លើកទឹកចិត្ត​អោយ​ស្ត្រី​ហ៊ាន​រាយការណ៍​ពី​ហិង្សា​ដើម្បី​ស្វែងរក​យុត្តិធម៌​សំរាប់​ខ្លួនឯង​

Violence 130318ស្ត្រី​មួយ​ចំនួន​នៅពេល​រង​អំពើហិង្សា ឬ ការរំលោភបំពាន​ផ្សេងៗ នៅតែ​មិន​ហ៊ាន​រាយការណ៍ ទៅកាន់​អាជ្ញាធរ ឬ សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍ នឹង​ចាត់វិធានការ​ច្បាប់​ព្រោះ​តែ​ខ្លួន មិន​មាន​លទ្ធភាព គ្រប់គ្រាន់​ក្នុង​ការចិញ្ចឹម​គ្រួសារ ហើយ​ខ្មាស់​គេ ខ្លាច​ការ​គំរាម​ពី​សំណាក់​ស្វាមី ឬ ជន​ប្រព្រឹត្ត ដែល​ធ្វើ អោយ​ស្ត្រី​មិន​អាច​ស្វែងរក​យុត្តិធម៌​សំរាប់​ខ្លួនឯងបាន ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​មិន​អាច អនុវត្ត​ច្បាប់​បានដែរ ប្រសិនបើ​មិន​មាន​ការយល់ព្រម​ពី​ជនរងគ្រោះ​។​

​លោកស្រី អនុសេនីយ៍ឯក តាន់​សុខ​រ័ត្ន នាយ​ផ្នែក​ការពារ​កុមារ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង មាន ប្រសាសន៍ថា​៖ ការិយាល័យ​យើង​មាន​ផែនការ​សកម្មភាព​បី​, ទី​១៖ ផែនការ​បង្ការ គឺ​ការចុះ​អប់រំ ផ្សព្វផ្សាយ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់​ដើម្បី​អោយ​ស្ត្រី​បាន​យល់ដឹង​ពី​ផល​ប៉​ពាល់​នៃ​អំពើហិង្សា និង មាន វគ្គ​បណ្តុះបណ្តាល​ទៅកាន់​មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍ អោយ​បង្កើន​ការយកចិត្ត​អន្តរាគមន៍​ទៅ​លើ​ករណី​ហិង្សា ដែល​កើតមាន​ចំពោះ​ស្ត្រី​កុមារ​អោយបាន​ល្អ​, ផែនការ​ទី​២៖ គឺ​យើង​ធ្វើ​ការអន្តរាគមន៍​ផ្ទាល់​នៅ ពេល​កើតមាន​ករណី​ហិង្សា​និង​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ កាន់​តុលា​រការ និង ផែនការ​ទី​៣៖ គឺ​ការស្វែងរក​សេវា​ផ្សេងៗ ដូច​ជា​ជម្រក​សុវត្ថិភាព​ការផ្តល់ ជំនាញ​វិជ្ជាជីវៈ​ដល់​ស្ត្រី​ដែល​មិន​មាន​ជំនាញ​ច្បាស់លាស់ និង ជួយ​ផ្នែក​ច្បាប់​ដល់​ពួកគាត់ ។​

​ប្រិយមិត្ត​ចូលរួម​កម្មវិធី «​សន្ទនា​មតិ​» កញ្ញា បូរ៉ា​យ មកពី​ឃុំ អន្លង់​វិល ថា​៖​មាន​ស្ត្រី​ជាច្រើន ណាស់​ដែល​មិន​ហាន​រាយការណ៍​នៅពេល​កើតមាន​អំពើ​ហិង្សា ព្រោះ​តែ​ខ្លាច​ខ្មាស់​គេ និង ខ្លាច ការ​គម្រាមកំហែង​ផ្សេងៗ ពី​ជនល្មើស​ហើយ​បើ​ស្ត្រី​មិន​ហ៊ាន​រាយការណ៍​បែបនេះ ស្ត្រី ឬ ជនរងគ្រោះ ផ្សេង​ទៀត​មិន​អាច​ទទួលបាន​យុត្តិធម៌​នោះទេ ហើយ​ខ្ញុំ​គិត​ថា​ការផ្តល់​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ គឺ​គ្រប់គ្រាន់​ហើយ សំខាន់​ស្ត្រី​ត្រូវតែ​ហ៊ាន​រាយការណ៍​ពី​ករណី​ហិង្សា ។​

​អត្ថបទ​៖ ឌិន មករា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise