ការចូលរួម​ជម្រុញ​អោយ​មាន​ទីផ្សារការងា​រ​ក្នុងស្រុក​

TBP 090318 3ការ​ជម្រុញ​អោយ​មាន​ទីផ្សារការងា​រ​នៅក្នុង​ស្រុក​ជា​រឿង​ចាំបាច់​ណាស់​ដើម្បី​ជៀសវាង​ការធ្វើ​ចំណាកស្រុក ដែល​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជម្រុញ​យ៉ាងណា​អោយមាន​ទីផ្សារការងារ​គ្រប់គ្រាន់​សំរាប់​ពលរដ្ឋ​នៅក្នុង​ស្រុក ។​នៅក្នុង​ខេត្ត​បាត់ដំបង​មាន​មន្ទីរ​ការងារ​និង​វិទ្យាស្ថាន​ចំនួន​បី​ជា​អ្នក​ធ្វើ​កិច្ចការងារ​នេះ គឺ​មន្ទីរ​ការងា រ  វិទ្យាស្ថាន​ជាតិ​ភូមិភាគ​តេជោ​សែន​បាត់ដំបង  វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង  និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ។​

​លោក នៅ ញិន  ប្រធាន​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ នៅ​ក្នុង​វិទ្យាស្ថាន​យើង​មាន​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ដើម្បី​ការសិក្សា​របស់​សិស្ស​ស្របទៅនឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន ដែល​ធ្វើ​យ៉ាងណា​អោយ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់  យើង​មាន​ជំនាញ​ជា​ច្រើន​ក្នុង​ការបណ្តុះបណ្តាល ហើយ​សំរាប់​ការបណ្តុះបណ្តាល​ទាំងស្រី​ទាំងប្រុស​ដោយ​មិន​មាន​គិត​តម្លៃ​ទេ ដែល​មាន​ទៅ​តាម​កម្រិត​នៅ​មួយៗ ។​
TBP 090318 4
​លោក​បាន​បន្តថា​៖ សំរាប់​ទីផ្សារ​ការងារ​បច្ចុប្បន្ន​គឺ​មាន​ភាពទូលំទូលាយ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ខ្វះ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់ សំរាប់​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ជួយ​ជម្រុញ​អោយបាន​ខ្លាំងខ្លា ដើម្បី​អោយ​ពលរដ្ឋ​អាច​មក​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ ស្របទៅតាម​ទីផ្សារការងារ ។​

​លោក​ប្រធាន​មន្ទីរ​ការងារ​មានប្រសាសន៍ថា​៖ ដើម្បី​អោយ​មាន​ស្ថេរភាព​ទីផ្សារការងារ  ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ត្រូវ​គោរព​ច្បាប់​ស្តីពី​ការ  ដើម្បី​កម្មករ​និយោជិក​ទទួលបានល​ក្ខ​ខ័ណ្ឌ​មួយ​ដែល​ស្រប​ច្បាប់  ការបង្កើន​ការងារ​ថ្មី​ជាច្រើន​ទៀត​ដោយ​មាន​មជ្ឈមណ្ឌល​ការងារ​ជា​អ្នក​ទទួល​ព័ត​មាន​ស្តីពី​តម្រូវការ​ទីផ្សារការងារ ងាយស្រួល​យើង​ផ្តល់​ការងារ​ជូន​ទៅ​កាន់​ពួក​កាត់ ។​
TBP 090318 2​អត្រា​អ្នកគ្មានការងារ​ធ្វើ ក្នុងប្រទេស​កម្ពុជា មាន​០.៣ ភាគរយ នេះ​បើ​តាម​របាយការណ៍ ធនាគារ​អភិវឌ្ឍន៍អាស៊ី​។ វា​ផ្ដល់ នូវ​ទំហំ​គ្រប់គ្រាន់ សម្រាប់ ឱកាស ការងារ​ផ្សេង​ទៀត និង​សម្រាប់ សិស្ស​និស្សិត ដែល​ពុំ​បាន​ស្វះស្វែង​រក និង​ព្រមទាំង​អ្នក​មិន​ទាន់​មាន សញ្ញាប័ត្រ​ផងដែរ  ។​

ស្តាប់វិទ្យុផ្សាយផ្ទាល់តាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

អត្ថ​បទ​ពេញ​និយម​

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

ផ្សព្វផ្សាយពាណិជ្ជកម្ម

Cafee Seang suhong
សន្ទនាមតិ វិទ្យុជាតិចំការចេក FM92.70MHz បាត់ដំបង ទូរស័ព្ទលេខ ៖ ០១៧ ៤៦ ២០០៦ , ០១០ ៤៦ ២០០៦ ។

ហាងលក់បរិក្ខារទូរស័ព្ទ ANKER

UFO

Advertise