លោក​មេឃុំ​ក​ន្ទឺ​១៖ នឹង​សាងសង់​ស្ពានបេតុង​ក្នុង​ឃុំ​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៨

phoumkonter2 120318លោក វ៉ាន់ ណែ​វ មេឃុំ​ក​ន្ទឺ​១ នៃ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ «​នឹង​មាន​ការសាងសង់​ស្ពាន​បេតុង​ឆ្លងកាត់ ក្នុងភូមិ​សរស​ពក ឃុំ​ក​ន្ទឺ​១ ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​។​» នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​មេឃុំ​ក​ន្ទឺ​១ ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មាន​ការ​សំណូមពរ​ចង់បាន​ស្ពាន​មួយ​ខ្សែរ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​អ្នកស្រី មុំ អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ស​សរពក ឃុំ​ក​ន្ទឺ​១ បាន​ប្រាប់ថា​៖ «​បើសិន​មាន​ការបង្កើត​ស្ពាន​ឆ្លងកាត់​រួចរាល់​ពិតមែន ពិតជា​ល្អ​ប្រសើរ​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ មិន​ពិបាក​ធ្វើ​ដំណើ​រវាងផ្លូវ​ទៀត​នោះ​ទេ​។​»

​ទោះ​យ៉ាងណាក្តី ស្ពាន​មួយ​កន្លែង​ដែល​បាន​ឡើង មិនទាន់​មាន​ការសាងសង់​នៅឡើយ ដូច្នេះ​ប្រជាពលរដ្ឋ ឃុំ​ក​ន្ទឺ​១ កំពុងតែ​រង់ចាំ​ការឆ្លើយតប​ពី​សំណាក់​អាជ្ញាធរ​។​

​អត្ថបទ​៖ ហ៊ាន វាសនា

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise