សង្ខេប​ព័ត​មាន​ប្រចាំ​សប្តាហ៍

Weekend 070718

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​វត្ត​គរ បាន​សំនូមពរ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ទឹកស្អាត​ប្រើប្រាស់ និង បញ្ហា​ភ្លើង​ប្រើប្រាស់​ជា​ដើម​។​


​ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​សង្កាត់​វត្ត​គរ​បាន​សំនូមពរ​អោយ​តម្លៃ​ទឹកស្អាត​ប្រើប្រាស់​មានតម្លៃ​ទាប​ជាង​សព្វថ្ងៃ​។​ ចំណែកឯ​ប្រជាពលរដ្ឋ​រស់​ជិតខាង​ដែរនោះ ក៏​បាន​សំនូមពរ​អោយ​មាន​ភ្លើង​ប្រើប្រាស់​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដោយសា​តែ​ពេលនេះ​គឺ​មានតែ​ការ​រាយ បង្គោល​ភ្លើង​តែ​មិន​ទាន់​មាន​ភ្លើង​ប្រើប្រាស់​នៅឡើយ​។
watko1 020718
ទាក់ទិន​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ លោក សុខ ឈៀក ចៅ​សង្កាត់​វត្ត​គរ​បាន​ឆ្លើយតប​ថា ចំពោះ​តម្លៃ​ភ្លើង​គឺជា​តម្លៃ​រដ្ឋ​បាន​កំណត់​ដូច​តម្លៃ​ហ្នឹង​ដូចជា​ថ្លៃ​ប៉ុន្មាន​ទេ តែបើ​តម្លៃ​ឯកជន លោក​ជឿជាក់​ថា​វា​ថ្លៃ​ពិតមែន​។ ហើយ​លោក​បាន​បន្ថែមថា​បើ​បញ្ហា​ភ្លើង​ប្រើប្រាស់ បើ​ប្រជាពលរដ្ឋ​ត្រូវការ​ជា​ចាំបាច់​ប្រជាពលរដ្ឋ​អាច​ស្នើរ​សុំ​មក​ថ្នាក់​សង្កាត់ នោះ​សង្កាត់​នឹង​សុំ​បន្ត​ដើម្បី​រាយ​បង្គោល ដើម្បី​ផ្តល់​ភ្លើង​អោយបាន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់ៗ​គ្នា​។

​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​អូ​តា​គី​៖​សុំ​អោយ​សហគមន៍​នៅ​ខាងលើ​ជួយ​បើកទឹក​មក​អោយ​បាន​គ្រប់គ្រាន់ ហើយ​ពលរដ្ឋ​ត្រូវ​ចែករំលែក​ទឹក​ដល់​អ្នក​នៅក្រោម​ផង​​

otakiwater2 030718
​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​អូ​តា​គី​៖​សុំ​អោយ​សហគមន៍​នៅ​ខាងលើ​ជួយ​បើកទឹក​មក​អោយ​បាន​គ្រប់គ្រាន់ ហើយ​ពលរដ្ឋ​ត្រូវ​ចែករំលែក​ទឹក​ដល់​អ្នក​នៅក្រោម​ផង​

​ភាព​រាំងស្ងួត​ធ្វើ​អោយ​កសិករ​មួយចំនួន​ប្រឈម​ក្នុង​ការខ្វះខាត​ទឹក ធ្វើស្រែ ពិសេស​ពលរដ្ឋ នៅក្នុង​ស្រុក​ថ្មគោល មាន​ឃុំ​បន្សាយ​ត្រែង ឃុំ​ជ្រោយ​ស្តៅ ឃុំ​បឹង​ព្រីង និង ឃុំ​មួយចំនួន​ទៀត ។ ហើយ​នៅ​ចំណុច​តា​ម៉ៅ ភូមិ​អូ​តា​គី ពលរដ្ឋ​នៅ​ខាង​ក្រោម​មិន​មាន​ទឹក​ប្រើ​ដោយ​រាំងស្ទះ​ការធ្វើ ស្ពាន​នឹង​ជួសជុល ហើយ​ប្រធាន​សគម​ន៍​កសិករ​សុំ​អោយ​ពលរដ្ឋ​ចេះ​ចែករំលែក​ទឹក​មក​ខាងក្រោម  និង ការបើកទ្វារ​ទឹក​ពី​សហគមន៍​ពី​លើ​។​

​ពលរដ្ឋ​មួយរូប លោក​ថង រស់នៅ​ឃុំ​បឹង​ព្រីង ថា​៖ ការបើកទ្វារ​ទឹក​មក​ខាងក្រោម​បើតាម លោក​ធ្លាប់​លឺ​គឺថា​ទាល់តែ​អោយ​លុយកាក់​គេ​ទើប​គេ​បើកទឹក​មកអោយ អ្នក​ខាង​ក្រោម ឬ អោយ កសិករ​បាន​ប្រើប្រាស់ ប្រសិន​ដូច្នេះ​មែន​ពលរដ្ឋ​ប្រាកដជា​មិន​មាន​ទឹក​ធ្វើ​ស្រែ​នោះទេ ។​

​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ត្រ​កសិកម្ម នៃ មន្ទីរ​ធនធានទឹក​ខេត្ត​បាត់ដំបង​ថា​៖ លោក​ធ្លាប់​លឺ​បែបនេះ​តែ​ពេល​លោក​ចុះ​ទៅ​មិន​មាន​នោះ​ទេ តែ​អ្នក​ចាំ​ទ្វារ​ទឹក​នីមួយៗ​គ្មាន​សិទ្ធ​ធ្វើ​ដូច្នេះ​នោះទេ ។​

​ចំណែក​លោក សុខ ជា​ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ឃុំ​អូ​តា​គី ថា​៖ កសិករ​នៅ ភូមិ អូ​តា​គី អ្នក​មាន​ស្រែ​នៅ​ខាងលើ​ទំនប់​តា​ម៉ៅ ទឹក​គ្រប់គ្រាន់  តែ​អ្នក​នៅក្រោម​ខ្វះខាត ដោយសារ ការធ្វើ​សំណង់​មិន​អាច​បើក​ទឹក​មក​បាន យ៉ាងណា​លោក​សុំ​អោយ​សហគមន៍ នៅ​ខាងលើ​ជួយ​បើក ទឹក​មក​ខាងក្រោម​អោយបាន​គ្រប់គ្រាន់​ផង  និង ពលរដ្ឋ​ខាងលើ​ដែល​មាន​ទឹក​គ្រប់គ្រាន់​ហើយ​នោះ ចែករំលែក​មកកាន់​អ្នក​នៅ​ខាងក្រោម​ផង​។​

​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​មាន​ប្រសិទ្ធិភាព​បន្ទាប់ពី​មាន​ការ​រឹតបណ្តឹង​ច្បាប់​


chorachor 040718

 បន្ទាប់ពី​មាន​ការ​រឹតបណ្តឹង​ច្បាប់​រយៈពេល​ពីរ​ឆ្នាំ ចាប់ពី​តាំងពី​ឆ្នាំ​2016​មក​យើង​សង្កេតឃើញថា ការអនុវត្តន៍​កាន់តែ​ល្អប្រសើរ​។ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​ច្បាប់ ការអនុវត្តន៍​របស់​មន្ត្រី ប៉ូលីស​ក្នុង​ការផាកពិន័យ​ជាដើម​។ កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឲ្យ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​នេះ​កាន់តែ​ល្អប្រសើរ​។ ដោយឡែក​ក៏​នៅ​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​គោរព​បាន​ល្អ​នៅឡើយ​ដោយសារតែ​ពួកគាត់​នៅតាម​ទីជនបទ មិនទាន់​ទទួលបាន​ពត៌មាន និង​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​។​

​ប្រជាពលរដ្ឋ​មួយ​រូប លោក បូ មកពី  ឯក​ភ្នំ​បាន​លើកឡើង​ថា បើ​តាម​ការសង្កេត​ឃើញថា​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ហើយ​ដែល​បាន​គោរព​ច្បាប់​បាន​ល្អ ត្រឹមត្រូវ​។ ជាមួយ​គ្នា​ដែល​ក៏​ត្រូវ​តែមាន​ការចូលរួម​គោរព​ច្បាប់​ពី​ខាង​មន្ត្រី ដែល​យល់​ពី​ច្បាប់ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​។

 

​លោក​វរៈ​សេនី​ឯក សាត គឺ​ម​សាន នាយ​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរ​បាន​ល​ខេត្ត​បាត​ដ់បង​មានប្រសាស​ន៍​ថា ពេលបច្ចុប្បន្ន​នេះ​ការអនុវត្តន៍​ច្បាប់​គឺ​មាន​ប្រសិទ្ធិភាព​ល្អប្រសើរ​។ ប្រជាពលរដ្ឋ​មាន​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ច្រើនជាង​មុន ការផ្សព្វផ្សាយ​ក៏បាន​ទូលំទូលាយ ជាពិសេស​គឺ​មាន​ការផាកពិន័យ​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរអាល ហើយ​លែង​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ទៀត​។ ចំពោះ​ការងារ​នេះ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នឹង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​បន្តទៀត ដើម្បី​ការរក្សា​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ ។​ជាមួយ​គ្នា​ដែល​ក៏​ត្រូវ​តែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដើម្បីឲ្យ​ការអនុវត្តន៍​ច្បាប់​នេះ​កាន់តែ​មាន​ប្រសិទ្ធិភាព​ប្រសើរ​ជាង​នេះ​ទៀត​។​

​សូមបញ្ជាក់​ថា​៖ ការគោរព​ច្បាប់​ចរាចរណ៍​នេះ​គឺ​ត្រូវតែ​កើតចេញ​ពី​បុគ្គល​ម្នាក់ៗ ជាពិសេស​គឺ​អ្នក​ដែល​ជា​មន្ត្រី មាន​អំណាច​ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​។

​សាលាបឋមសិក្សា វិទ្យាល័យ អនុវិទ្យាល័យ និង​សកល​វិទ្យាល័​៖​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ពី​ផលបៈ​ពាល់​គ្រឿងញៀន

drugyoung1 050718
​សាលាបឋមសិក្សា វិទ្យាល័យ អនុវិទ្យាល័យ និង​សកល​វិទ្យាល័​៖​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ពី​ផលបៈ​ពាល់​គ្រឿងញៀន

​លោក វ៉ាន វ៉ើន អនុប្រធាន​កា​រិល័យ បឋមសិក្សា នៃ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង បាន​ចូលរួម​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ​ថា​៖​បច្ចុប្បន្ននេះ សាលា​មាន​កម្មវិធី​បណ្ដុះបណ្ដាល ទាក់ទង​និង​បំបិន​ជីវិត ទាក់ទង​និង​គ្រឿងញៀន ការសិក្សា​មាន​រយៈ​ប្រាំបី​ម៉ោង​សំ​រាប់ការ​បង្រៀន​និង​រៀន​របស់ លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​ក្នុង​នោះ​ក៏​មាន​បញ្ជ្រៀប​ពី​ផលបៈ​ពាល់​នៃ​គ្រឿងញៀន​ផងដែរ​។​សាលា​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ នៅពេល​គោរព​ទង់ជាតិ​នៅ​ពេល​ព្រឹក​៖ ពី​ផលបៈ​ពាល់​នៃ​គ្រឿងញៀន មានដូចជា​៖   ខាត់​បង់​ថិ​វិ​កា បៈពាល់​ដល់​ការសិក្សា ខូច​សុខភាព បៈពាល់​ដល់​ការងារ មាន​បញ្ហា​ផ្លូវចិត្ត ​បាត់បង់​កត្ដិ​យស ខាត់​ពេលវេលា បៈពាល់​ដល់​សង្គមជាតិ ។  ដូច្នេះហើយ សិស្សានុសិស្ស​ត្រូវ គិត​ពី​បញ្ហា​ទាំងនោះ ត្រូវ​សេពគប់​មិត្ត​ណា​ដែរ​ល្អ ត្រូវមាន​ម្ចាស់ការ​លើ ខ្លួនឯង​កុំឲ្យ​មាន​អូរទាញ នាំឲ្យ​ប្រើប្រាស់​គ្រឿងញៀន  ហើយ​ចំពោះ​អាណាព្យាបាល ត្រូវ​តាមដាន​កូន​របស់​ខ្លួន ពេល​ពួកគេ​ចេញពី​សាលា​ជាដើម ។​

​ចំណែកឯ លោក វ៉​ម ពិសិដ្ឋ  ព្រឹទ្ធបុរស​រង មហាវិទ្យាល័យ គ្រប់គ្រង​ពាណិជ្ជកម្ម​និង ទេសចរណ៏ នៃ​សកលវិទ្យា​បាត់ដំបង​៖​បាន​លើកឡើង​ថា បើសិនជា រកឃើញថា សិស្ស​និស្សិត​ណា​ដែរ​មាន​ការសេព​គឿង​ញៀន ឬ​ប្រើប្រាស់​គ្រឿន លោក និង​ផ្ដល់​ពត៏មាន​ទៅ​អាណា​ព្យាបាល​មុនគេ តែ​បើ​ករណី​ញៀន​គ្រឿងញៀន​ខ្លាំង នោះ ត្រូវ​រាយ​ការណ៏​ជូន​អាជ្ងាធរ​មាន​សម​ត្ថ​កិច្ច​តែម្ដង​៕

​លោក​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​៖ បទល្មើស​ព្រៃ​មាន​ការថយចុះ​៣០​ភាគរយ

TBP 070618 5
​លោក អ៊ុច ភិរុណ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ បើ​ប្រៀបធៀប​បទល្មើស​ព្រៃឈើ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៧ ជា​មួយ​ឆ្នាំ​២០១៨ គឺ​មាន​ការថយចុះ ៣០​ភាគរយ​។ លោក​នាយ​រង​ខណ្ឌ បាន​បញ្ជាក់បន្ថែម​តាមរយៈ​កម្មវិធី​សន្ទនា​មតិ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​២០១៨​ថា ដើម​ឆមាស​ឆ្នាំ​២០១៨​នេះ គឺ​មាន​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​៦​ករណី​។

​ទន្ទឹមនឹងនេះ លោក ហ៊ាង ជា​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​៖ ការបង្ក្រាប​បទល្មើស​ព្រៃ​នៅតែ​មិនទាន់​មាន​ភាពល្អប្រសើរ នៅតែ​មាន​ចន្លោះ ប្រហោង​ខ្លះ​នៅតាម​តំបន់​មួយចំនួន​។ លោក​សំណូមពរ​ឲ្យ​មន្ត្រី​ជំនា​ញ ចុះ​បង្ក្រាប​ជាក់ស្តែង និង​ធ្វើការ​ឲ្យមាន​ប្រសិទ្ធិភា​ព​។​

​ឆ្លើយតប​បញ្ហា​នេះ  លោក អ៊ុច ភិរុណ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ គឺ​មាន​សកម្មភាព​ចុះ​ផ្ទាល់​ជាក់ស្តែង ហើយ​ក៏​លើកទឹកចិត្ត​ឲ្យមាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​ផងដែរ​។​

​គួរបញ្ជាក់​ថា តាម​របាយការណ៍​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្តន៍​ការងារ របស់​រដ្ឋបាល ខេត្ត​បាត់ដំបង ពាក់ព័ន្ធ​ការងារ​បរិស្ថាន និង​ព្រៃឈើ គឺ​មាន​សកម្មភាព​មួយចំនួន ក្នុង​ការទប់ស្កាត់ បទល្មើស​ព្រៃ​។ នៅ​ដែន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​បាត់ដំបង ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ មូលដ្ឋាន​បាន​ចុះ​ល្បាត​ជា ដោយ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន ២​ករណី រួម​មាន​វត្ថុតាង​មួយ​ចំនួន​។ ដោយឡែក ការងារ​របស់​មន្ទីរ​បរិស្ថាន​វិញ គឺ​មាន​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ដកហូត​វត្ថុតាង​មួយចំនួន​។​

​សង្ខេប ដោយ​ ឈឿន​ថៃ​កឿ​

 

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise