ការរៀបចំ​ដើម្បី​បញ្ចៀស​ការ​បង្ហូរទឹក​កង្វក់​ចូល​ស្ទឹង​

somram1 050418ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​បាត់ដំបង​មាន​ការរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចជា​ផ្លូវថ្នល់ ស្ពាន ការរៀបចំ​ប្រព័ន្ធ​លូ ប្រព័ន្ធ​ភ្លើង ទឹក ដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ប្រជាពលរដ្ឋ​។ ទន្ទឹម​នេះ​បញ្ហា ទឹកស្អាត នឹង​បរិស្ថាន​ស្អាត​ជា​ចំណុច​ដែល​ពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ត្រូវការ ធ្វើយ៉ាងណា​កុំ​អោយ មាន​ការបង្ហូ​ទឹក​កង្វក់ ឬ ទឹក​មិន​ល្អ​ចូល​ទៅក្នុង​ស្ទឹង ព្រោះ​ធ្វើ​ប៉ះពាល់​ជាច្រើន​សំរាប់​ពលរដ្ឋ​។​

​កញ្ញា ដា​រី​កា បាន​និយាយថា ការ​ចោល​សម្រាម​ទៅក្នុង​ស្ទឹង​គឺ​មាន​ផលប៉ះពាល់​ខ្លាំង​មែនទែន ដល់​សុខភាព អ្នក​ដែល​ប្រើប្រាស់​ទឹកស្ទឹង​ផ្ទាល់​តែម្តង​។ មិនតែប៉ុណ្ណោះ​ត្រី​នៅ​ក្នុង​ស្ទឹង​ក៏​បាត់បង់ ហើយ​បើ​យក​ទឹក​នោះ​មក​ប្រើ​សម្រាប់​កសិកម្ម​ក៏​មិន​អាច​ប្រើ​បាន​ដែរ​។ ជាមួយ​គ្នា​ដែល​សម្រាប់ ការទប់ស្កាត់​គួ​តែ​មាន​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការបិត​បដា ឬ ចុះ​អប់រំ​គាត់​ដោយ​ផ្ទាល់ នៅ​តាម​ភូមិ ឃុំ ជាពិសេស​គឺ​អ្នក​ដែល​នៅ​ជាប់​មាត់​ស្ទឹង​តែម្តង​។​

​លោក ណ​យ ចេក មន្ត្រី​រៀបចំ​សោភ័ណ្ឌភាព​ក្រុង​បាត់ដំបង បាន​ប្រាប់ថា​៖ យើង​តែងតែ ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​ពលរដ្ឋ និង អាជីវករ​ដែល រស់នៅ​តាម​បណ្តោយ​មាត់ ស្ទឹង​អោយ​ចូលរួម ថែទាំ​អនាម័យ​បរិស្ថាន​អោយ​បានល្អ ហើយ​យើង​នៅតែ​បន្ត​ក្នុង​ការរៀបចំ​ក្រុមការងារ​ដែល​មាន ការសហការ​ជាមួយ​ការិយាល័យ​ជំនាញ​ក្នុង​ក្រុង​ដែល​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ការងារ​នេះ​ជា​បន្ត​ទៀត​។​
somram2 050418
​ចំណែកឯ លោកស្រី កឹម សុគន្ធា​រី អនុប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ប្រាប់អោយដឹង​ថា​៖ យើង​មិន​បាន​បង្ហូ​ចូល​ស្ទឹង​ទេ ព្រោះ​យើង​មាន​ទ្វារ​ទឹក ហើយ​ការ​ដែល​បង្ហូ​ចូល​គឺ​នៅពេល​មាន ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​ព្រោះ​ខ្លាច​លិច​ផ្លូវ​នៅក្នុង​ក្រុង តែ​ទឹក​កង្វក់​ដែល​ហូរ​ចូល​នោះ​គឺ​តិច​បំផុត ហើយ​ថ្មីៗ នេះ​មន្ទីរ និង សាលាក្រុង ព្រម​ទាំង​អភិបាល​ខេត្ត ក៏​បាន​ចុះ​ត្រួតពិនិត្យ​មើល និង​សិក្សា​ដើម្បី​ចង់​ធ្វើ​ទ្វារ ទឹក​នៅ​មាត់​ស្ទឹង​តែម្តង​ដើម្បី​បញ្ចេស​ទឹក​កក្វក់​ចេញ​មិន​អោយ​ហូ​ចូល​ស្ទឹង​។ លោកស្រី បាន​បន្ថែមថា​៖ យើង​ក៏​មាន​មោទនៈភាព​ដែល​ខេត្ត​ទទួលបាន​គម្រោង​មួយទៀត សំរាប់​ត្រើយ​ខាងលិច​ស្ទឹង ដែល​ជួយ ទៅលើ​ទឹកស្អាត​នឹង​ទឹកស្អុយ ដោយ​ធ្វើ​ការញែក​ទឹកស្អុយ​សុទ្ធ​តែ​ម្តង​ហើយ​ប្រព័ន្ធ​ចាស់​របស់​យើង​គឺ សម្អាត​ជា​ប្រព័ន្ធ​ទឹកភ្លៀង​ដូច្នេះ​បន្ត​ទៅមុខ​ទៀត​យើង​លែង​មាន​ទឹក​ស្អុយ ឬ ទឹក​កង្វក់​ហូរ​ចូល​ស្ទឹង ទៀតហើយ ។​

​លោក អៀ គឹម​ឆេង អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ថា​៖ កន្លង​មក​មន្ទី​រតែង​ធ្វើការ សហការ ជាមួយ​មន្ទីរ​ពាក់ព័ន្ធ សាលាក្រុង និង មាន​អាជ្ញាធរ​ខេត្ត​ទៀត ក្នុង​ការគ្រប់គ្រង កាក​សំណល់ រឹង​នឹង​រាវ ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ក្រុង​អោយបាន​ល្អ​ស្អាត រៀបចំ​ជា​ធុញ​សំរាម ផ្សព្វផ្សាយ​ទៅ កាន់​ពលរដ្ឋ ដែល​រស់នៅ​តាម​មាត់​ស្ទឹង​ផងដែរ មាន​ការប្រជុំ​ជាមួយ​ក្រុមហ៊ុន ស៊ីន​ទ្រី​ដើម្បី​ប្រមូល សំរាម​អោយបាន ទៀងទាត់​ដែរ​។ មួយវិញទៀត​បច្ចុប្បន្ន​យើង​មាន​ស្ថានីយ៍​ចម្រុះ​ទឹកស្អាត សំរាប់ ពលរដ្ឋ​ក្នុង​ក្រុង​ប្រើប្រាស់​។​

​អត្ថបទ​៖ ឌិន មករា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise