោះ​បញ្ហា​នេះ លោក ង៉ុង ឆាន់​លី មេឃុំ​បាយ​ដំរាំ​បាន​មានប្រសាសន៍ថា កម្ម​ការឃុំ បាន​សហការ​ជាមួយ​ភូមិ ដើម្បី​ជួយ​សម្រួល​ដូចជា​ជីកដី និង​បន្ទប់​ជូន​ពួកគាត់​។

​ចំណែកឯ​លោក ស វិចិត្រ មេឃុំ​ហប់​បាន​មានប្រសាសន៍ថា លោក​ក៏​មាន​ផែនការ​ដែរ​ទៅលើ​បញ្ហា​នេះ លោក​ថា​លុះត្រាតែ​ប្រជាពលរដ្ឋ​ជីកដី​សម្រាប់​ដាក់លូ​បង្គន់​ហើយ​ទើប​លោក​ចែក​បង្គន់​ជូន បើ​មិន​ទាន់​ជីក​រួច​ទេ​លោក​មិន​ផ្តល់​អោយ​ទេ ជៀសវាង​ប្រជាព​រដ្ឋ​យក​សំភារៈ​ទាំងអស់​នោះ​ទៅ​ទុក​ចោល​។​

​ចំពោះ​ការលើកឡើង​ខាងលើ​នេះ​ដែរ លោក លោក វ៉ា​យ កួយ អនុប្រធាន​ការិយាល័យ ថែទាំ​សុភាព​ជនបទ​នៃ​មន្ទីរ​អភិវឌ្ឍ​ន៏​បទ​ជន បាន​មានប្រសាសន៍ថា ដោយសារ​ការ​អត់​យល់​ពី​អនាម័យ និង​ការ​ចំណាកស្រុក និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​កូនខ្ចី ពេល​មក​ទទួល​ប្រជាពលរដ្ឋ​ក៏​បាន​សន្យាថា​នឹង​យក​មក​សាងសង់​តែ​ជាក់ស្តែង​មិន​មាន ទើប​ឃុំ​នី​មួយៗ​បាន​មាន​វិធានការ​ដូចជា​ជី​ររ​រណ្តៅ​បានអោយដឹង​សំភារៈ​បង្គន់​ទៅ និង​ពេលខ្លះ​គឺ​ឃុំ​បាន​សាងសង់​ជូន​ពួកគាត់​ទៀត​សូម្បី​ជញ្ជាំង​។ ដូចនេះ​ការផ្តល់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​ប្រសិទ្ធភាព​លុះត្រាតែ​មាន​ការជួយ​ជ្រុម​ជ្រែង និង​ជម្រុញ​បន្ថែម​ពី​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ​ដើម្បី​អោយ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​មូលដ្ឋាន​មិន​ត្រឹម​តែ​ទីក្រុង ឬ​ទីជនបទ​ឡើយ​។

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise