ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រសួង​អប់រំ​យកចិត្តទុក​ដាក់ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេសពិសោធន៍​​ឲ្យ​បាន​គ្រប់​សាលាវិទ្យាល័យ

Experiment 300318 03ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ខេត្ត​បាត់ដំបង​ចំពោះ​ការប្រើប្រាស់​សម្ភារៈ​និង​មាន​បន្ទប់ពិសោធន៍​ត្រឹមត្រូវ​គឺមាន​តែ​ពីរ​វិទ្យាល័យ​ធំៗ​ប៉ុណ្ណោះ​គឺ​វិទ្យាល័​យនេត​យ៉ង់​និង​វិទ្យាល័យ​ស្រុក​បរ​វល ដែល​ជា​គម្រោង​របស់​ក្រសួង​អប់រំ​ផ្តល់​អោយ​ដើម្បី​អោយ​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​អាច​ធ្វើការ​ពិសោធន៍​និង​អនុវត្ត​ទៅលើ​បួន​មុខវិជ្ជា​សំខាន់ៗ គឺ​ជីវៈវិទ្យា គីមីវិទ្យា រូបវិទ្យា និង​ផែនដីវិទ្យា ។​
Experiment 300318 01
​លោក ឆន ឈៀង ប្រធានការិយាល័យ​មធ្យ​ម​សិក្សា នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​មានប្រសាសន៍​អោយដឹងថា​៖ ទន្ទឹម​និង​ការរីកចម្រើន​វិស័យ​អប់រំ​នាពេល​បច្ចុប្បន្ន ក្រសួង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដូចជា​ការផ្តល់​នូវ​គម្រោង​បង្កើត​អោយ​មាន​វិទ្យាល័យ​ធនធាន​ឬ​អាគារ​ធនធាន ដែល​ក្នុងនោះ​រួម​មាន​សម្ភារៈ​បច្ចេកទេស កុំព្យូទ័រ បន្ទប់ពិសោធន៍ និង​សម្ភារៈ​ផ្សេងៗ​ទៀត ដែល​ក្នុង​ខេត្ត​បាត់ដំបង​បច្ចុប្បន្ន​យើង​មាន​ពីរ​វិទ្យាល័យ គឺ​វិទ្យាល័​យនេត​យ៉ង់ វិទ្យា​នៅ​ស្រុក​បរវេល​ដែលមាន​អាគារ​ធនធាន ជា​គម្រោង​របស់​ក្រសួង  និង​បាន​ផ្តល់​ថវិការ​បន្ថែម​សំរាប់​ចំណាយ​លើ​អាគា​ធនធាន​ទាំងពីរ​នោះ​ក្នុង​មួយឆ្នាំៗ​ទទួលបាន​សាមសិប​ប្រាំ​លាន​រៀល​(៣៥​លាន​រៀល​)​សំរាប់​វិទ្យា​ព្រះមុន្នីវង្ស​មាន​ដែរ​តែ​មាន​ការរៀបចំ​អោយមាន​បន្ទប់ពិសោធន៍​ខ្លះ​របស់​ថ្នាក់ដឹកនាំ​សាលា ។ លោក​បន្តថា​នៅ​ឆ្នាំក្រោយ​យើង​ទទួលបាន​ពី​គម្រោង​ADB យើង​និង​បង្កើតអោយមាន​អាគារ​ធនធាន​ដើម្បី​ធ្វើ​ការពិសោធន៍​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំ​សំពៅ​មួយទៀត ។

​ចំណែកឯ​លោក ​សារ៉ុន​ ប្រិយមិត្ត​ចូលរួម​៖ សូមអោយ​ក្រសួង​អប់រំ​និង​មន្ទីរអប់រំ​យកចិត្ត​បន្ថែមទៀត​ក្នុង​ការ​ផ្តល់​សម្ភារៈ​បច្ចេក​ទេស​និង​សម្ភារៈ​ពិសោធន៍​អោយបាន​គ្រប់​សាលារៀន ដើម្បីអោយ​ការសិក្សា​របស់​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise