ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​មាន​ប្រសិទ្ធិភាព​បន្ទាប់ពី​មាន​ការ​រឹតបណ្តឹង​ច្បាប់​

chorachor 040718បន្ទាប់ពី​មាន​ការ​រឹតបណ្តឹង​ច្បាប់​រយៈពេល​ពីរ​ឆ្នាំ ចាប់ពី​តាំងពី​ឆ្នាំ 2016 មក​យើង​សង្កេតឃើញថា ការអនុវត្តន៍​កាន់តែ​ល្អប្រសើរ​។ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​ច្បាប់ ការអនុវត្តន៍​របស់​មន្ត្រី ប៉ូលីស​ក្នុង​ការផាកពិន័យ​ជាដើម​។ កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឲ្យ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​នេះ​កាន់តែ​ល្អប្រសើរ​។ ដោយឡែក​ក៏​នៅ​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​គោរព​បាន​ល្អ​នៅឡើយ​ដោយសារតែ​ពួកគាត់​នៅតាម​ទីជនបទ មិនទាន់​ទទួលបាន​ពត៌មាន និង ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​។​

​ប្រជាពលរដ្ឋ​មួយ​រូប លោក បូ មកពី ឯក​ភ្នំ​បាន​លើកឡើង​ថា បើ​តាម​ការសង្កេត​ឃើញថា​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ហើយ​ដែល​បាន​គោរព​ច្បាប់​បាន​ល្អ​ត្រឹមត្រូវ​។ ជាមួយ​គ្នា​ដែល​ក៏​ត្រូវ​តែមាន​ការចូលរួម​គោរព​ច្បាប់​ពី​ខាង​មន្ត្រី ដែល​យល់​ពី​ច្បាប់ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​។

​លោក​វរៈ​សេនី​ឯក សាត គឹ​ម​សាន នាយ​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរ​បាន​ល​ខេត្ត​បាត់ដំបង មានប្រសាសន៍ថា ពេលបច្ចុប្បន្ន​នេះ​ការអនុវត្តន៍​ច្បាប់​គឺ​មាន​ប្រសិទ្ធិភាព​ល្អប្រសើរ​។ ប្រជាពលរដ្ឋ​មាន​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ច្រើនជាង​មុន ការផ្សព្វផ្សាយ​ក៏បាន​ទូលំទូលាយ ជាពិសេស​គឺ​មាន​ការផាកពិន័យ​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរអារ ហើយ​លែង​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ទៀត​។

​ចំពោះ​ការងារ​នេះ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នឹង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​បន្តទៀត ដើម្បី​ការរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​ដែល​ក៏​ត្រូវ​តែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដើម្បីឲ្យ​ការអនុវត្តន៍​ច្បាប់​នេះ​កាន់តែ​មាន​ប្រសិទ្ធិភាព​ប្រសើរ​ជាង​នេះ​ទៀត​។​

​ការគោរព​ច្បាប់​ចរាចរណ៍​នេះ​គឺ​ត្រូវតែ​កើតចេញ​ពី​បុគ្គល​ម្នាក់ៗ ជាពិសេស​គឺ​អ្នក​ដែល​ជា​មន្ត្រី មាន​អំណាច​ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​។

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise