មន្ត្រី​កាំកុងត្រូល ខេត្ត​បាត់ដំបង​ថា​អាជីវករភាគច្រើន ទុកដាក់លក់​ទំនិញ​មិន​ទាន់​ត្រឹមត្រូវនៅឡើយ​

T1 170518មន្ត្រី​កាំកុងត្រូល​បាត់ដំបង​លើកឡើងថា អាជីវករ លក់ដូរ​ចំណីអាហារ នៅ​ទីផ្សារ មិនទាន់ រៀបចំ​ទីតាំង ត្រឹមត្រូវ​នៅឡើយ នាំ​អោយ​ទំនិញ​ខូច​គុណភាព និង​គ្មាន​អនាម័យ ដែល​ជា​ហេតុនាំអោយ​ប៉ះពាល់​សុខភាព​អ្នកទិញ​បរិភោគ ។​
T2 170518T3 170518
​លោក អូន ធី អនុប្រធាន​ប៉ុស្តិ៍​កាំកុងត្រូល​ស្រុក​ភ្នំព្រឹក ច្រក​អូរ​រំដួល នៃ​សាខា​កាំកុងត្រូល​ខេត្ត ថ្លែងថា បច្ចុប្បន្ននេះ ការដាក់​លក់ ទំនិញ​ចំណីអាហារ នៅលើ​ទីផ្សារ​របស់​អាជីវករ នៅ​មិនទាន់​ត្រឹមត្រូវ​នៅឡើយ​។ លោក​ឧទាហរណ៍​បញ្ជាក់ថា ផលិតផល​ចេញពី​រោងចក្រ គេ​កំណត់​អោយ​ទុក​ក្នុង​សីតុណ្ហភាព ៤ ទៅ ៦ ដឺ​ក្រេ​។ ដូច្នោះ​ប្រសិនបើ​អាជីវករ ទុកដាក់​ទំនិញ​ទាំងអស់​នោះ​ត្រូវ​កម្តៅ​ខ្លាំង នាំ​អោយ​ឆាប់​ខូច នាំអោយ​ប៉ះពាល​សុខភាព ដល់​អ្នក​បរិភោគ​។​
T4 170518
​បញ្ហា​នេះ លោក​ថា​មន្ត្រី​កាំកុងត្រូល​តែង​ចុះ​ណែនាំ​ដល់​អា​ជីករ អោយ​ទុកដាក់​ទំនិញ ត្រឹមត្រូវ ។ លើសពីនេះ លោក​ថា​ប្រសិនបើ​អ្នកលក់​ណា​លក់ទំនិញ​ខូច​គុណភាព ឬ ធ្វើអោយ​អ្នក​ទិញ​ពុល រង​គ្រោះថ្នាក់​ដល់​អាយុជីវិត គឺ​ត្រូវ​មានទោស​។
T5 170518
​ទាក់ទង​បញ្ហា​នេះដែរ ប្រជាពលរដ្ឋ ក៏បាន​សំនូមពរ​ដល់​មន្ត្រី​ជំនាញ រិត​បណ្តឹង​បន្ថែមទៀត ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​មាន​សារធាតុ​គីមី ឬ ខូច​គុណភាព ដែល​នាំអោយ​ប៉ះពាល​សុខភាព​ពលរដ្ឋ​។​
T6 170518T7 170518
​ឆ្លើយតប​ការលើកឡើង​នេះ លោក អូន ធី មន្ត្រី​កាំកុងត្រូល​ប្រាប់ថា មន្ត្រី​កាំកុងត្រូល តែង​ចុះ​ពិនិត្យ​ជា​ប្រចាំ ទាំង​នៅលើ​ទីផ្សារ កន្លែង​ផលិត និង ទំនិញ​នាំចូល​ផងដែរ​។​

​អត្ថបទ​៖ ញ៉ែម ចាន់​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise