សាលារៀន​មាន​តួនាទី​​សំខាន់​ក្នុង​ការអប់រំ​អំ​ពី​​​ផលប៉ះពាល់​គ្រឿងញៀនដល់​សិស្សនិស្សិត​​

drugyoung2 050718លោក វ៉ាន វ៉ើន អនុប្រធាន​កា​រិល័យ បឋមសិក្សា នៃ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង បាន ចូលរួម​ក្នុង​កម្ម​វី​ធី «​សន្ទនា​មតិ​» ថា​៖ បច្ចុប្បន្ននេះ សាលា​មាន​កម្មវិធី​បណ្ដុះបណ្ដាល ទាក់ទង នឹង​មេរៀន បំនិន​ជីវិត ទាក់ទង គ្រឿងញៀន ការសិក្សា​មាន​រយៈ​ប្រាំបី​ម៉ោង​សំរាប់​ការបង្រៀន របស់​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​ក្នុង​នោះ​ក៏មាន បញ្ជ្រៀប​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ផង​ដែរ​។​
drugyoung1 050718
​សាលា​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ នៅពេល​គោរព​ទង់ជាតិ​នៅ​ពេល​ព្រឹក​៖ ពី​ផលប៉ះពាល់​នៃ គ្រឿងញៀន មានដូចជា​៖ ខាត់​បង់​ថិ​វិ​កា បៈពាល់​ដល់​ការសិក្សា ខូច​សុខភាព ប៉ះពាល់ ដល់​ការងារ មាន​បញ្ហា​ផ្លូវចិត្ត បាត់បង់​កត្ដិ​យស ខាត​ពេលវេលា ប៉ះពាល់​ដល់​សង្គមជាតិ​។
drugyoung3 050718
​ដូច្នេះហើយ សិស្សានុសិស្ស​ត្រូវ គិត​ពី​បញ្ហា​ទាំងនោះ ត្រូវ​សេពគប់​មិត្ត​ណា​ដែរ​ល្អ ត្រូវ មាន​ម្ចាស់ការ​លើ ខ្លួនឯង​កុំឲ្យ​មាន​អូសទាញ​នាំឲ្យ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ចំពោះ អាណាព្យាបាល ត្រូវ​តាមដាន​កូន​របស់​ខ្លួន ពេល​ចេញពី​សាលា​ជាដើម​។​
drugyoung4 050718drugyoung5 050718
​ចំណែកឯលោក វ៉​ម ពិសិដ្ឋ ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ គ្រប់គ្រង​ពាណិជ្ជកម្ម និង ទេសចរណ៍ នៃ​សកលវិទ្យា​បាត់ដំបង បាន​លើកឡើង​ថា​បើសិន​ជា​រកឃើញថា សិស្ស​និស្សិត ណា​ដែរ​មាន​ការសេព​គឿង​ញៀន ឬ ប្រើប្រាស់​គ្រឿងញៀន លោក និង ផ្ដល់​ពត៌មាន​ទៅ អាណា​ព្យាបាល​មុនគេ តែ​បើ​ករណី​ញៀន​គ្រឿងញឿន​ខ្លាំង នោះ ត្រូវរាយការណ៍ជូន អាជ្ងាធរ មាន​សមត្ថកិច្ច​តែម្ដង​៕

​អត្ថបទ​៖ ឈឿន ថៃ​កឿ

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise