អាជ្ញាធរ​អង្គភាព​CMAC និង​អភិបាលស្រុក​សំឡូត​ទទូច​អោយ​ប្រជាពលរដ្ឋ​រាយការណ៍​បន្ទាន់ បើ​ប្រទះឃើញ​យុទ្ធិភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ណាមួយ

110518 mine2បន្ទាប់ពី​មាន​ហេតុការណ៍​ក្មេងៗ​ចំនួន​៤នាក់​ដែល​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ​៦២​យក​មក​ដំ​លេង ដែល​បណ្តាល​អោយ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​នៅ​ស្រុក​សំឡូត​កាលពី​ថ្ងៃ​ទី ២៦ខែ​មេសា ឆ្នាំ​២០១៨ កន្លងមក អាជ្ញាធរ​ស្រុក​សំឡូត លោក សើ សាម៉េត អភិបាល​ស្រុក​សំឡូត​បាន​ទទួច​អោយ​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ស្រុក​សំឡូត​ផ្ទាល់​រាយការណ៍​ជាបន្ទាន់ បន្ទាប់ពី​ប្រទះឃើញ មីន​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​មួលដ្ឋាន​របស់​ពួកគាត់​។
110518 mine1
​លោក​អភិបាលស្រុក​សំឡូត​បាន​លើកឡើង​ថា ស្រុក​តែងតែ​មាន​ភារកិច្ច​រ៉ាប់រង​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​នៅ​មូលដ្ឋាន​គឺ​មាន​បណ្តាញ​ដើម្បី​រាយការណ៍​បន្ត​ទៅ​ថា្នក់​អង្គភាព​ដោះ​មីន​បន្ត​។  លោក​តែងតែ​ផ្សព្វផ្សាយ​ជាច្រើន​ដើម្បី​អោយ​បាន​ជ្រួតជ្រាប ហើយ​ស្រុក​ធ្វើយ៉ាងណា​កុំ​អោយមាន​មីន ឬ​គ្រាប់​មិនទាន់​តទៅទៀត​។ បន្ថែម​ពីលើ​នេះ​លោក​សូម​កុំ​អោយ​បងប្អូន​កុំ​ប្រថុយប្រថាន​អោយ​សោះ​នៅ​កន្លែង​ដែល​ស៊ីម៉ាក់​មិនបាន​ដោះ​។  
110518 mine net nat
​ចំណែកឯ ​លោក ណេ​ត ណាត​ អនុប្រធាន​កងឯកភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់​(CMAC) ក៏​បាន​បញ្ចាក់​ថា​ស៊ីម៉ាក់​គឺ​តែងតែ​សហការ​ជាមួយ​ស្រុក ឃុំ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់​ដឹង​បន្ថែម​។ ហើយ​លោក​ក៏​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ថា​បើ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​ត្រូវ​រាយការណ៍​មក​តាម​ប៉ុស្តិ​នគ​បាល ស្រុក ឬ​ស៊ីម៉ាក់​ក៏​បាន​ដែរ​។ បើទោះជា​មាន​ការផ្សព្វផ្សាយ​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​យ៉ាងសកម្ម​ក៏ដោយ តែ​បញ្ហា​យុទ្ធិភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅតែ​ចោទ​ជា​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់​ក្បែរ​នៅ​តំបន់​ទាំងនោះ ដូចជា​ស្រុក​សំឡូត​ជាដើម​។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise