ឯកឧត្តម ស៊ុន ចាន់ថុល​៖ ក្រសួង​នឹង​ត​ភ្ជាប់​កំណាត់​ផ្លូវ​រថភ្លើង​ទី​៤ ពី​ពោធិ៍សាត់​ទៅ​ភ្នំពេញ​

ironway1 120618ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ រថភ្លើង​ពី​បាត់ដំបង ទៅ​ពោធិ៍សាត់ ព្រឹក​ថ្ងៃ​ទី ២៩ ឧសភា ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន មានប្រសាសន៍ថា​៖ ថ្ងៃទី ៤​កក្កដា​ខាង​មុខ ក្រសួង​នឹង​ត​ភ្ជាប់​កំណាត់​ផ្លូវ​ទី​៤ ពី​ពោធិ៍សាត់​ទៅ​ភ្នំពេញ ប្រវែង​១៦៦​គីឡូម៉ែត្រ ដែល​ជា​កំណាត់​ចុង ក្រោយ​នៃ​ការស្តារ​ឡើង​វិញ​ផ្លូវដែក​ខេត្ត​ប៉ែក​ខាងជើង ភ្នំពេញ​ប៉ោយប៉ែត ប្រវែង​សរុប ៣៨៦ គីឡូម៉ែត្រ​។​

​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ព្រឹក​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មួយ​រូប លោក សុខ ជា រស់នៅ​ស្រុក បាណន់ ខេត្ត​បាត់ដំបង បាន​លើកឡើង​ថា​៖ លោក​ពិតជា​សប្បាយចិត្ត បើ​មាន​ការ ដំណើរការ សេវា​ដឹកជញ្ជូន​រហូតដល់​រាជធានី​ភ្នំពេញ ព្រោះ​វា​ជួយ​សម្រួល​ច្រើន​ដល់ មធ្យោបាយ​ធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ​។ ទោះយ៉ាងណា លោក​បន្តថា អ្វី​ដែល​សំខាន់ ធានា​យ៉ាងណា ចំណោះ​ស្រាយ សុវត្ថិភាព​ពេល​ធ្វើដំណើ​រ និង ទាមទារ​ឲ្យ​ក្រសួង​សាធារណការ យកចិត្តទុកដាក់​។​

​បច្ចុប្បន្ន ក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​បន្ត​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី ខេត្ត​បាត់ដំបង ទៅកាន់​ខេត្ត​ពោធិ៏សាត់ នឹង​ត្រឡប់​មក​វិញ​។ ផ្លូវ​រថភ្លើង​ពី​ស្ថានីយ៍​បាត់ដំបង​-​ពោធិ៍សាត់ មាន​ប្រវែង​សរុប ១០៧ គីឡូម៉ែត្រ ដែល​ក្នុងនោះ ប្រវែង​៧៥ គីឡូម៉ែត្រ ស្ថិតនៅក្នុង​ខេត្ត​បាត់ដំបង និង ៣២ គីឡូម៉ែត្រ ទៀត​ស្ថិត​នៅក្នុង​ខេត្ត​ពោធិ៍សាត់​។ កំណាត់​ទី​មួយ​បើ​កឲ្យប្រើប្រាស់​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី ៤​មេសា ពី ប៉ោយ​ប៉ែត មក សេរី​សោភ័ណ្ឌ ប្រវែង ៤៨ គីឡូម៉ែត្រ និង កាលពី​ថ្ងៃ​ទី ២៩ មេសា ដាក់​ដំណើរការ កំណាត់​ទី​ពីរ ត​ភ្ជាប់​ពី សេរី​សោភ័ណ្ឌ​ទៅ​បាត់ដំបង ៦៥ គីឡូម៉ែត្រ​។​

​អត្ថបទ​៖ ហ៊ាន វាសនា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise