មន្ទីរ​កិច្ចការនារី និង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង​៖ អំពាវនាវ​ដល់​ស្ដ្រី​ដែល​រងគ្រោះ​នៅ​តាម​សេវា​កំសាន្ដ​ត្រូវ​ហ៊ាន​រាយ​ការណ៏ពីការ​បៀតបៀន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​

cheat1 100518លោកស្រី ឈុន ធា​រិន ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់ បាន​លើកឡើង​ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថា ស្ដ្រី​ដែល​រងគ្រោះ​ដោយសារ​ការរំលោភបំពាន​នៅ​សេវា​កំសាន្ដ​ភ្ញៀវ​មួយចំនួន​នោះ​ត្រូវ​ហ៊ាន​រាយការណ៍​ដល់​សមត្ថ​កិច្ច ដើម្បី​ទទួល​បាន​ការពារ​ពី​ផ្លូវច្បាប់ និង ត្រូវមាន​ក្លាន​ហាន​រាយការណ៍​ទាមទារ​សំណង​ពី​ការ​បៀតបៀន​ពី​ជន​ប្រព្រឹត្ត​នោះ​។​

​ចំពោះ​ស្ដ្រី​ដែល​មាន​បញ្ហា ពី​ការ​បៀតបៀន​ពី​សំណាក់​ភ្ញៀវ​នោះ អាច​ប្រឹក្សា​យោបល់​ធ្វើ​ពាក្យបណ្ដឹង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១៧ ៨៩ ២៦ ០៤ , ០១០ ៨៩ ២៦ ០៤ របស់​លោកស្រី ឈុន ធា​រិន ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត​បាត់ដំបង ។​

​ចំណែកឯ លោកស្រី តាន់ សុខ​រ័ត្ន នាយ​ផ្នែក​ការិយាល័យ​ការពារ​អនីតិជន​និង​កុមារ នៃ​ស្នងការ​រដ្ឋា​ន​នគរ​ខេត្ត​បាត់ដំបង បាន​ចូលរួម​ក្នុង​កម្មវិធី «​សន្ទនា​មតិ​»​ ដែល​នោះ​ក៏​បាន​សំណូមពរ ដល់​បុរស​ទាំងអស់​ដែល​តែងតែ​ចូលទៅ រក​សេវា​កំសាន្ដ​សប្បាយ​នានា គួរ​ឈប់​បៀតបៀន​លើ​ស្ដ្រី​ដែល​បំរើ​ការងារ​នៅ សេវា​កំសាន្ដ ព្រោះ​ស្ដ្រី​ដែល​ធ្វើការ​ទាំង​នោះ មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​។ បុរស​ទាំងអស់​ដែល​ទៅរក​សេវា​កំសាន្ដ គួរ​ផ្ដល់​តម្លៃ​ឲ្យ​ស្ដ្រី និង ចូលរួម​គោរព​ស្ដ្រី ព្រោះ​បើសិនជា​ជន​ណា​ក៏​ដោយ​ឲ្យតែ​ប្រព្រឹត្ត​ខុស​និង​បៀតបៀន​ដល់​ស្ដ្រី​នោះ​អាច​ប្រឈម​មុខ​ផ្លូវ​ច្បាប់​។ ហើយ​លោក​ស្ដ្រីក៏​សុំ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​មាន​ការរើសអើង ចំពោះ​ស្ដ្រី​ដែរ​ធ្វើការ​នៅ​សេវា​កំសាន្ដ ព្រោះ​ការងារ​ណា​ក៏​ដោយ ក៏​ល្អ​មានតម្លៃ​ដែរ ឲ្យតែ​ការងារ​នោះ​សុចរិ​តត្រឹមត្រូវ​។​

​អត្ថបទ​៖ ឈឿន ថៃ​កឿ

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise