សង្ខេប​ព័ត៌មាន​សំខាន់​ប្រចាំ​សប្តាហ៍​

weenkend 310318

ការសួរចម្លើយ​លើ​ជនសង្ស័យ​របស់​សម្ថ​កិច្ច គ្មាន​ការធ្វើ​ទារុណកម្ម​នោះទេ​ 
(​ថ្ងៃ​អង្គារ​ទី​២៧ ​ខែ​មិនា ២០១៨)

 

policereply1 270318​លោក​វរៈ​សេនី​ទោ​ អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ មានប្រសាសន៍​អោយដឹងថា​៖ ជនសង្ស័យ​គឺ​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ហើយ​បញ្ជូន​មក​ស្នងការ​ដើម្បី​ធ្វើ​ការសួរចម្លើយ  ហើយ​ជនសង្ស័យ​មាន​បី​ប្រភេទ ហើយ​ការសួរចម្លើយ​នោះ​គឺ​ចង់​បាន​ចម្លើយ​ថា​ជន​នោះ​បាន​ប្រព្រឹត្ត​លើ​ករណី​នោះ​ដែរ​ឬទេ  ចំពោះ​និតិ​វិធី​ការសួរចម្លើយ​ជនសង្ស័យ​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​មិន​ចាំបាច់​មាន​អ្នក​អម​នោះទេ និង​ឃាត់ខ្លួន​រយៈ​៤៨​ម៉ោង  ហើយ​ជនសង្ស័យ​អាយុ​ក្រោម​១៨ ពេល​សាកសួរ​ត្រូវមាន​អាណាព្យាបាល​ម្នាក់​ឬ​ពីរ​នាក់​អម និង​ធ្វើ​ការឃាត់ខ្លួន​ត្រឹមតែ​៣៦​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​ការធ្វើ​ទារុណកម្ម​អ្វី​នោះ​ទេ ។​

តួនាទី​នរគ​បាល​ចរាចរណ៍ ដោះស្រាយ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ 
(​ថ្ងៃ​ព្រហស្ប៍ ទី ​២៩ ខែមីនា ២០១៨)


policeviolence3 290318

លោក វរៈ​សេនី​ត្រី ម៉ែន បូរី នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្តមានប្រសាសន៍ថា​៖ នគរបាល​ចរាចរណ៍​មាន​តួនាទី រក្សា​សណ្តាប់ធ្នាប់​កន្លែងកើតហេតុ បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រក្សា​ការពារ​សន្តិសុខ​គ្រប់​ភាគី​ពាក់ព័ន្ធ  ធ្វើការ​វាស់វែង​និង​ដកហូត​វត្ថុតាង​មក​រក្សាទុក  ស្វែងរក្ស​សាក្សី​នៅ​កន្លែងកើតហេតុ  ធ្វើការ​សម្របសម្រួល  លោក​ថា​ការ​ដែល​បង្កហេតុ​ហើយ​រត់​គេច​នោះ​ជា​រឿង​ខុសច្បាប់ ហើយ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំឲ្យ​ប្រើបាស់​អំពើហិង្សា លើ​ជន​បង្ក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​សោះ ទុកឲ្យ​នគរបាល​ចរាចរណ៍ អនុវត្តន៍​តាម ផ្លូវច្បាប់ ហើយ​កុំ​បង្វែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៅជា ករណី​ផ្សេង ព្រោះ​ដោយសារ​តែ​ជន​ដែល​បាន​ប្រើប្រាស់​ហិង្សា​លើ​ជនបង្ក​អាច​នឹង​មាន​ទោស ហើយ សមត្ថកិច្ច និង​អនុវត្ត​តាម​ផ្លូវច្បាប់​។ លោក​បន្ដ​ថា​បើសិនជា​ក​រណីគ្រោះថ្នាក់​តិចតូច សូម​កុំ​រត់​ចេញពី​កន្លែងកើតហេតុ ឲ្យសោះ ព្រោះ​អាច​ងាយស្រួល​ដល់​សមត្ថ​កិច្ច​ស្រាវជ្រាវ ដើម្បី​រក​ឃើញ​កំហុស​ភាគី​ណាមួយ កាលណា​ដែល​យើង​ចេញពី​កន្លែង​កើតហេតុ​ហើយ សមត្ថកិច្ច​នឹង​ពិបាក ស្រាវជ្រាវ​រក​ខុស ត្រូវ ។

កង្វះ​ការប្រើប្រាស់​សម្ភារៈ​បច្ចេក​វិទ្យា​ព័ត៌មាន និង​មន្ទីរពិសោធន៍​ក្នុង​ការបង្រៀន 
(ថ្ងៃ​សុក្រ​ទី​៣០ ខែមីនា ២០១៨)


Experiment 300318 03
​លោក ឆន ឈៀង ប្រធានការិយាល័យ​មធ្យ​ម​សិក្សា​នៃ​មន្ទីរ​អប់​ខេត្ត​ ​​មានប្រសាសន៍​អោយដឹងថា​៖ ទន្ទឹម​និង​ការរីកចម្រើន​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ន ក្រសួង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដូចជា​ការផ្តល់​នូវ​គម្រោង​បង្កើត​អោយ​មាន​វិទ្យាល័យ​ធនធាន​ឬ​អាគារ​ធនធាន ដែល​ក្នុងនោះ​រួម​មាន​សម្ភារៈ​បច្ចេកទេស កុំព្យូទ័រ បន្ទប់ពិសោធន៍ និង​សម្ភារៈ​ផ្សេងៗ​ទៀត ដែល​ក្នុង​ខេត្ត​បាត់ដំបង​បច្ចុប្បន្ន​យើង​មាន​ពីរ​វិទ្យាល័យ គឺ​វិទ្យាល័​យនេត​យ៉ង់ វិទ្យា​នៅ​ស្រុក​បរវេល​ដែលមាន​អាគារ​ធនធាន ជា​គម្រោង​របស់​ក្រសួង  និង​បាន​ផ្តល់​ថវិការ​បន្ថែម​សំរាប់​ចំណាយ​លើ​អាគា​ធនធាន​ទាំងពីរ​នោះ​ក្នុង​មួយឆ្នាំៗ​ទទួលបាន​សាមសិប​ប្រាំ​លាន​រៀល​(៣៥​លាន​រៀល​)​សំរាប់​វិទ្យា​ព្រះមុន្នីវង្ស​មាន​ដែរ​តែ​មាន​ការរៀបចំ​អោយមាន​បន្ទប់ពិសោធន៍​ខ្លះ​របស់​ថ្នាក់ដឹកនាំ​សាលា ។ លោក​បន្តថា​នៅ​ឆ្នាំក្រោយ​យើង​ទទួលបាន​ពី​គម្រោង​ADB យើង​និង​បង្កើតអោយមាន​អាគារ​ធនធាន​ដើម្បី​ធ្វើ​ការពិសោធន៍​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំ​សំពៅ​មួយទៀត ។


​អត្ថបទ​៖ មករា​

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise