ការពង្រឹង​គុណភាព​អប់រំ​នៅ​ថ្នាក់​អនុវិទ្យាល័យ​

Student1 180518សិស្ស​មួយចំនួនធំ​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា ទាំង​នៅក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់ ការរៀន​ម៉ោង​បន្ថែម​ជា​ក្រុម ដើម្បី​ធ្វើអោយ​ការប្រលង​ចូល​ថ្នាក់​វិទ្យាល័យ​ទទួលបាន​លទ្ធផល​ល្អ ពិសេស​គឺ​នាយក​សាលា​អនុវិទ្យាល័យ​ទាំងអស់​ពង្រឹង​បន្ថែម​ទាំង​ទៅលើ​សមត្ថភាព​គ្រូបង្រៀន ការពង្រឹង​វិន័យ និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាណាព្យាបាល​សិស្ស​ជា​ដើម ។​
180518 tbp
​លោក ឱក ឈៀត នាយក​សាលា​អនុវិទ្យាល័យ​សោ​ហឺ​ក្រុង​បាត់ដំបង មានប្រសាសន៍ថា​៖ ចំនួន​សិស្ស​១២៤៨​នាក់ ដែល​កំពុង​សិក្សា និង​ត្រៀមប្រលង​ចូល​ថ្នាក់​វិទ្យាល័យ ស្ថានភាព​សព្វថ្ងៃ​សិស្ស​បាន​ខិតខំ​រៀន មិន​ថា​ក្នុង​ម៉ោង​សិក្សា ពេល​សំរាក​ចេញ​លេង ឬ​រៀន​គួរ​បន្ថែម​នោះ​ទេ ធ្វើយ៉ាងណា​អោយ​ខ្លួន​មាន​សមត្ថភាព និង​គុណភាព​សិក្សា​គ្រប់គ្រាន់​ក្នុង​ការប្រឡង​ត្រៀម​ចូល​ថ្នាក់​វិទ្យាល័យ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​តែងតែ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​ការបង្រៀន​របស់​គ្រូ ការចុះ​អធិការកិច្ច​តាម​ថ្នាក់​នីមួយៗ ពង្រឹង​វិន័យ ក្រុមបច្ចេកទេស និង​ព្យាយាម​ផ្សារភ្ជាប់​អោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាណាព្យាបាល​សិស្ស​ផងដែរ ។ លោក​បន្ថែមថា សិស្សានុសិស្ស​ទាំង​ត្រូវ​តែ​ខិតខំ​ព្យាយាម​សិក្សា កុំ​យក​ពេលវេលា​ទៅ​ដើរ​លេង​ឬ​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ពិសេស​អាណាព្យាបាល​សិស្ស​ក៏​ត្រូវតែ​តាមដាន  ការសិក្សា​របស់​កូនៗ​ផង ។​

​កញ្ញា ឧសភា ចូលរួម​ដែរ​ថា​៖ សូម​អោយ​ប្អូនៗ​សិស្សានុសិស្ស​អនុវិទ្យាល័យ​ទាំងអស់​ខិតខំ​រៀនសូត្រ កុំ​គិត​ថា​បាន​រៀន​គួរ​ឬ​មិន​រៀន​គួរ​អី ហើយ​សូមអោយ​គ្រូៗ​ដែល​បង្រៀន​គួរ​អនុគ្រោះ​ដល់​សិស្ស​ដែល​គ្មាន​លទ្ធភាព​រៀន​គួរ​ផង  ។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise