ម្ចាស់ផ្ទះ​ត្រូវតែ​អនុវត្តន៍​តាម​ប្រកាស​របស់​ក្រសួង​អំពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ​

waiter 140618ថ្មីៗ​នេះ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ពី​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ និង កំណត់ឲ្យ​ម្ចាស់ផ្ទះ​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​។ ម្ចាស់ផ្ទះ​ត្រូវ​ទទួលទោស​តាមច្បាប់ បើ​មិន​អនុវត្តន៍​ឲ្យបាន​ល្អ តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បាន​កំណត់​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​។ លក្ខខណ្ឌ​ការងារ​ជាង​១០ ចំណុច ត្រូវបាន​បញ្ចូល​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ដើម្បី​ការពារ​សិទ្ធ​របស់​កម្មករ​តាម​ផ្ទះ ឲ្យទទួល​បាន​សិទ្ធិ​ការងារ​ដូច​កម្មក​ដទៃ​ដែរ​។​

​ប្រិយមិត្ត​មួយរូប លោក រឿន បាន​លើកឡើង​ថា​ចំពោះ​ប្រកាស​ដែល​ក្រសួង​បាន​បង្កើតឡើង​ថ្មីៗ​នេះ​គឺ​ពិតជា​ល្អ​ប្រសើរ​មែនទែន​។ វា​អាច​ការពារ​ដល់​កម្មក​រ​ដែល​ធ្វើការ​នៅតាម​ផ្ទះ ពី​ការរំលោភ​បំពាន ទាំង​កម្លាំង និង ការមិន​ផ្តល់​កម្រៃ​ជូន​ពួកគាត់​មិន​គ្រប់គ្រាន់​ផងដែរ​។

​លោក លឹក ផល្លា ប្រធាន​ប​មន្ទីរ​ការិយាល័យ​នៃ​មន្ទីរ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា ចំពោះ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​គឺ​តម្រូវឲ្យ​ធ្វើ​ក្នុង​មួយ​ថ្ងៃ ប្រាំបី​ម៉ោង មួយ​សប្តាហ៍ ប្រាំ​មួយថ្ងៃ​។ អ្នក​ដែល​អាច​ធ្វើ​ការងារ​នេះ​បាន​គិត​ចាប់ពី​អាយុ​18​ឆ្នាំ ឡើងទៅ ហើយក៏​មាន​លក្ខខណ្ឌ​ត្រឹម​អាយុ​15​ឆ្នាំ​ផង​ដែរ​, តែ​ត្រូវ​មាន​ការព្រមព្រៀង​មិនឲ្យ​ធ្វើ​ការលើស​កម្លាំង​ធ្វើ​តែ​ការងារ​ណា​ស្រាលៗ និង មិន​ប៉ះពាល់​សុខភាព​ផងដែរ​។​

​លោក​បាន​បន្តទៀតថា នាពេល​ខាងមុខ​នេះ​មន្ទីរ​នឹង​បន្ត​ការផ្សព្វផ្សាយ​ពី​សេចក្តីប្រកាស​របស់​ក្រសួង​ដល់​ប្រជាពលរដ្ឋ​។ ជាពិសេស​គឺ​ដល់​ន​យោ​ជិក និង ន​យោជក ដើម្បី​ឲ្យ​ការអនុវត្តន៍​នៃ​ប្រកាស​នេះ​កាន់តែ​ល្អប្រសើរ និង មាន​ប្រសិទ្ធិភាព​។​

​ក្រសួង​បានកំណត់​លក្ខខណ្ឌ​ការងារ មួយចំនួន​ដូចជា ម្ចាស់ផ្ទះ​ត្រូវ​កំណត់​រាល់​កិច្ច​ការងារ​សម្រាប់​កម្ម​ករ​ធ្វើ​ជា​លាយ​លក្ខ​អក្សរ ឲ្យបាន​ច្បាស់លាស់ ហើយ​ម្ចាស់ផ្ទះ​ត្រូវ​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​សមរម្យ និង​ការហូបចុក​ដោយ​មិន​គិត​កម្រៃ​ដល់​កម្មករ​ការងារ​តាម​ផ្ទះ រួម​ទាំង​ការជួយ​ពិនិត្យ​ព្យាបាល​បឋម នៅ​ពេល​ពួកគេ​មាន​ជំងឺ​ផងដែរ​។ ក្រៅពី​នេះ​ក្រសួង​ក៏​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ កំណត់​លក្ខខណ្ឌ​ការងារ​ជា​លាយ​លក្ខ​អក្សរ ជាមួយ​កម្មករ​ឲ្យបាន​ច្បាស់លាស់ ដោយ​មាន​ការកំណត់​ប្រាក់​ឈ្នួល​ឲ្យបាន​សមរម្យ ម៉ោង​ធ្វើ​ការងារ​ធម្មតា ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដោយ​មាន​ប្រាក់​ឈ្នួល ការ​ឈប់សម្រាក​ប្រចាំថ្ងៃ និង ការ​ឈប់សម្រាក​ប្រចាំ​សប្ដាហ៍ ។ ប្រសិន​បើ​កម្មក​រការ​ងារ​តាម​ផ្ទះ ធ្វើការ​នៅ​ថ្ងៃ​ឈប់​បុណ្យ ដែល​ត្រូវ​មាន​ប្រាក់​ឈ្នួល ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​ស្មើនឹង ២០០​ភាគរយ នៃ​ប្រាក់​ឈ្នួល​នៃ​ថ្ងៃ​ធ្វើ​ការងារ​ធម្មតា​។ ក្រសួង​ការងារ បាន​បញ្ជាក់ទៀតថា និយោជក​ត្រូវ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ការងារ​តាម​ផ្ទះ​ដោយផ្ទាល់ ឬ តាម​ធនាគារ ដោយ​ផ្អែក​លើ​ការព្រមព្រៀង​គ្នា ប៉ុន្តែ​បើ​ក្នុង​ករណី​កម្មករ​ស្នើសុំ​បើក​ប្រាក់ខែ​រៀងរាល់​១៥ ថ្ងៃ​ម្ដងនោះ ម្ចាស់ផ្ទះ​ត្រូវ​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ការងារ​។ បន្ថែម​ពី​នេះ​ក្រសួង បាន​ហាម​ម្ចាស់ផ្ទះ ប្រើ​កម្មករ​ធ្វើ​រាល់​ការងារ​ផ្ទះ ដែល​មាន​លក្ខណៈ​ជា​ការងារ​ដោយ​បង្ខំ ឬ ជាកាត​ព្វ​កិច្ច ការងារ​កាត់​ជំពាក់​ការងារ​មាន​លក្ខណៈ​ជា​ទម្រង់​ធ្ងន់ធ្ងរ និង បែប​ទាសភាព​ជាដើម​។​

អត្ថបទ​៖ ម៉ន ឆ​វ័ន្ត

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise