ការរៀបចំ​ផែនការ​ដើម្បី​ការរក្សាសន្តិសុខ​សុវត្ថិភាព​ពលរដ្ឋ​ពេល​មក​លេង​សង្ក្រាន្ត​បាត់ដំបង​

policesafe1 100418ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ ច សំរិទ្ធ​ស័ក ពស ២០៦២ គស ២០១៨ នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ ពោល​គឺ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ មេសា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​ទូទាំង​២៥ រាជធានី ខេត្ត មាន​១៣ រាជធានី​ខេត្ត បាន​រៀបចំ​ព្រឹត្តការណ៍ស​ង្ក្រា​ន្តតាម​ខេត្ត ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​ជាច្រើន​មក​ចូលរួម​លេង​កំសាន្ត​ផងដែរ​។ ទន្ទឹម​ការចូលរួម​ដ៏​ច្រើន​កុះករ​ពី​ពលរដ្ឋ ក៏​មាន​ការព្រួយបារម្ភ​ពី​សណ្តាប់ធ្នាប់​សុវត្ថិភាព ដែល​ទាមទា​អោយមាន​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រួតពិនិត្យ​អោយបាន​ល្អិតល្អន់​។ យ៉ាងណា​ខេត្តបាត់ដំបង​ស្នងការ​ខេត្ត និង រដ្ឋបាល​ខេត្ត​បាន​ដាក់​ផែនការ​ជា​ស្រេច​ស្តីពី​ការការពារ​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ពេល​មក​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត ។​
policesafe2 100418policesafe3 100418
​នាយ​ឧត្តមសេនីត្រី ជេ​ត វណ្ណី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ ផែនការ​របស់​អគ្គបញ្ជាកា​រ​ឯកភាព​ខេត្ត លិខិត​លេខ​១១២ ១១៨ រ​បក ស្តីពី​ការការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​នឹង​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា យើង​មាន​ផែនការ​ពីរ​គឺ​ផែនការ​របស់​រដ្ឋបាល​សាលាខេត្ត និង ផែនការ​របស់​ស្នងការ បើ​យោង​តាម​សេចក្តីសម្រេច លេខ​០៣៣ ១៨​សសរ ចុះ​ថ្ងៃ​ទី​១២​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ស្តីពី​ការបង្កើត​គណៈកម្មការ​ថ្នាក់​ខេត្ត សហការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ធានា​សណ្តាប់ធ្នាប់​របៀបរៀបរយ និង សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ដល់​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ គឺ​នគរបាល​កងរាជអាវុធហត្ថ​ជាតិ និង សឹក​រង ដើម្បី​ធានាបាន​នោះ​យើង​មាន​ផែនការ​របស់​ស្នងការ​ខេត្ត​បាត់ដំបង​ក៏បាន​បែងចែក​កម្លាំង​ទៅ​តាម​គោលដៅ​សំខាន់ៗ​ចំនួន​ប្រាំ​ផ្សេងទៀត ក្នុង​បរិវេន​នៃ​មហាសង្ក្រាន្ត​នេះ មាន​ចំនួន​ជាង​៣០០​នាក់ យ៉ាងណា​ក្រុម​ការងារ​បង្ក្រាប​ប្រឹងប្រែង​អោយ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ធានាបាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ពេល​មក​កំសាន្ត​សប្បាយ ។
policesafe4 100418policesafe5 100418
​ចំណែកឯ លោក វីរៈ​សេនី​ត្រី ឈឿង គឹម​សុង ប្រធាន​ក្រុម​អន្តរាគមន៍​នឹង​បង្ក្រាប នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​អោយដឹង​ដែរ​ថា ៖ ក្រោយពី​ទទួលបាន​ផែនការ​ពី​ឧត្តមសេនី​ស្នងការខេ​ត្ត ស្នងកា​រង​មក ក្រុម​បង្កា​បង្ក្រាប មាន​ភារកិច្ច​អន្តរាគមន៍​រាល់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតឡើង យើង​បាន​បែងចែក​កម្លាំង​ជា​បួន​ក្រុម យើង​មាន​២១​នាក់ ក្នុង​មួយ​ក្រុមៗ​មាន​៥​ទៅ​៦​នាក់ លោក​បន្ថែម​ថា​កម្លាំង​យើង​មិន​បាន​ឈរជើង​នៅ​មួយកន្លែង​នោះទេ គឺ​ធ្វើការ​ចល័ត​រហូត រាល់​ពេល​មាន​បទល្មើស​កើតឡើង មិន​ថា​ក្នុង​ក្រុង ឬ ស្រុក​ជិតៗ ក្រុម​យើង​ធ្វើ​ការអន្តរាគមន៍​ជូន​ពួកគាត់​ភ្លាម​។​

អត្ថបទ​៖ ឌិន មករា​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise