មន្ត្រី​ជំនាញ​កសិកម្ម​៖ កសិករ​គួរតែ​ចេះ​បន្សុទ្ធ​ពូជស្រូវ​ដោយ​ខ្លួនឯង​

farmself1 160518លោក ព្រំ វឹក អនុប្រធាន​ការិយាល័យ ផែនការ​គណនេយ្យ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​បាត់ដំបង មានប្រសាសន៍​៖ ប្រជាពលរដ្ឋ​គួរតែ​ចេះ​បន្សុទ្ធ​ពូជស្រូវ​ដោយ​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​ពិបាក​ដើរ​រក​ទិញ​ពូជ ក្នុង​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ​។ ការលើកឡើង​បែប​នេះ ដោយសារ សង្កេត​ឃើញ​ប្រជាកសិករ​មួយចំនួន បាន​ត្អូញត្អែរថា ប្រឈម​នឹង​ការខ្វះខាត​ពូជស្រូវ ដើម្បី​បង្កបង្កើន ផល​ស្រូវ​។​
farmself2 160518
​កសិករ​មួយ​រូប លោក សឿត រស់ នៅ ស្រុក​បាណន់ បាន​ប្រាប់ថា​៖ ប្រជា​កសិករ​មួយចំនួន ពិតជា​ប្រឈម​ខ្លាំង​ចំពោះ​ការខ្វះខាត​ពូជស្រូវ​ប្រាកដ​មែន ហើយ​ក៏​ពិបាក​រក​ទិញ​ទៀតផង ព្រោះ​តម្លៃ​ថ្លៃ ។ បញ្ហា​នេះ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល ស្វែងរក​ពូជ​ឲ្យ​កសិករ និង លោក​ចង់ដឹងថា​តើ មន្ទីរ​កសិកម្ម​មាន​ពូជ​ឲ្យ​កសិករ​ខ្ចី​ដែរឬទេ​?
farmself3 160518
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ព្រំ វឹក អនុប្រធាន​ការិយាល័យ ផែនការ​គណនេយ្យ នៃ មន្ទីរ​កសិកម្ម មានប្រសាសន៍ថា​៖ មន្ទីរ​កសិកម្ម​គ្មាន​ពូជស្រូវ​ឲ្យ​ពលរដ្ឋ​ខ្ចី​ទេ ដោយសារ​កន្លងទៅ​មាន ប្រជាកសិករ​ខ្លះ​ខ្ចី​ពូជ​ហើយ​មិន​សង​វិញ​។ លោក​បន្តថា បញ្ហា​នេះ​កសិករ​ទាំងអស់ គួរតែ​ចេះ​បន្សុទ្ធ​ពូជ ទៅតាម​បច្ចេកទេស​ដែល​មន្ទីរ​កសិកម្ម​បាន​ណែនាំ​។​

​អត្ថបទ​៖ ហ៊ាន វាសនា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise