សង្ខេប​ព័ត​មាន​សំខាន់​ប្រចាំ​សប្តាហ៍


Weekend 070418

 

ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ
(ថ្ងៃ​ចន្ទ័ ទី​02 ខែ​មេសា ឆ្នាំ២០១៨)
kum2 020418

លោក​ សួស​ឃឿ​ត មេឃុំ​ជ្រៃ​នៃ​ថ្មគោល បាន​មានប្រសាសន៍​អោយដឹងថា​៖ ក្នុងនាម​លោក​ជា​មេឃុំ លោក​តែងតែ​ផ្សព្វផ្សាយ​ការងា​ទាំងឡាយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​មេភូមិ​ទាំងអស់ ប្រសិនបើ​មាន​ភាពខ្វះ​ខាត់​និង​គ្មាន​ទឹកស្អាត​ប្រើប្រាស់ សូម​ឲ្យ​ពលរដ្ឋ​និង​ភូមិ​ធ្វើ​សំណើ​មក​ឃុំ    ។        ហើយ​កន្លែង​ទៅ ក៏​មាន​ប្រជាពលរដ្ឋ​និង​នាយក​សាលា​បឋមសិក្សា​ជ្រៃ​ថ្មី​ក៏​ធ្លាប់​បាន​ដាក់​សំណើរ​មក​ដែល បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នោះ ចំណែក​ឯ​ឃុំ​ក៏​បាន​ដាក់​សំណើ​នោះ​ទៅ​រដ្ឋ​ករ​ទឹក​ខេត្តហើយ​ដែរ តែ​ក៏​មិនទាន់​មាន​ការឆ្លើយតប យ៉ាងណា​នោះ​ទេ តែ​បើសិនជា ទឹកស្អាត​ត​មក​សាលាបឋមសិក្សា​ជ្រៃ​ម៉ែន នោះ បងប្អូន​ដែល​រស់នៅ​ក្បែរៗ​សាលា​ជ្រៃ​ថ្មី​នោះ​និង​អាច ត​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ថ្ងៃ​ណា​មួយ​ជាមិនខាន​៕

ការត្រួតពិនិត្យ​កម្មវិធី​បង្រៀន​របស់​គ្រូ​កំរិត​ថ្នាក់​វិទ្យាល័យ
(ថ្ងៃ​ពុធ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨)

Student 040418 04

លោក យី​ង សំ​អូន  ​លេខាធិកា​វិទ្យាល័​យនេត​យ៉ង​ គ្រូ​មាន​ប្រសាសន៍​ប​ឆ្លើយតប​និង​កម្មវិធី​សន្ទនា​មតិ ថា​៖     ដើម្បី​ការបង្រៀន​របស់លោក​គ្រួ​អ្នក​គ្រួ​ឲ្យទាន់​កម្មវិធី​សិក្សា​នោះ គឺ​គ្រប់​ស្ថាបន័​ទាំងអស់  សំខាន់​៖​ទាំង​សិស្ស​ទាំង​គ្រួ គឺ​គោរព​ពេលវេលា នៅ​តាម​សាលា​នានា គឺ​តែងតែ ត្រួតពិនិត្យ វត្តមាន​របស់​បុគ្គលិក​ជាប្រចាំ    រួម​ទាំង​សិស្ស​ផង​ដែល​។ ជាក់ស្ដែង នៅ​សាលា​នេត​យ៉ង់​ក្នុងឆ្នាំនេះ ការអនុវត្តឲ្យ​បុគ្គលិក ទាំងអស់ ត្រួត​ស្កែន​ក្រ​យ៉ាវ​ដៃ ដើម្បី​ជា​កត្ដា​មួយ ក្នុង​ការគោរព​ពេលវេលា ដើម្បី​ឲ្យ​ម៉ោ​ងធ្វើការ​ទៀងទាត់  ទាំង​ម៉ោង​ចូល​ទាំង​ម៉ោង​ចេញ ហើយ​ការត្រួតពិនិត្យ​តាមដាន ដើម្បី​ឲ្យដឹងថា​មេរៀន នី​មួយៗ​និង​បង្រៀន​យ៉ាងម៉េច និង​ទាន់​កម្មវិធីសិក្សា​ដែល​អត់​។ ហើយ​នៅក្នុង​កម្មវិធីសិក្សា ក្រសួង​អប់រំ​យុវជន​និង​កីឡា​សាលា បាន​ញែក​ជា​ពីរ​ផ្នែក គឺ​ឆមាស​ទី​១ និង​ឆមាស​ទី​២  ក្នុងករណី យើង​ចង់​ដឹង​ថា​តើ​លោកគ្រូ​អ្នកគ្រូ​និង​បង្រៀន​ទាន់ពេលវេលា​ដែរ​អត់ យើង​ត្រួតពិនិត្យ ទៅ​លើ​បញ្ជីរ​អត្ថបទ​ដែល​គាត់​បង្រៀន​តាម​មុខវិជ្ជា និង​តាម​ម៉ោង​នីមួយៗ ដើម្បី​ផ្ទៀងផ្ទៀត​គ្នា​និង​មេរៀន​ក្នុង​ថ្នាក់ ថា​តើ​ការបង្រៀន​ទាន់ពេលវេលា​ដែរឬទេ​។​

ការទប់ស្កាត់​កាក​សំណល់ កខ្វក់​ចូលក្នុង​ស្ទឹង​
(ថ្ងៃ​ព្រហស្បតិ័​ទី​០៥​ខែ​មេសា)

……………………………
somram1 050418

 

 លោក អៀ គឹម​ឆេង​ ​អនុប្រធាន​មន្ទី​បរិស្ថាន​ លោក​បាន​សំណួ​ម​ពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​នៅ​ជុំវិញ មាត់​ស្ទឹង​សង្កែ​សូមកុំ​ចោល​សំរាម ចូល​ទៅក្នុង​ស្ទឹង ។ និង​ចូលរួម​សំអាត​និង​ញែក​សំរាម ទុក​ឲ្យ​ក្រុម​ហ៊ុនស៊ីនទ្រីជា​អ្នក​ប្រមូល  ដោយ​យើង​គ្រាន់​បង់លុយ​រាងរាល់ខែ នោះ​ក្រុមហ៊ុន​និង​ដើរ​ប្រមូល​ហើយ ។​មួយវិញទៀត​៖​សូមឲ្យ​បងប្អូន​ទាំងអស់​ដែល​ជា​ភ្លៀង​ទេសចរណ៍  ទាំង​ជាតិ​និង​អន្ដរជាតិ​ដែល ទៅ​កំសាន្ដ​តាម​ទីសាធារណៈ​ក៏​ដូចជា​អ្នក​ហាត់ប្រាណ ពេល ដែល​ញាំ​រួចហើយ សូម​កុំ​ចោល​សំរាម​ចូលក្នុង​ស្ទឹង​ឬ ចោល​ពាស​វាល​ពាស​កាល នៅតាម​ទី​សាធារណៈឪ្យ​សោះ​។​ ហើយ​អជ្ងាធ​រលោក​៖  និង​ប្រឹងប្រែង​សំអាត​បន្ដទៀត ដើម្បី​ទទួលបាន​ទីក្រុ​ស្អាត​ផ្កា​រំដួល​៣​ទង ឆ្នាំក្រោយៗ​ទៀត ហើយ​ចំពោះ​ការធ្វើ​សោត  មិន​ម៉ែន ធ្វើ​ភ្លាម​ស្អាត​ភ្លាម​នោះ​ទេ ទាល់តែ​មាន​ការសហកា​រ​គ្នា​ទាំង​ពលរដ្ឋ​និង​អាជ្ងាធរ​។​

ផែនការ​ពង្រីក​ប្រពន្ធ​ទឹកស្អាត ឆ្នាំ ២០១៨
(​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០១៨)

TBP 060418 Water 03
លោក ឃ​ន ណា​រិទ្ធ ប្រធាន​រដ្ឋបាល​និង​ធនធាន​មនុស្ស​នៃ​អង្គភាព​រដ្ឋាករ​ខេត្ត​បាត់ដំបង បានអោយដឹងថា​៖ ការផ្គត់ផ្គង់​ទឹកស្អាត​របស់​យើង​បច្ចុប្បន្ន​រហូតដល់​២៤​ម៉ោង មាន​តួលេខ​ជាង​៥០%​នៃ​រង្វង់​គ្របដណ្តប់​សេវា​របស់​យើង ដែល​មាន​តំបន់​សេវា​៩៩​ភូមិ តែ​យើង​ផ្គត់ផ្គង់​បាន​ត្រឹមតែ​៧៥​ភូមិ ហើយ​ពលរដ្ឋ​ក្រុង​សង្កាត់​ទាំង​១០​យើង​បាន​ផ្គត់ផ្គង់​សឹង​១០០% ដោយឡែក​ភូមិ​ឬ​សង្កាត់​នៅ​ជាយក្រុង​មិនបាន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​ដំណើរ​នៃ​ការផ្គត់ផ្គង់​មានការ​យឺតយ៉ាវ​និង​បញ្ហា​រាំងស្ទះ​មួយចំនួន ។​លោក​បន្ថែមថា​៖ ក្នុង​ឆ្នាំ​២០១៨​នេះ​យើង​មាន​ផែនកា​រ​ពង្រឹកនៅ​តំបន់​មួយចំនួន​ដូច​ជា ភូមិ​វត្ត​តាមឹ​ម ភូមិ​អន្លង់​វិល និង​ភូមិ​មួយចំនួន​ស្ថិត​ក្នុង​សង្កាត់​ទួល​តា​ឯក  ខាង​អូរ​ម៉ាល់ ឃុំ​ជ្រៃ អូរ​ដំបង​២ និង​ទីតាំង​ជាច្រើន​ទៀត៕

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise