មន្ទីរ​សង្គមកិច្ច ថា​ការផ្តល់​ប្រាក់​សោធន​និវត្តន៍ និង ប្រាក់​បុណ្យសព​មន្ត្រី​រាជការ​ស៊ីវិល ពេល​ចូល​និវត្តន៍​ល្អ​ជាង​មុន​

money1 110718មន្ត្រីរាជការ​ស៊ីវិល ពេល​ចូល​និវត្តន៍​ឬ​ទទួល​មរណៈភាព ត្រូវ​ទទួលបាន​ប្រាក់​សោធន សមរម្យ​មួយ​តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ហើយ​បើ​ប្រៀបធៀប​រយៈពេល នេះ​នឹង ប៉ុន្មាន​ឆ្នាំ​មុន​មាន​ភាពខុស​គ្នា​ច្រើន ដោយសារ​បច្ចុប្បន្ន​គឺ​ការផ្តល់​ប្រាក់​នោះ​បាន​លឿន​ជាង​មុន​ដែល និវត្តន៍​ជន​ទាំងអស់​អាច​បើកប្រាក់​សោធន​របស់​ខ្លួន​នៅ​ធនាគារ​ជា​រៀងរាល់ខែ ។​

​ជា​និវត្តន៍​ជន​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើងថា​៖ លោក​បាន​ចូលនិវត្តន៍​ប្រាំ​ឆ្នាំ កន្លងមកហើយ តែ​និតិ​វិធី​នៃ​ការទទួល​បាន​ប្រាក់​ចូល​និវត្តន៍​នេះ​វា​មាន​ភាពស្មុគស្មាញ​ច្រើន និង ត្រូវ រងចាំ​យូ​ប្រហែលជា​១​ឆ្នាំ​ជាង ទើប​បាន​ប្រាក់​ឧបត្ថម្ភ​នោះ មិន​ដូច​បច្ចុប្បន្ន​នោះទេ ដែល​មាន​និតិ​វិធី ងាយស្រួល​និង​ឆាប់រហ័ស​ជាង​។​

​ចំពោះ​បញ្ហា​នេះ​លោក ធា​ម សារី​ន ប្រធានការិយាល័យ​សោធន​នៃ​មន្ទីរ​សង្គមកិច្ច​បាន ប្រាប់ថា​៖ បច្ចុប្បន្ន​យើង​មាន​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ខេត្ត​បាត់ដំបង​ប្រមាណ​ជាង​បី​ពាន់​នាក់ ចូលនិវត្តន៍ ហើយ​មន្ទីរ​បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការបើកប្រាក់​សោធន​អោយបាន​ទាន់​វេលា ។

​លោក​បញ្ជាក់ថា ប្រាក់​សោធន​នេះ​ត្រូវ​ផ្តល់​ទៅ​តាម​ប្រភេទ​កាំ​ប្រាក់​កាលដែល​គាត់​បម្រើ ការងារ និង ទៅ​តាម​អតីតភាព​បម្រើ​ការងារ​របស់​គាត់ ដែល​មាន​ចន្លោះ​ពី ៤៥​ម៉ឺន​រៀល ដល់ ៩៥​ម៉ឺន​រៀល ចំពោះ​ប្រាក់​បុណ្យ​សព​វិញ​នោះ​បាន​ចន្លោះ​ពី​ជាង​៥​លាន​រៀល រហូតដល់ ជាង​១០​លាន​រៀល ។​

​យ៉ាងណា​លោក​ថា​យើង​នៅតែ​បន្ត​និតិ​វិធី​ក្នុង​ការផ្តល់​ប្រាក់​សោធន​នេះ​ទៅកាន់​មន្ត្រី​ចូលនិវត្តន៍​អោយបាន​ឆាប់រហ័ស​និង​ល្អប្រសើរ​ជាង​នេះ​បន្ថែម​ទៀត ។​

​អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise