ការឆ្លើយតប​តម្រូវកា​រ​របស់​ប្រជាពលរដ្ឋ​សង្កាត់​ទួល​តា​ឯក​

toltaek 110618សង្កាត់​ទួល​តា​ឯក មាន​ភូមិ​ចំនួន​ប្រាំ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​នោះ ក៏​ច្រើនគួ​សមដែរ​។ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​សំខាន់​នោះ​គឺ របរ​រកស៊ី និង ផ្លូវ​ក្នុង​ការធ្វើដំណើរ​។ ជា​ការពិត​ណាស់​បញ្ហា​ទាំងនេះ​គឺ​មាន​ការយកចិត្តទុកដាក់ ពី​អាជ្ញាធរ​ភូមិ​ឃុំ តែ​យ៉ាងណា​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ល្អ​ប្រសើ​នៅឡើយ​ទេ ជាពិសេស​គឺ​បញ្ហា​ផ្លូវ​។ ចំពោះ​បញ្ហា កង្វល់​របស់​ប្រជាពលរដ្ឋ មិនទាន់​មាន​ការដោះស្រាយ​ជូន​គឺ​ដោយសារតែ​មិន​មាន​ការចូលរួម​ប្រជុំ លើកឡើង​ពី​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ខាង​ឃុំ​មិន​បានដឹង​គ្រប់​ជ្រុងជ្រោយ​។​

​ប្រិយមិត្ត​មួយរូប លោក សា​វ៉េ​ត បានលើកឡើង​ពី​បញ្ហា​មួយចំនួន​នៅក្នុង​សង្កាត់​ទួល​តា​ឯក បញ្ហា​សម្រាម ដែល​ប្រជាពលរដ្ឋ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់ មិនទាន់​ចេះ​បែងចែក​ប្រភេទ​សម្រាម​។ កត្តា​នេះ​វា​ធ្វើឲ្យ​មាន​ភាពកង្វក់ ហើយ​ជាពិសេស​គឺ​ប៉ះ​ណាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ចំណែកឯ អ្នកស្រី ​សំបូរ បាន​លើកឡើង​ថា នៅ​សង្កាត់​ទួល​តា​ឯ​កមាន​បញ្ហា​ច្រើន​ដែរ តែ​បញ្ហា​ដែល​សំខាន់​គឺ​បញ្ហា​ផ្លូវ​ធ្វើ​ដំណើរ​តែម្តង​។ ផ្លូវ​ធ្វើ​ដំណើរ​គឺជា​កត្តា​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ ទាំង​ទៅ​ធ្វើការ សិស្ស​ទៅ​សាលា​ជាដើម​។ ណាមួយ​ទៀត​ផ្លូវ​មួយ​ខ្សែ​នៅ​មុខ​សាលា​សង្កាត់​ទួល​តា​ឯក នេះ​គឺ​មាន​ការខូចខាត​រយៈ​ពេល​យូ​ដែល​ហើយ​។​

​លោក សំ​រឹត ឆន ចៅ​សង្កាត់​ទួល​តា​ឯក​បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​កង្វះខាត​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទួល​តា​ឯក​នេះ គឺ​លោក​បាន​ទទួល​ដឹងលឺ​ស្ទើរតែ​ទាំងអស់​ហើយ​។ បញ្ហា​ផ្លូវ​ភ្លើង​បំភ្លឺ​នៅតាម​ដងផ្លូវ​ពេលយប់ និង កង្វល់​នានា​ទៀត ហើយ​រាល់​បញ្ហា​ទាំងនេះ​គឺ​យើង​កំពុងតែ​មាន​ការអភិវឌ្ឍ​ន៍​បណ្តើរៗ ជាពិសេស​គឺ​កំពុងតែ​មាន​ការដាក់​លូ​កុំឲ្យ​ស្ទះ​ទឹក ការ​ដាក់​បង្គោល​ភ្លើង​ជាដើម​។​

​លោក​បាន​បន្តទៀតថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ហើយ​បំពេញ​រាល់​កង្វល់​, តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ទួល​តា​ឯង​ឲ្យបាន​ល្អ និង ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ល្អប្រសើរ​ផងដែរ​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise