លោក​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ថា​ បទល្មើស​ព្រៃ​ឈើ​ថយចុះ​៣០​ភាគរយនៅ​ដើម​ឆ្នាំ​២០១៨​​

TBP 070618 5លោក អ៊ុច ភិរុណ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ បើ​ប្រៀបធៀប​បទល្មើស​ព្រៃឈើ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៧ ជា​មួយ​ឆ្នាំ​២០១៨ គឺ​មាន​ការថយចុះ ៣០​ភាគរយ​។ លោក​នាយ​រង​ខណ្ឌ បាន​បញ្ជាក់បន្ថែម​តាមរយៈ​កម្មវិធី​សន្ទនា​មតិ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​២០១៨​ថា ដើម​ឆមាស​ឆ្នាំ​២០១៨​នេះ គឺ​មាន​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​៦​ករណី​។
TBP 070618 4
​ទន្ទឹមនឹងនេះ លោក ហ៊ាង ជា​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​៖ ការបង្ក្រាប​បទល្មើស​ព្រៃ​នៅតែ​មិនទាន់​មាន​ភាពល្អប្រសើរ នៅតែ​មាន​ចន្លោះ ប្រហោង​ខ្លះ​នៅតាម​តំបន់​មួយចំនួន​។ លោក​សំណូមពរ​ឲ្យ​មន្ត្រី​ជំនា​ញ ចុះ​បង្ក្រាប​ជាក់ស្តែង និង​ធ្វើការ​ឲ្យមាន​ប្រសិទ្ធិភា​ព​។​

​ឆ្លើយតប​បញ្ហា​នេះ  លោក អ៊ុច ភិរុណ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ គឺ​មាន​សកម្មភាព​ចុះ​ផ្ទាល់​ជាក់ស្តែង ហើយ​ក៏​លើកទឹកចិត្ត​ឲ្យមាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​ផងដែរ​។​
TBP 070618 3
​គួរបញ្ជាក់​ថា តាម​របាយការណ៍​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្តន៍​ការងារ របស់​រដ្ឋបាល ខេត្ត​បាត់ដំបង ពាក់ព័ន្ធ​ការងារ​បរិស្ថាន និង​ព្រៃឈើ គឺ​មាន​សកម្មភាព​មួយចំនួន ក្នុង​ការទប់ស្កាត់ បទល្មើស​ព្រៃ​។ នៅ​ដែន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​បាត់ដំបង ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ មូលដ្ឋាន​បាន​ចុះ​ល្បាត​ជា ដោយ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន ២​ករណី រួម​មាន​វត្ថុតាង​មួយ​ចំនួន​។ ដោយឡែក ការងារ​របស់​មន្ទីរ​បរិស្ថាន​វិញ គឺ​មាន​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ដកហូត​វត្ថុតាង​មួយចំនួន​។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise