ពលរដ្ឋ​​ពីរ​ភូមិនៃ​ឃុំ​អំពិល​ប្រាំ​ដើម នឹង​ទទួល​បាន​ផ្លូវពី​​អាជ្ញាធរ​ឃុំ​នៅ​​​​មុន​ថ្ងៃ​បោះឆ្នោត​

kumplov1 090718ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ពីរ​ភូមិ នៃ​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល រៀបរាប់​ពី​ការលំបាក នៃ​ការធ្វើ​ដំណើរ ចេញចូល​។ ការលំបាក​ដោយសារ ផ្លូវ​ឆ្លងកាត់​ភូមិ​ទាំង​ពីរ​នេះ ជា​ផ្លូវដី ហើយ​នៅពេល​មាន​ភ្លៀង​ម្តងៗ គឺ​លំបាក​ខ្លាំង សូម្បី​តែ​ម៉ូតូ ក៏​ធ្វើដំណើរ​មិន​កើត​ដែរ​។

​ប្រជាពលរដ្ឋ​មួយ​រូប អ្នកស្រី តូ រស់នៅ​ភូមិ​ស្ថាពរ​២ នៃ​ឃុំ​នេះ បាន​បង្ហាញ​ពី​ការលំបាក នៅ​ពេល​ចេញ​ដំណើរ​ចេញចូល ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​។ លើសពី​នេះ​អ្នកស្រី​ថា កាន់តែ​លំបាក​ជាង​នេះ​ទៅទៀត នៅពេល​មាន​អ្នកជំងឺ ស្ត្រី​ឆ្លងទន្លេ ហើយ​ស្របពេល​រដូវ​នេះ​ខែវស្សា​ផង គឺ​លំបាក​ខ្លាំង​ក្នុង​ការធ្វើដំណើរ ។

​ទោះយ៉ាងណា អ្នកស្រី​ថា បច្ចុប្បន្ននេះ ឃើញ​មាន​អាជ្ញាធរ ធ្វើ​ផ្លូវ​ដោយ​ចាក់​ដី មក​បណ្តើរៗ​ហើយ តែ​ហាក់​នៅ​ឆ្ងាយ​ទៀត ទើប​មក​ដល់​ភូមិ​នេះ ។
kumplov2 090718
​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត ក៏​បង្ហាញ​មិន​ខុស​គ្នា​នោះដែរ ដោយ​លោក​បញ្ជាក់ថា នៅពេល​មាន​កសិផល ត្រូវ​ដឹក​ចេញ​ម្តងៗ​មាន​ការលំបាក​ខ្លាំង​ពិសេស រ​ដូ​វស្សានេះ ។​

​ទាក់ទង​បញ្ហា​នេះ លោក ជុំ សាមឿន មេភូមិ​ប៊ួ​ជុំ ថ្លែង​ទទួលស្គាល់ថា ផ្លូវ​នោះ​ពិតជា​មាន​ការលំបាក ដូច​ការលើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពិតមែន ហើយ​ភូមិ​នេះ​ក៏​ស្ថិតនៅ​ដាច់ស្រយាល​ពី​ឃុំ​ទៀត ។​លោក​បន្ត​ថា​រាងរាល់ឆ្នាំ លោក​តែង​ស្នើរ​ទៅ​កាន់​ថ្នាក់លើ អោយ​ជុស​ជុល​ផ្លូវ​នេះ ។ តែ​លោក​បញ្ជាក់ថា កន្លង​ទៅ​ក៏​មាន​ថវិការ​មូលធិ​និ និង​សប្បុរសជន របស់​ក្រុម​ការងារ បាន​ជួយ​ជុស​ជុស​ផ្លូវ​ខ្លះ​ដែរ ។​

​ឆ្លើយតប​បញ្ហា​នេះ លោក វ៉ាត សារ៉ន មេឃុំ​អំពិល​ប្រាំ​ដើម បញ្ជាក់ថា ផ្លូវ​នេះ​កំពុង​ធ្វើ​ការសាងសង់ ហើយ​ដោយ​មាន​ក្រុម​ការងារ​ផ្តល់​ថិ​វ​ការ ដែល​នឹង​ធ្វើការ​ជុស​ជុល ចាប់​ពី​ភូមិ​ស្ថាពរ​១ ស្ថាពរ​២ និង ប៊ួ ជុំ ដែល​អាច​នឹង​រួចរាល់ មុន​ថ្ងៃ​បោះឆ្នោត​។ ដូច្នោះ​លោក​ថា ពលរដ្ឋ​រស់នៅ ទីនោះ​នឹង​មាន​ផ្លូវ​ចេញ ចូល​ល្អប្រសើរ នានា​ពេល​ខាងមុខ​នេះ​។​

​អត្ថបទ​៖ ញ៉ែម ចាន់​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise