អាជ្ញាធរ​ឃុំ​មាន​វិធានការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​បង្គន់​ពី​ឃុំ​ហើយ មិន​សាងសង់​និង​យក​ទុកចោល​

Bankon 130718 02ចំពោះ​ការផ្តល់​បង្គន់​អនាម័យ​នៅតាម​ស្រុក ឬ​ឃុំ​មួយចំនួន​បាន​ជួប​នឹង​បញ្ហា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បន្ទាប់ពី​ទទួលបាន​សំភា​រះ​មិន​បាន​សាងសង់​ចេញ​ជា​បង្គន់ ឬ​យក​ទៅ​ទុកចោល ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​ជា​ក្មេង​តូចៗ និង​ចាស់ជរា​។

​ជា​បទពិសោធន៍​ចំពោះ​បញ្ហា​នេះ លោក ង៉ុង ឆាន់​លី មេឃុំ​បាយ​ដំរាំ​បាន​មានប្រសាសន៍ថា កម្ម​ការឃុំ បាន​សហការ​ជាមួយ​ភូមិ ដើម្បី​ជួយ​សម្រួល​ដូចជា​ជីកដី និង​បន្ទប់​ជូន​ពួកគាត់​។

​ចំណែកឯ​លោក ស វិចិត្រ មេឃុំ​ហប់​បាន​មានប្រសាសន៍ថា លោក​ក៏​មាន​ផែនការ​ដែរ​ទៅលើ​បញ្ហា​នេះ លោក​ថា​លុះត្រាតែ​ប្រជាពលរដ្ឋ​ជីកដី​សម្រាប់​ដាក់លូ​បង្គន់​ហើយ​ទើប​លោក​ចែក​បង្គន់​ជូន បើ​មិន​ទាន់​ជីក​រួច​ទេ​លោក​មិន​ផ្តល់​អោយ​ទេ ជៀសវាង​ប្រជាព​រដ្ឋ​យក​សំភារៈ​ទាំងអស់​នោះ​ទៅ​ទុក​ចោល​។
Bankon 130718 01 2
​ចំពោះ​ការលើកឡើង​ខាងលើ​នេះ​ដែរ លោក  វ៉ា​យ កួយ អនុប្រធាន​ការិយាល័យ ថែទាំ​សុភាព​ជនបទ​នៃ​មន្ទីរ​អភិវឌ្ឍ​ន៏​បទ​ជន បាន​មានប្រសាសន៍ថា ដោយសារ​ការ​អត់​យល់​ពី​អនាម័យ និង​ការ​ចំណាកស្រុក និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​កូនខ្ចី ពេល​មក​ទទួល​ប្រជាពលរដ្ឋ​ក៏​បាន​សន្យាថា​នឹង​យក​មក​សាងសង់​តែ​ជាក់ស្តែង​មិន​មាន ទើប​ឃុំ​នី​មួយៗ​បាន​មាន​វិធានការ​ដូចជា​ជី​ររ​រណ្តៅ​បានអោយដឹង​សំភារៈ​បង្គន់​ទៅ និង​ពេលខ្លះ​គឺ​ឃុំ​បាន​សាងសង់​ជូន​ពួកគាត់​ទៀត​សូម្បី​ជញ្ជាំង​។
TBP 130718 01
​ដូចនេះ​ការផ្តល់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​ប្រសិទ្ធភាព​លុះត្រាតែ​មាន​ការជួយ​ជ្រុម​ជ្រែង និង​ជម្រុញ​បន្ថែម​ពី​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ​ដើម្បី​អោយ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​មូលដ្ឋាន​មិន​ត្រឹម​តែ​ទីក្រុង ឬ​ទីជនបទ​ឡើយ​។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise