សង្ខេប​ព័ត៌​មាន​សំខាន់​ប្រចាំ​សប្តាហ៍​

weekend 100318

​ការឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ​ឃុំ អន្លង់​រុន 
(​ថ្ងៃ​ចន្ទ​ទី​៥​ខែ​មិនា​ឆ្នាំ​២០១៨)

 

phoum1 050318នៅ​ក្នុង​កិច្ចពិភាក្សា ​លោក យូ សឿ​ម មេឃុំ​រីង​ជ្រៃ​បានបង្ហាញ​ថា​៖​ជា​អាទិភាព​ក្នុង​ការអភិវឌ្ឍ​ក្នុង​ឃុំ​គឺ​មាន​ជួសជុល​ផ្លូវ​សំរាប់ធ្វើ​ដំណើ​និង​ដឹក​កសិករ​ផល​របស់​ពលរដ្ឋ  កាលពី​ឆ្នាំ​២០១៦​យើង​បាន​លើក​គម្រោង​មូលនិធិ​ឃុំ ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចាប់ពី​វត្ត​រូង​ជ្រៃ​រហូត​ដល់​ភូមិ​ទួល  ហើយ​សំរាប់​ឆ្នាំ​២០១៧​កន្លង​ទៅ​បាន​ធ្វើ​ការកែ​សម្រួល​ផ្លូវ​នៅក្នុង​ភូមិ​ប៉ោយ​រំ​ជ័យ ដល់​ចុង​ឆ្នាំ​២០១៧​គឺ​បាន​សម្រេច​ជា​ស្ថាពរ  ហើយ​ផ្លូវ​មួយ​ខ្សែរ​ទៀត​នៅ​ភូមិ​ព្រះ​ព​ន្លា គឺជា​ការចូលរួម​បដិភាគ​ពី​ពលរដ្ឋ​ផ្ទាល់ នេះ​ជា​សម្ធិ​ផល​ដែល​សម្រេចបាន​ហើយ​ពលរដ្ឋ​ក៏​មាន​ការ​សប្បាយចិត្ត​ផងដែរ ។​

សេវា​គាំទ្រ​ផ្លូវចិត្ត​ដល់​ស្ត្រី រងគ្រោះ​ដោយ​អំពើហឹង្សា 
(ថ្ងៃ​អង្គារ​ទី​៦ ខែ​មិនា ២០១៨)

plovchet3 060318
នៅក្នុង​កម្មវិធី​មាន​ការចូលរួម​ពី​លោក អ៊ុំ ញិ​ល អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ជា​ឯកទេស​ខាង​ជំងឺ​ផ្លូវចិត្ត ចូលរួម​ជា​វាគ្មិន​ផងដែរ ។​លោក អ៊ុំ ញិ​ល អនុប្រធាន​មន្ទីរពេទ្យបង្អែក​បង្ហាញ​ថា​៖ នៅ​តាម​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព គឺ​មាន​គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ត ដែល​អាច​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ដែល​រង​ហិង្សា​ផងដែរ ដូចជា សេវា​ពិគ្រោះ​យោបល់  សេវា​សម្រាក​ព្យាបាល និង​ផ្តល់​ជា​ឱសថ​ជាដើម ហើយ​តម្លៃ​សេវា​គឺ​មាន​កំណត់​ត្រឹមត្រូវ​ពី​ក្រសួង ។ លោក​ថា​ជំងឺផ្លូវចិត្ត យើង​មិន​អាច​សន្និដ្ឋានបាន​ងាយៗ​នោះទេ ទាល់តែ​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​សុខភាព ធ្វើការ​ការវាយតម្លៃ​ទៅលើ​រូបរាង និង​ទឹកមុខ​របស់គាត់ ទើប​អាច​បញ្ជាក់​ថា​អ្នកជំងឺ មាន​ជំងឺ​ផ្លូវចិត្ត​បាន ។​

ការដោះស្រាយ អាគារ​សិក្សា​នៅតាម​ទីជនបទ 
(ថ្ងៃ​ពុធ ទី​៧​ខែ​មិនា ២០១៨)

 

builtnew3 070318
​វាគ្មិន​ចូលរួម​នៅ​ថ្ងៃ​នោះ​គឺ លោក យី សុង​គី អនុប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តបាត់ដំបង នៅ​ក្នុង​ការពិភាក្សា​លោក យី សុង​គី អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​មានប្រសាសន៍ថា​៖  តាម​គោល​ន​បាយ​របស់​រដ្ឋាភិបាល កំណត់​ថា​ភូមិ​មួយ​សាលាបឋមសិក្សា​មួយ ឃុំ​សង្កាត់​មួយ​ត្រូវ​មាន​អនុវិទ្យាល័យ​មួយ  ស្រុក​មួយ​ក្រុង​មួយ​ត្រូវ​មាន​វិទ្យាល័យ​មួយ  ដែល​បាន​អនុវត្ត​ជា​ស្រេច​ហើយ សំ​រាប់​ឆ្នាំ​២០១៨ គឺ​យើង​បាន​កសាង​អាគា​សិក្សា​ជា​បន្តបន្ទាប់ និង​មាន​ការជួសជុល​អាគារ​សិក្សា មួយចំនួន​ទៀត​ដែល​ខូចខាត ដែរ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទៀត​យើង​ទទួលបាន​អាគារ​សិក្សា​ពី​រដ្ឋាភិបាល​ថែមទៀត នៅ​ក្នង​ស្រុក​កំរៀង ភ្នំព្រឹក សំពៅ​លូន និង​មោង​ឬ​ស្សី សរុប​អាគារ​សិក្សា​១១​ខ្នង  ផ្ទះ​គ្រូ​ចំនួន​២​ខ្នង  អន្ទេ​វា​សិក​សំរាប់​សិស្ស​មាន​១​ខ្នង  និង​មាន​ទី​ចាត់​៦​ខ្នង  និង​មាន​ដៃគូ​អភិវឌ្ឍ​មួយចំនួន​ទៀត​ដែរ ។​

ជម្រុ​ង​ទីផ្សារការងារ ក្នុងស្រុក ដល់​កម្មករ និយោជិក 
(​ថ្ងៃ​សុក្រ​ទី​៩​ខែ​មិនា)

TBP 090318 3
លោក មាស ដា​រ៉ា ប្រធាន​មន្ទី​រការ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាត់ដំបង​ផងដែរ លោក​ប្រធាន​មន្ទីរ​ការងារ​មានប្រសាសន៍ថា​៖ ដើម្បី​អោយ​មាន​ស្ថេរភាព​ទីផ្សារការងារ  ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ត្រូវ​គោរព​ច្បាប់​ស្តីពី​ការ  ដើម្បី​កម្មករ​និយោជិក​ទទួលបានល​ក្ខ​ខ័ណ្ឌ​មួយ​ដែល​ស្រប​ច្បាប់  ការបង្កើន​ការងារ​ថ្មី​ជាច្រើន​ទៀត​ដោយ​មាន​មជ្ឈមណ្ឌល​ការងារ​ជា​អ្នក​ទទួល​ព័ត​មាន​ស្តីពី​តម្រូវការ​ទីផ្សារការងារ ងាយស្រួល​យើង​ផ្តល់​ការងារ​ជូន​ទៅ​កាន់​ពួក​កាត់ ។​

 

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise