សង្ខេប​ប្រចាំ​សប្ដាហ៍

weekend 090618ការអនុវត្តន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព

villagesafe1 040618

1.​សមត្ថកិច្ច​ក្រុង​បាត់ដំបង​បង្ហាញថា ការអនុវត្តន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុ​វត្តិភាព បច្ចុប្បន្ននេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយសារ​ការយកចិត្ត​ទុកដាក់ របស់​សម្ថ​កិច្ច និង ការចូលរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ ។​

​លោក វរសេនីយ៍ត្រី កាយ វណ្ណ​ធី អធិការរង​ក្រុង​បាត់ដំបង បាន​ថ្លែង​ក្នុង​កម្មវិធី​វិទ្យុជាតិ​ចំការចេក​បាត់ដំបង​ថា បច្ចុប្បន្ននេះ ការអនុវត្តន៍​គោល​ការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយ​អាច​កាត់បន្ថយ ករណី​ក្មេង​ទំនើ​ង លួច ឆក់ គ្រឿងញៀន ក្នុង​ដែន​សមត្ថកិច្ច​របស់ ក្រុង​បាត់ដំបង ។
​លោក​ក៏​បាន​បញ្ជាក់​ពី​ផែនការ​របស់​ក្រុង​បាត់ដំបង ក្នុង​ការអនុវត្តន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព សម្ថ​កិច្ច​ប៉ុស្តិ៍​ចុះ​តាម​លំនៅដ្ឋាន​របស់​ពលរដ្ឋ ដើម្បី​សួរ​ពី​បញ្ហា​របស់​ពលរដ្ឋ និង មាន​លេខ​ទូរស័ព្ទ បិត​តាម​ភូមិ​នីមួយៗ អោយ​ពលរដ្ឋ​ងាយស្រួល​រាយការណ៍ នៅពេល​ឃើញ​សកម្មភាព​បទល្មើស​ផ្សេងៗ​។ ហើយ​លើសពីនេះ ក៏​មាន​ប្រជា​ការពារ​តាម​ភូមិ ដើម្បី​ការពារ​សុត្ថិភាព នៅពេល​យប់ ព្រលប់ ផងដែរ ។​

​ទោះយ៉ាងណា ក៏​មាន​ការលើកឡើង​ថា ករណី​គ្រឿងញៀន នៅតែ​កើតមាន ដែល​នាំ​អោយ​ការអនុវត្តន៍ ភូមិ​ឃុំ​មាន​សុ​វត្តិភាព​មិនបាន​ល្អ​។ ជុំវិញ​ការលើកឡើង​ដូច្នោះ លោក​អធិការរង​ក្រុង​បាត់ដំបង សូម​អោយ​ពលរដ្ឋ​សហកា​រណ៍ នៅពេល​ឃើញ​មាន​បទល្មើស រាយការណ៍​ដល់​សមត្ថ​កិច្ច ហើយ​សមត្ថកិច្ច​នឹង​រក្សា​ការសម្ងាត់​ជូន​។​
 -------------------------------------------------------
somram1 050618
2.​លោក អៀ គឹម​ឆេង អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​បាត់ដំបង បាន​ប្រាប់​អោយដឹងថា​៖ បញ្ហា សំរាម​នេះ​ជា​រឿង​ចាំបាច់​បំផុត​ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់ តែ​យ៉ាងណា ខ្ញុំ​ទទួលស្គាល់ថា​នៅ​មាន​ភាពខ្វះ​ចន្លោះ​ដោយសារ តែ​មន្ត្រី​របស់​យើង​នៅ​មាន​ចំនួន​តិចតួច នៅឡើយ តែ​ក្នុង​មន្ទីរ​យើង​ក៏​មាន​ការិយាល័យ​គាំពារ​ផ្នែក​បរិស្ថាន គ្រប់គ្រង​ទៅ​លើ​សំណល់ រឹង រាវ និង ការ​បង្ហុយ​ផ្សេង​មិន​ល្អ​ផង​ដែរ យើង​បាន​ការសហកា​ជាមួយ​អាជ្ញាធរ​ក្រុង​ក្នុង​ការ គ្រប់គ្រង​កាកសំណល់​ទាំងនោះ ចំណែកឯ​នៅ​តាម​ស្រុក​វិញ នៅ​មាន​ភាពខ្វះខាត ដោយ សារ​ការគ្រប់គ្រង​មិនទាន់​បាន​ទូលំទូលាយ តែ​យ៉ាងណា​លោក​ថា​រាល់​បញ្ហា និង សំណើរ ដែល​ពលរដ្ឋ​ចូលរួម​ហើយ​បាន​លើកឡើង​នេះ លោក និង យក​ទៅ​ពិភាក្សា​បន្ត​ជាមួយ ប្រធាន​មន្ទីរ និង អាជ្ញាធរ​ពាក់ព័ន្ធ​បន្តទៀត​ដើម្បី​មាន​វិធានការ​នាពេល​ក្រោយ ។​
​ទោះយ៉ាងណា ការចាក់សំរាម​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​និង​ការ​បោះចោល​សំរាម​នៅ​ទីប្រជុំជន​តាម​ផ្សារ​ក្នុង  ធ្វើអោយ​ពលរដ្ឋ​មាន​ព្រួយបារម្ភ​ពី បញ្ហា​សុខភាព ពិសេស​បរិស្ថាន​នៃ​ការរស់នៅ​មិនល្អ បង្ក​អោយ​មាន​ក្លិនស្អុយ ប៉ះពាល់​ដល់ ការរស់នៅ​យ៉ាង​ខ្លាំង ណា​មួយ​ដោយសារ​ការប្រមូល​សំរាម​ពី​ក្រុមហ៊ុន​យឺតយ៉ាវ ម្យ៉ាង​វិញ ទៀត​ពលរដ្ឋ​ថា​អាជ្ញាធរ​នៅ​តំបន់​នោះ​ហាក់​មិនសូវ​យកចិត្តទុកដាក់ នោះទេ ។​
---------------------------------------------------------
TBP 060618

3.​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ម៉ោង​សិក្សា​របស់​សិស្ស ត្រូវបាន​ចាត់ទុក​ជា​កា​រ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​លោកគ្រូ អ្នកគ្រូ​តាម​សាលា​ទូទៅ មិន​ថា​សាលា​រដ្ឋ ឬ​ឯកជន​ទេ​។ ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ម៉ោង​សិក្សា​បាន​ជះឥទ្ធិពល​មិន​ល្អ​ជាច្រើន​ដល់​សិស្ស មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​សតិអារម្មណ៍​សិស្ស​ក្នុង​ការសិក្សា​ផងដែរ​។​

​លោកគ្រូ ម៉ែន សុខ​ថៃ ជា​ប្រធាន​សមាគមន៍​គ្រូបង្រៀន​ឯករាជ បាន​មាន​ប្រសា​ន៍​ថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ធ្វើអោយ​ប៉ះពាល់​ខ្លាំង​ដល់​ការសិក្សា​របស់​សិស្ស​ដូចជា មិន​មាន​អារម្មណ៍​ក្នុង​ការរៀនសូត្រ​ជាដើម​។

 លោក​គ្រូ​បាន​បន្តទៀតថា សាលា​វិទ្យាល័យ​ព្រះមន្នីវង្ស​បានធ្វើការ​រឹតបន្តឹង​បណ្តើរៗ​ហើយ​ទៅ​លើ​ការប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ម៉ោង​សិក្សា​នេះ​។​

​ចំពោះ​បញ្ហា​នេះដែរ លោក នាយក​សាលា​អនុវិទ្យាល័យ​សោ​ហឺ បាន​មានប្រសាសន៍ថា លោក​បាន​ធ្វើការ​បង្កើត​វិន័យ ក្នុងការ​រឹតបន្តឹង​ចំពោះ​សិស្ស​ណា​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​មិន​ថា​តែ​ក្នុង​ថ្នាក់​នោះ​ទេ សូម្បី​តែ​ក្នុង​បរិវេណ​សាលា​ក៏ដោយ ក៏​មិនអោយ​មាន​ការប្រើប្រាស់​ទូ​រ​ស័ព្ទ​ដៃ​ទំនើប​ដែរ លើក​តែ​ទូរស័ព្ទ​ម៉ាក​N​ចុច​ពិល​។

​បន្ថែម​ពីលើ​នេះ លោក​តែងតែ​ធ្វើការ​អប់រំ​ទៅ​កាន់​សិស្ស​អោយបាន​យល់​ពី​ផលប៉ះពាល់​របស់​ទូរស័ព្ទ តែ​យ៉ាងណា​លោក​នៅតែ​រឹតបន្តឹង​បន្ត​ទៅ​លើ​ការប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ម៉ោង​សិក្សា​។​

​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ម៉ោង​សិក្សា​គឺ​មិន​ត្រឹមតែ​ធ្វើអោយ​សិស្ស​មិនមាន​អារម្មណ៍​ផ្តោតទៅលើ​ការសិក្សា​តែប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ធ្វើអោយ​មាន​ផលប៉ះពាល់​ដល់​សុខភាព​សិស្ស​ថែម​ទៀត​។ តែ​យ៉ាង​ណា​បញ្ហា​នេះ​គឺ​កំពុងតែ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​មាតាបិតា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ផងដែរ​។​
----------------------------------------------------------------------------

banon3 070618
4.​លោក អ៊ុច​អ៊ុំ ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៏​ខេត្ត​បាត់ដំបង បាន​ចូលរួម​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថា​៖ វិស័យ​ទេសចរណ៍​ជាតិ ត្រូវ​ពឹងផ្អែក​គ្នា​ជា​ចាំបាច់ នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា ក៏​ដូច​ជា​ដៃគូរ មូលដ្ឋាន​អាជីវកម្ម បងប្អូន​អាជីវករ​ដែល​នៅ​ស្រុក ខេត្ត​តែ​ម្តង​។ ប្រសិនបើ​គ្មាន វិនិយោគទុន លើ​អាហា​រដ្ឋា​ន​, ភោជនីយ៍ដ្ឋាន​, ផ្ទះសំណាក់​, រម្យ​នី​យដ្ឋា​ន​នានា​ទេ ហើយក៏​មិន​អាច​កើតមាន នៅ​លើ​វិស័យ​ទេសចរណ៍​ដែរ​។​

​តំបន់​គោលដៅ​ទេសចរណ៍ ក៏ដូចជា​រមនីយដ្ឋាន ទាំង​រដ្ឋ ទាំង​ឯកជន មិន​អាច​ខ្វះ​បាន ក្នុងនោះ​ដៃគូរ​អភិវឌ្ឍន៍ ជា​ដៃគូរ​យ៉ាងសំខាន់ សំរាប់​លើក​កំពស់ វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ព្រឹត្តិការណ៍​នានា​ក្នុង​ខេត្ត ស្រុក​។ ដូច្នោះ​ហើយ គោលនយោបាយ រាជរដ្ឋាភិបាល គឺ​លើក​កំពស់ អ្នកវិនិយោគទុន ពេល​ណា​មាន​អ្នកវិនិយោគទុន ឬ ក៏​ដៃគូរ​អភិវឌ្ឍន៍ ដើម្បី​ធ្វើឲ្យ​ទីតាំងឬ​កន្លែង​ណាមួយ ដែល​មាន​ភាព​មិន​ស្រស់ស្អាត ខ្វះ​នៅ​សម្បទា​ផ្សេងៗ ឲ្យ​កាន់តែ​ស្រស់​ស្អាត​នោះ បងប្អូន​អាជីវករ​អ្នកវិនិយោគទុន និង​ប្រជាពលរដ្ឋ ក្នុង​ប្រាសាទ​បាណន់​នោះ និង ទទួលបាន មុខរបរ ការងារ ចំណូល​ថវិកា ក្នុងការ​ចិញ្ចឹមជីវិត និង ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មួយកំរិត​ទៀត ដោយ​វិស័យ​ទេសចរណ៍​នៅក្នុង​សហគមន៍​ជុំវិញ​នោះ​៕
--------------------------------------------------------------

TBP 080618 015. លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគររូបនីយ្យកម្ម និង​សំណង ខេត្ត​បាត់ដំបង បង្ហាញ​ពី​និតិ​វិធី រៀបចំ​ឯកសារ ក្នុង​ការផ្ទេរ​សិទ្ធកម្ម​កាប់ អ​ល​ចន​ទ្រព្យ ។ លោក​បញ្ជាក់ថា ការបង់ពន្ធ ក្នុង​ការផ្ទេរ​សិទ្ធ​កាន់កាប់ អចលនទ្រព្យ ត្រូវតែ​បង់ពន្ធ មិន​ប្លង់រឹង ឬ ទន់​នោះទេ ។
​សម្លេង​១


​ចំណែក​លោក ចំរើន បញ្ញា អនុប្រធាន​ការិយាល័យ​សេវា​អ្នក​ជាប់ពន្ធ និង​ចុះបញ្ជី នៃ​សាខា​ពន្ធដា​ខេត្ត​បាត់ដំបង ថ្លែងថា ការបង់ពន្ធ ៤​ភាគរយ ចំពោះ​ការផ្ទេរ​សិទ្ធ​កាន់ កាប់​អចលនទ្រព្យ ដោយ​មាន​ការវាយតម្លៃ​ដី ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ ។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise