ពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​យឺតយ៉ាវ​

 

ពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​យឺតយ៉ាវ​
(០៨ ឧសភា ២០១៨)

 idcard3 080518

​ពលរដ្ឋ​មួយចំនួន​នៅតែ​មាន​ការលើកឡើង​ថា​ការផ្តល់ អត្តសញ្ញាណប័ណ្ណ មាន​ភាពយឺតយ៉ាវ ដែល​បញ្ហា​នេះ​បណ្តាលមកពី​មន្ត្រី​ថ្នាក់មូលដ្ឋាន បញ្ជូន​ទិន្នន័យ​មកកាន់​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​របស់​ស្នងការ​ខេត្ត​យឺត ឬ​ខ្វះ​ទិន្នន័យ​ជា​ដើម ដោយ​អ្នកខ្លះ​ថា​ថត​តាំងពី​ចុងឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​មិនទាន់​បាន​ទៀត  ធ្វើអោយ​ពលរដ្ឋ​ដែល​ត្រូវការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ ក្នុងការ​ធ្វើ​ការងារ​អ្វីមួយ   ការលើកឡើង​នេះ​ក្នុង​កម្មវិធី​សន្ទនា​មតិ​កន្លងទៅ ។​

​សម្លេង​១...

​លោក វីរៈ​សេនី​ឯក រឿ​ម ធុច នាយ​ការិល័​យ​អត្តសញ្ញាណប័​ណ្ណ​សញ្ជាតិ​ខ្មែរ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង ឆ្លើយតប​ថា​៖ ភាពយឺតយ៉ាវ​នេះ​សុំ​អោយ​ណ​ល​រដ្ឋ ទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគ​បាល​មូលដ្ឋាន​នោះ​ដោយផ្ទាល់​និង​ញឹកញាប់ ជៀសវាង​ពឹង​អ្នកផ្សេង ។​

​សម្លេង​២ ...

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បង្ហាញ​អោយ ដឹង​ថា​ផែនការ​ជារួម​មាន​ចំនួន ៨៦ ៤២៥៣ នាក់ ដែល​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ  ហើយ​តួលេខ ដែល​បាន បំពេញ​ទិន្នន័យ​បែបបទ​រួច ចំនួន ៧៩០៧៨០ នាក់ និង ចែកជូន​ដល់​ដៃ​ពលរដ្ឋ យកទៅ ប្រើប្រាស់ មាន​ចំនួន ៧៦ ៤៣ ០៩ នាក់  បើ​ធៀប​នឹង​ផែនការ​រួម​គឺ​នៅសល់​តិចតួច ប៉ុណ្ណោះ​។​

មន្ទីរ​កិច្ចការនារី និង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង​៖ អំពាវនាវ​ដល់​ស្ដ្រី​ដែល​រងគ្រោះ​នៅ​តាម​សេវា​កំសាន្ដ​ត្រូវ​ហ៊ាន​រាយ​ការណ៏
(១០ ឧសភា ២០១៨)
kara ok1 1
មន្ទីរ​កិច្ចការនារី និង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង​៖ អំពាវនាវ​ដល់​ស្ដ្រី​ដែល​រងគ្រោះ​នៅ​តាម​សេវា​កំសាន្ដ​ត្រូវ​ហ៊ាន​រាយ​ការណ៏ពីការ​បៀតបៀន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្ត្រី​ដែល​ធ្វើការ​សេវា​កំសាន្ត​មួយចំនួន​អាច​នឹង​ប្រឈម​ពី​ការរំលោភបំពាន ទាំង​ផ្លូវកាយ​និង​ផ្លូវភេទ នៅ​កន្លែង​ដែល​ពួកគេ​ធ្វើការ  ដោយ​ការរំលោភបំពាន​ពី​សំណាក់​ភ្ញៀវ ដែល​ពេល​ខ្លះ​ស្ត្រី​យើង​នៅ​មិនទាន់​មាន​ភាពក្លាហាន​ក្នុង​ការរាយការណ៍ រក​ជំនួយ​នោះទេ  ដោយសារតែ​មិន​មាន​ការ​គាំពារ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ហាង​ជាដើម តែ​ស្ត្រី​ជា​ជនរងគ្រោះ​ក្នុង​សេវា​កំសាន្ត​មាន​សិទ្ធ​ក្នុង​ការរាយការណ៍ និង​ទទួលបាន​សិទ្ធ​ការពារ​ដូច​ជន​ដទៃ​ដែរ ។​

​សម្លេង​៣...

​លោកស្រី ឈុន ធា​សសរិន ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់ បានបង្ហាញ​ថា ចំពោះ​ស្ដ្រី​ដែល​មាន​បញ្ហា ពី​ការ​បៀតបៀន​ពី​សំណាក់​ភ្ញៀវ​នោះ អាច​ប្រឹក្សា​យោបល់​ធ្វើ​ពាក្យបណ្ដឹង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​បាន​។​

​សម្លេង​៤....

​ចំណែកឯ លោកស្រី តាន់ សុខ​រ័ត្ន នាយ​ផ្នែក​ការិយាល័យ​ការពារ​អនីតិជន​និង​កុមារ នៃ​ស្នងការ​រដ្ឋា​ន​នគរ​ខេត្ត​បាត់ដំបង ក៏បាន​លើកឡើង​ថា  ស្ដ្រី​ដែល​ធ្វើការ​ទាំង​នោះ មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ដូច្នេះ​ត្រូវតែ​ហាន​រាយការណ៍ ព្រោះ​យើង​មាន​កងកម្លាំង​ក្នុង​ជួយ​អន្តរាគមន៍​ផងដែរ និង​ចាប់​ជន​ប្រព្រឹត្ត​ខុស​និង​បៀតបៀន​ដល់​ស្ដ្រី​នោះ​ចាត់ការ​ទី​តាម​ផ្លូវច្បាប់​។

​សម្លេង​៥....

​យ៉ាងណា​អាជ្ញារ​នៅតែ​ជម្រុញ​អោយ​ស្ត្រី​ដែល​ធ្វើការ​សេវា​កំសាន្ត​រង​ការរំលោភបំពាន ក្លាហាន​ក្នុង​ការរាយការណ៍  ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាំ​ជួយ​ទៅកាន់​ពួកគាត់​គ្រប់​ផ្នែក​ទាំងអស់ ។​

អង្គភាព​CMAC និង​អភិបាលស្រុក​សំឡូត​ទទូច​អោយ​ប្រជាពលរដ្ឋ​រាយការណ៍​បន្ទាន់ បើ​ប្រទះឃើញ​យុទ្ធិភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​
(១១ ឧសភា ២០១៨)

110518 mine1

​បន្ទាប់ពី​មាន​ហេតុការណ៍​ស្លាប់​ក្មេងប្រុស​ម្នាក់  និង​របួស​៣​នាក់​នៅ​ស្រុក​សំឡូត​កាលពី​ថ្ងៃ​ទី​២៦ មេសា​២០១៨ ពលរដ្ឋ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព របស់​ក្មេងៗ និង​អ្នក​នៅ​ជិត​តំបន់​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ហើយ​សុំ​អោយ​អាជ្ញាធ​រ​បង្តើន​ការផ្សព្វផ្សាយ និង​សកម្មភាព​ដោះ​មីន​បន្ថែម នៅតាម​តំបន់​ដែល​គ្រាប់​សេសសល់​ផង ហើយ​អាជ្ញាធរ​ស្រុក​សំឡូត និង​មន្ត្រី​ស៊ីម៉ាក់ សុំ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ស្រុក​សំឡូត​ផ្ទាល់​រាយការណ៍​ជាបន្ទាន់ បន្ទាប់ពី​ប្រទះឃើញ មីន​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​មួលដ្ឋាន​របស់​ពួកគាត់​។​

​សម្លេង ៦.....

​លោក​អភិបាលស្រុក​សំឡូត​បាន​លើកឡើង​ថា លោក​តែងតែ​ផ្សព្វផ្សាយ​ជាច្រើន​ដើម្បី​អោយ​បាន​ជ្រួតជ្រាប ហើយ​ស្រុក​ធ្វើយ៉ាងណា​កុំ​អោយមាន​មីន ឬ​គ្រាប់​មិនទាន់​តទៅទៀត​។

​សម្លេង​៧....

​ចំណែកឯ​លោក ណេ​ត ណាត ​អនុប្រធាន​កងឯកភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់​(CMAC) ក៏​បាន​បញ្ចាក់​ថា បើទោះជា​មាន​ការផ្សព្វផ្សាយ​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាងសកម្ម​ក៏ដោយ តែ​បញ្ហា​យុទ្ធិភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅតែ​ចោទ​ជា​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់​ក្បែរ​នៅ​តំបន់​ទាំងនោះ ដូចជា​ស្រុក​សំឡូត​ជាដើម​។

​សម្លេង​៨....

​យោង​តាម​ការលើកឡើង​របស់​មន្ត្រី​ស៊ីម៉ាក់​ខេត្ត​បាត់ដំបង បានបង្ហាញ​ពី​សកម្មភាព​កន្លង​យើង​បាន​ធ្វើ​កលើ​ស្រុក រុក្ខ​គិរី គាស់ក្រឡរ បាណន់ រតនៈមណ្ឌល បរវេល សំឡូត កំរៀង ភ្នំព្រឹក​និង​សំពៅ​លូន ។​

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise