ដំណើរកា​រ​ពង្រឹក​បណ្តាញ​ទឹកស្អាត​ក្នុងខេ​ត្ត​បាត់ដំបង

TBP 060418 Water 05ការផ្គត់ផ្គង់​ទឹកស្អាត​សំរាប់​ពលរដ្ឋ​ប្រើប្រាស់​មានកា​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សំរាប់​ខេត្តបាត់ដំបង ហើយ​បច្ចុប្បន្ន​នេះ​អង្គភាព​រដ្ឋាករទឹក​បាន​កំពុង​ពង្រឹក​បន្ថែម​ទៀត​នៅការ​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ដើម្បី​អោយ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ដែល​យើង​ឃើញថា​ការប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​បាន​១០០% និង​២៤​ម៉ោង​តែ​ម្តង​ដោយឡែក​ពលរដ្ឋ​នៅ​តាម​ជាយក្រុង​និង​ស្រុក​មួយចំនួន​នៅ​មាន​ភាពខ្វះខាត​នៅឡើយ ។​
TBP 060418 Water 02
​លោក ឃ​ន ណា​រិទ្ធ ប្រធាន​រដ្ឋបាល​និង​ធនធាន​មនុស្ស​នៃ​អង្គភាព​រដ្ឋាករ​ខេត្ត​បាត់ដំបង បានអោយដឹងថា​៖ ការផ្គត់ផ្គង់​ទឹកស្អាត​របស់​យើង​បច្ចុប្បន្ន​រហូតដល់​២៤​ម៉ោង មាន​តួលេខ​ជាង​៥០%​នៃ​រង្វង់​គ្របដណ្តប់​សេវា​របស់​យើង ដែល​មាន​តំបន់​សេវា​៩៩​ភូមិ តែ​យើង​ផ្គត់ផ្គង់​បាន​ត្រឹមតែ​៧៥​ភូមិ ហើយ​ពលរដ្ឋ​ក្រុង​សង្កាត់​ទាំង​១០​យើង​បាន​ផ្គត់ផ្គង់​សឹង​១០០% ដោយឡែក​ភូមិ​ឬ​សង្កាត់​នៅ​ជាយក្រុង​មិនបាន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​ដំណើរ​នៃ​ការផ្គត់ផ្គង់​មានការ​យឺតយ៉ាវ​និង​បញ្ហា​រាំងស្ទះ​មួយចំនួន ។​លោក​បន្ថែមថា​៖ ក្នុង​ឆ្នាំ​២០១៨​នេះ​យើង​មាន​ផែនកា​រ​ពង្រឹកនៅ​តំបន់​មួយចំនួន​ដូច​ជា ភូមិ​វត្ត​តាមឹ​ម ភូមិ​អន្លង់​វិល និង​ភូមិ​មួយចំនួន​ស្ថិត​ក្នុង​សង្កាត់​ទួល​តា​ឯក  ខាង​អូរ​ម៉ាល់ ឃុំ​ជ្រៃ អូរ​ដំបង​២ និង​ទីតាំង​ជាច្រើន​ទៀត សរុប​ប្រហែល​១៧​ភូមិ ហើយ​សំរាប់​នៅ​ឃុំ​ជ្រៃ​និង​បាន​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨​នេះហើយ និង​មាន​ផែនកា​រ​ពង្រឹក​ស្ថានី​បូម ទីតាំង​សាងសង់​រោងចក្រ​បន្ថែម​ទៀត ។​
TBP 060418 Water 03
​ប្រិយមិត្ត​មួយរូប អ្នកស្រី​នី រស់​នៅក្នុង​ឃុំ​រកា​ឯនោះ​វិញ ក៏​សំណូមពរ​អោយ​មាន​ការ​ត​បណ្តាញ​ទឹក​ស្អាត​អោយដល់​មូលដ្ឋាន​អ្នកស្រី​ផងដែរ ព្រោះ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​វា​លំបាក​ខ្លាំងណាស់ ។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise