មន្ទីរអប់រំ​ខេត្ត​បាត់ដំបង​៖ ត្រួតពិនិត្យ​កម្មវិធី​បង្រៀន ថ្នាក់​វិទ្យាល័យ​

Student 040418 04មន្ត្រី​អប់រំ និង​នាយក​សាលា​វិទ្យាល័យ បង្ហា​ការ​ពី​ការត្រួតពិនិត្យ កម្មវិធី​បង្រៀន តាម​សាលា ចំ​ចំពោះ​ការបង្រៀន​របស់​គ្រូ ដើម្បី​អោយ​បង្រៀន ទាន់​កម្មវិធី​ដាក់​អោយ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​។ ការលើកឡើង​បែប​នេះ ធ្វើ​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក ថ្ងៃទី ០៤ មេសា ឆ្នាំ ២០១៨ ។​

​លោក យា យូគួ​ង  នាយករង​វិទ្យាល័យ​សម្ដេច​ឳ មានប្រសាសន៍​ថា​មុន​ចាប់ផ្តើម បង្រៀន របស់​លោកគ្រូ​អ្នកគ្រូ យើង​បាន​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​កំណត់​មេរៀន សម្រាប់ ដល់​គ្រូ​បង្រៀន ទៅតាម​ឆមាស​នី​មួយៗ ។ តាម​ការពិនិត្យ​មើល លោក​ថា ការបង្រៀន​របស់​គ្រូ មាន​ការខ្វះចន្លោះ​ខ្លះ តាម​កម្មវិធីសិក្សា ដោយសារ​គ្រូ​មាន​កម្មវិធី​សង្គម​នានា ឬ​បុណ្យ​ទាន ។ តែ​លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោកគ្រូ​អ្នកគ្រូ ត្រូវបំពេញ​ម៉ោង​មិន​បាន​បង្រៀន អោយទាន់​កម្មវិធីសិក្សា របស់​ក្រសួង​ដាក់អោយ ។
Student 040418 01
​រីឯ​លោក យឹ​ង សំអុន លេខាធិការ វិទ្យាល័យ នេត​យ៉ង់ ថ្លែង​មិន​ខុស​គ្នា​នោះ​ដែរ លោក​បញ្ជាក់ថា លោកគ្រូ​អ្នកគ្រូ ក្នុង​ម៉ោង​ធ្វើការ គឺ​ត្រូវ​ស្កែន​មេដៃ  និង​គោរព​ពេលវេលា ធ្វើការ​ទៀងទាត់ ។ លោក​បន្តថា សាលា បាន​ធ្វើ​ការត្រួតពិនិត្យ បញ្ជី​អត្ត​បទ គ្រូបង្រៀន តាម​មុខ​វិទ្យា នី​មួយៗ ។​
Chhorn Cheang 040418 03
​ចំណែក លោក ឆន ឈាង ប្រធានការិយាល័យ​មធ្យ​ម​សិក្សា នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡារ​ខេត្ត​បាត់ដំបង ថ្លែង​ថា​រៀងរាល់ឆ្នាំ​មន្ទីរ​បាន​បញ្ជូន​កម្មវិធី​សិក្សា ទៅកាន់​សាលា​ទាំងអស់ ហើយ​សាលា ធ្វើការ​តំណត់ កម្មវិធី​បង្រៀន ទៅតាម​ឆមាស ត្រីមាស ខែ និង​សប្តាហ៍ ។ លោក​បន្តថា ការ​តំណត់​នេះ គឺ​មាន​ការប្រែប្រួល​ខ្លះ គឺ​បាត់​ម៉ោង​សិក្សា ព្រោះ​មាន​កម្មវិធី​សង្គម​ផ្សេងៗ ដែល​ត្រូវ​ចូលរួម ដោយ​សិក្សា លោកគ្រូ​អ្នកគ្រូ​។ ប៉ុន្តែ​យ៉ាងណា​លោក​ថា ក្រសួង​បាន​ណែនាំ ដល់​សាលា ពិសេស​ថ្នាក់​ទី​១២ អោយ​រៀន​បំប៉ន​បន្ថែម ដល់​សិក្សា​។

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise